បង្ហោះផ្សាយ

ខ្មែរ

រាត្រីសុបិន

· 2022-07-24

កីឡាវាយសី ( Badminton )

#មាតិកាឆ្នើម# #កីឡា# #កីឡាវាយសី# #កីឡាជាតិ#

5122

កីឡាវាយសីជាកីឡាមួយប្រភេទដែលប្រជាជនស្ទើពេញពិភពលោកនិយមលេងនឹងស្គាល់កីឡាប្រភេទនេះដែលគេលេងជាលក្ខណៈហាត់ប្រាណជាមួយមិត្តភក្តិ និងក្រុមគ្រួសារដើម្បីបំបាត់អផ្សុកផងដែរ។

កីឡាវាយសីត្រូវបានបង្កើតឡើងដំបូងគេនៅមូលដ្ឋានកងទ័ពចក្រភពអង់គ្លេស ដោយកីឡានេះគេលេងជាមួយនឹងឧបករណ៍ ដែលមានដងសម្រាប់កាន់ដែលសព្វថ្ងៃនេះហៅរ៉ាកែត ( Raquets )និងមានផ្លែសម្រាប់វាយ(សី) ដែលគ្រាន់តែវាយទៅមកបើខាងណាធ្វើឲ្យធ្លាក់គឺជាអ្នកចាញ់ ក្រោយមកបុរសជនជាតិអង់គ្លេសម្នាក់បានបន្ថែមសំណាញ់នៅចំកណ្តាលទៅលើល្បែងនេះ ហើយល្បែងវាយសីនេះក៏ពេញនិយមរហូតដល់សព្វថ្ងៃនេះ។

(រូបតំណាង)

ចំពោះការលេងកីឡាវាយសីដែលជាលក្ខណៈស្ដង់ដាគេច្រើនលេងនៅក្នុងទីលានដែលមានដំបូលពីលើ តែបើយើងលេងដើម្បីសុខភាពនិងគ្រាន់កំសាន្តសប្បាយគេលេងនៅតាមទីសារធារណៈក៏បានដែរ កីឡាប្រភេទនេះវាមិនសូវធ្វើឲ្យមានគ្រោះថ្នាក់ដូចកីឡាមួយចំនួនទេ។

ចំពេាះការលេងកីឡាវាយនៅទីលានប្រកួតគេចែកចេញជាពីរប្រភេទគឺ១ទល់នឹង១(ឯកត្តជន)និង ២ទល់នឹង២(គូរ)។ពិន្ទុនៃការលេងបើតាមប្រព័ន្ធចាស់មួយសិតមានត្រឹមតែ១៥ពិន្ទុបុ៉ណ្ណោះ តែសំរាប់ប្រព័ន្ធថ្មីសព្វថ្ងៃនេះមួយសិតមាន២១ពិន្ទុ។ឯសម្ភារៈសម្រាប់លេងកីឡាវាយសី អត្តពលិកត្រូវមានឯកសណ្ឋានកីឡា ស្បែកជើងកីឡាសម្រាប់ប្រកួត ប្រដាប់ការពារជង្គង់ ស្បៃសម្រាប់ពាក់ការពារកដៃប្រសិនបើមាន ក្រៅពីនេះគឺត្រូវមានរា៉កែតនិងសី។


អត្ថបទដោយ៖រាត្រីសុបិន

"ខ្ញុំយល់ព្រមចូលរួមកម្មវិធី មាតិកាឆ្នើម ដោយគោរពតាមលក្ខខណ្ឌដែលបានកំណត់"


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (10)

មៀន093269799

· 2022-10-03

😍

Nhor ញ៉ Khchang ខ្ចង

· 2022-09-30

😍😍

we wex

· 2022-09-16

👍👍

មិត្ត1000189426

· 2022-09-09

😊😊😊

Hen VanThorn

· 2022-09-01

👍👍

Mat sos

· 2022-09-01

👍😍

មុខម្ហូប

· 2022-07-30

🙂🙂🙂🙂

MUTH CHANTHA

· 2022-07-25

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

រីមុីហ័ង

· 2022-07-25

👍👍

  • 1
ទៅកាន់