បង្ហោះផ្សាយ

ខ្មែរ

Marieto

· 2019-03-05

មក​ដឹង​ពី​រោគ​សញ្ញា​ជំងឺ​មហារីក​មាត់​ស្បូន​ និង​​របៀប​ព្យាបាល​តាម​ដំណាក់​កាល​

0

មហារីកមាត់ស្បូន ជាជំងឺមហារីកមួយដែលគ្រោះថ្នាក់បំផុត។ ប៉ុន្តែបើបានដឹងមុន អត្រានៃការព្យាបាលជាមានរហូតដល់ ៩៥%។ ខាងក្រោមនេះជាការរោគសញ្ញានៃការកើតមហារីកមាត់ស្បូន និងការព្យាបាលតាមដំណាក់កាលនីមួយៗ។

ជំងឺមហារីកមាត់ស្បូនមិនមានបញ្ចេញជារោគសញ្ញាអ្វីធ្ងន់ធ្ងរទេ

គ្រប់គ្នាតែងយល់ច្រឡំចំពោះរោគសញ្ញាមហារីកមាត់ស្បូន ជាមួយនឹងរោគសញ្ញាជំងឺដទៃទៀត។អ្នកជំងឺស្ទើរតែមិនគិតថាវាជារោគសញ្ញារបស់ជំងឺនេះ រហូតដល់មហារីកបញ្ចេញរោគសញ្ញាដូចខាងក្រោម៖

១. ហើមពោះ ឬហើមនៅកន្លែងផ្សេងៗ

២. ឆាប់ឆ្អែតទោះបីទើបតែញ៉ាំបានតិចក៏ដោយ

៣. ស្រកគីឡូ ឬ ឡើងគីឡូ

៤. ឈឺខ្នង

៥. ប្រែប្រួលការបញ្ចេញចោលទៅជាទល់លាមកឬរាគ

៦. នោមញឹក និងមានការឈឺចាប់

៧. ហូរឈាមដោយគ្មានមូលហេតុ

៨. អស់កម្លាំង និងឆាប់ហត់។

សញ្ញាទាំងនេះមិនបានឲ្យអ្នកដឹងថាអ្នកកំពុងតែមានជំងឺមហារីកមាត់ស្បូនទេ។ អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើការវិនិច្ឆ័យ។

ដំណើរការនៃជំងឺមហារីកមាត់ស្បូន

គ្រូពេទ្យនឹងធ្វើការត្រួតពិនិត្យមើលលើដុំមហារីក ដែលយោងតាមការវិវត្តន៍របស់ដុំមហារីកដែលត្រូវបានគេរំពឹងថាវាលូតលាស់ស្រដៀងទៅនឹងជាលិកាទូទៅ។ វាលូតលាស់យឺតៗ ហើយចូលទៅជំនួសក្នុងក្រុមមហារីកដែលខ្សោយៗ ឲ្យទៅជាមហារីកមាត់ស្បូនដែលធ្ងន់ធ្ងរ។ មហារីកមាត់ស្បូនបែងចែកជា ៤ ប្រភេទ៖

១. ប្រភេទ ០៖ ដុំមហារីកប្រភេទនេះជាដុំសាច់ធ្ងន់ធ្ងរ។ វាស្រដៀងទៅនឹងកោសិកាជាលិកាតូចៗ ដែលមិនរាលដាល និងនៅរក្សាបានយ៉ាងងាយ។

២. ប្រភេទ ១៖ ជាដុំមហារីកដែលស្រដៀងទៅនឹងកោសិកាធម្មតាដែលលូតលាស់យឺតៗ។

៣. ប្រភេទ ២៖ ដុំមហារីកប្រភេទនេះខុសពីជាលិកាធម្មតា។ វាលូតលាស់លឿនណាស់។

៤. ប្រភេទ ៣៖ ដុំមហារីកប្រភេទនេះខុសពីជាលិកាធម្មតា។ វាលូតលាស់លឿនក្នុងទម្រង់រាយបាយ។ ដុំមហារីកប្រភេទនេះធ្ងន់ធ្ងរណាស់។

ជំហានដំបូងនៃការព្យាបាលមហារីក

១. មហារីកដំណាក់កាលដំបូង ដែលគិតចាប់ពីកើតដំបូងត្រូវព្យាបាលយកដុំមហារីកចេញ។ អ្នកនៅតែអាចមានកូនបាននៅថ្ងៃមុខ ព្រោះអ្នកនៅតែមានស្បូន និង អូវែធម្មតា។ បើអ្នកនៅមានរដូវ តែអ្នកមិនចង់មានកូន អ្នកអាចធ្វើការវះកាត់យក អូវែ និងស្បូនចេញបាន។ នៅពេលដែលវះកាត់រួចហើយអ្នកមិនចាំបាច់ព្យាបាលម្ដងទៀតនោះទេ។

២. ជំហានដំបូងរបស់ជំងឺមហារីកដំណាក់កាលទីមួយ អ្នកត្រូវតែធ្វើការវះកាត់អូវែ ដៃស្បូន ឬ ស្បូន។ បន្ទាប់ពីវះកាត់ហើយគ្រូពេទ្យអាចនឹងណែនាំអ្នកពីការព្យាបាលដោយប្រើគីមី បើសិនហានិភ័យនៃដុំសាច់មហារីកកើនឡើងធ្ងន់ធ្ងរខ្លាំង។

៣. ជំងឺមហារីកដំណាក់កាលចុងក្រោយនេះ មិនអាចគ្រប់គ្រង់បានទេ ហើយគោលបំណងនៃការព្យាបាលគឺត្រូវតាមដាន និងត្រួតពិនិត្យនៃការរាលដាលជំងឺមហារីកតាមដែលអាចធ្វើទៅបាន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់