
ល័ង ចាន់ធី
· 2022-05-09
វិធីការពារ ៩ យ៉ាងនៃសុខភាពបេះដូង
#គន្លឹះថែទាំសុខភាព# #សុខភាព# #សុខភាពបេះដូង#
452
នេះគឺជាវិធីការពារ ៩ យ៉ាងនៃសុខភាពបេះដូង៖
១.ទទួលទានអាហារដែលសម្បូរជាតិសរសៃ៖ ដាក់បញ្ចូលអាហារដែលមានបរិមាណជាតិសរសៃ និងគ្រាប់ធញ្ញជាតិនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីជួយអោយបេះដូងរបស់អ្នកទទួលបានសុខភាពល្អ។

(រូបតំណាង)
២.គ្រប់គ្រងទម្ងន់៖ ភាពធាត់អាចបង្កើនហានិភ័យសម្រាប់បញ្ហាសុខភាពផ្សេងទៀតដែលទាក់ទងនឹងជំងឺបេះដូង ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមជាដើម។
៣.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ សមាគមន៍បេះដូងអាមេរិកណែនាំឱ្យធ្វើលំហាត់កម្លាំងកម្រិតមធ្យមយ៉ាងហោចណាស់ 150 នាទី ឬ 75 នាទីនៃសកម្មភាពរាងកាយរឹងមាំក្នុងមួយសប្តាហ៍ ដើម្បីរក្សាលំនឹងសុខភាពបេះដូងរបស់អ្នកអោយប្រសើរឡើង។
៤.តាមដានសុខភាពរបស់អ្នករៀងរាល់ ៣ ខែម្ដង
៥.អានសៀវភៅទាក់ទងនឹងអាហារូបត្ថម្ភ៖ ការទទួលទានជាតិសូដ្យូម ស្ករ និងខ្លាញ់របស់អ្នក វាជាកត្តាហានិភ័យនៃជំងឺបេះដូងដូចជាសម្ពាធឈាមខ្ពស់ និងកូលេស្តេរ៉ុលខ្ពស់។ ជាទូទៅ អាហារវេចខ្ចប់មិនមានសុខភាពល្អដូចស្រស់ៗទេ។
៦.គេងបានគ្រប់គ្រាន់៖ ការគេងមិនបានគ្រប់គ្រាន់គឺជាកត្តាហានិភ័យមួយចំនួនសម្រាប់ជំងឺបេះដូង រួមទាំងសម្ពាធឈាមខ្ពស់ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម និងជំងឺខ្សោយបេះដូងផងដែរ។
៧.សាកល្បងញុាំស្រាក្រហមសម្រាប់សុខភាពបេះដូង៖សារធាតុដែលមាននៅក្នុងស្រាក្រហម អាចជួយកាត់បន្ថយការរលាកដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពបេះដូង។
៨.ស្វែងរកវិធីកាត់បន្ថយស្ត្រេស៖ ស្ត្រេសគឺជាផ្នែកធម្មតានៃជីវិត ប៉ុន្តែកម្រិតស្ត្រេសខ្ពស់អាចប៉ះពាល់ដល់កត្តាហានិភ័យមួយចំនួនសម្រាប់ជំងឺបេះដូង រួមទាំងសម្ពាធឈាមខ្ពស់ ការញ៉ាំច្រើនពេក ការជក់បារី ការគេងមិនគ្រប់គ្រាន់ និងកង្វះសកម្មភាពរាងកាយ។
៩.ឈប់ជក់បារី៖ ការជក់បារីគឺជាកត្តាហានិភ័យចម្បងនៃជំងឺបេះដូង។ ការជក់បារីបំផ្លាញសរសៃឈាម បង្កើនការកកឈាម បង្កើនសម្ពាធឈាម និងចង្វាក់បេះដូងរបស់អ្នក។
ប្រភព៖ បរទេស/អត្ថបទប្រែសម្រួលដោយ៖ ល័ង ចាន់ធី https://www.everydayhealth.com/heart-health-pictures/heart-disease-prevention.aspx
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

តុលាការថៃសម្រេចច្រានចោលលើសំណុំរឿងប្រមាថព្រះមហាក្សត្ររបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា

តារាចម្រៀងរ៉េប Lil Nas X ត្រូវចាប់ខ្លួន បន្ទាប់ពីដើរស្ទើតែអាក្រាតកាយនៅទីក្រុង Los Angeles និងចោទប្រកាន់ប៉ូលិស

យោបល់ទាំងអស់ (1)
Nguon Chhuon
· 2023-03-31
good
- 1
ទៅកាន់