
TNAOT News
· 2022-07-08
ប្រជាកសិករខេត្តបាត់ដំបងប្រតិកម្ម លើក្រុមជញ្ជីងចល័តឈរជើងក្បែរព្រំដែន
#បាត់ដំបង# #កសិកម្ម# #អាជីវកម្ម# #សង្គម# #ក្រសួងសាធារណការ និងដឹកជញ្ជូន# #ព័ត៌មានសង្គម#
9089
ខេត្តបាត់ដំបង៖ ប្រជាកសិករដាំដំណាំពោតជាច្រើននាក់ បានលើកគ្នាទៅតវ៉ាត្រង់ចំណុចគោលដៅឈរជើងក្រុមជញ្ជីងចល័ត ដើម្បីស្នើសុំការសម្របសម្រួល និងដំណោះស្រាយចំពោះបញ្ហាឃាត់រថយន្តដឹកទំនិញរបស់ថៃ បណ្តាលឱ្យមានការកកស្ទះទំនិញមិនអាច ចរាចរណ៍ចេញចូលបាន។
ការប្រមូលផ្តុំគ្នានៅទីតាំងជញ្ជីងចល័តនេះ គឺនៅលើផ្លូវជាតិលេខ៥៩ ខណ:ដែលរថយន្តថៃកំពុងធ្វើសកម្មភាពសម្រុកដឹកកសិកផលខ្មែរលើសទម្ងន់ចូលក្នុងប្រទេសថៃ ស្ទើរគ្រប់រថយន្ត។
សម្រាប់ការចុះអនុវត្តរបស់ក្រុមមន្ត្រីជំនាញជញ្ជីងចល័តខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាម្ចាស់សៃឡូដែលទទួលទិញពោតស្តុប ដើម្បីលក់បន្តឲ្យខាងថៃ។ ជាមួយគ្នានេះការឃាត់រថយន្តដឹកទំនិញរបស់ថៃក៏បានបង្កឲ្យមានការកកស្ទះរថយន្តជាច្រើនគ្រឿងផងដែរ ខណៈមន្ត្រីជំនាញជញ្ជីងចល័ត តម្រូវឱ្យចាប់យករថយន្តថៃណា ដែលដឹកលើសទម្ងន់យកទៅពិន័យនៅខេត្តបាត់ដំបង។
ឡែកសម្រាប់ប្រជាពលរដ្ឋ ឬម្ចាស់សាយឡូក៏មានការសម្រួលនិងស្នើសុំឲ្យមន្ត្រីអនុវត្តច្បាប់ធ្វើការពិន័យនៅនិងកន្លែងបានហើយ ព្រោះបើមិនដូច្នេះទេ ខាងភាគីថៃគេនិងមិនចូលមកទិញដំណាំកសិកម្មពោត ដំឡូង សណ្តែកនៅតាមព្រំដែនកម្ពុជាបន្តទៀតឡើយ៕ចិនចាវ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (15)
មុខម្ហូប
· 2022-07-10
🙂🙂🙂🙂
មិត្ត1000177271
· 2022-07-10
👍
បងរិត គ្មានតម្លៃ
· 2022-07-10
Hi
VENSAMBO35
· 2022-07-09
😍😍😍😍😍
ទូច បូយឿន
· 2022-07-09
🤔🤔🤔🤔🤔🤔🤔
Mat sos
· 2022-07-09
😮😮👍
Sopha Peou
· 2022-07-09
👍
Seng Sopha
· 2022-07-09
😍
Nhen term 1992
· 2022-07-09
ទឹកភ្នែករាស្រ្តព្រោះតែតម្លៃកសិផលនិងសកម្មភាពសម្ថកិច្ចមិនសមស្របធ្វេីអោយពពួកគាត់មានភាពលំបាក
មនុស្សមានបាប
· 2022-07-08
🤔🤔🤔
HeaEang
· 2022-07-08
ធ្វើចឹងដូចមិនល្អសោះ
ទី ជំរំុ
· 2022-07-08
😀😁😂🤣😃😄😅😆😥😥😥😥
Ya min
· 2022-07-08
😊😊😊😊
KH MOVIES
· 2022-07-08
😍😍
- 1
ទៅកាន់