
SR Cambodia
· 2022-08-08
វិធីធ្វើនំពងទា (មិនប្រើម្សៅជំនួយ)
#អាហារខ្មែរ# #នំពងទា# #អាហារ#
3689
គ្រឿងផ្សំ៖
ពងក្រហម ៤គ្រាប់
ពងស ៤គ្រាប់
ម្សៅមី ១២០ក្រាម
ស្ករស ១២០ក្រាម
ប្រេងឆា ៤០ក្រាម
ទឹកដោះគោ ៤០ក្រាម
អំបិល ១/៤ ស្លាបព្រាកាហ្វេ
ក្លិនវ៉ាន់នីឡា ១ស្លាបព្រាកាហ្វេ
+ ឧបករណ៍ប្រើសម្រាប់វ៉ៃត្រូវជូតសម្អាតឲ្យស្អាត ។
+ ញែកពងផ្នែកសចេញកុំឲ្យមានជាប់ពងក្រហមមកជាមួយ វានឹងធ្វើឲ្យវ៉ៃអត់ឡើង។
+ ពងមាន់ឬពងទាត្រូវនៅក្នុងសីតុណ្ហភាពធម្មតា បើយកចេញពីទូរទឹកកក ត្រូវទុកឲ្យបាត់ត្រជាក់សិន។
+ ត្រូវជ្រើសរើសពងថ្មីៗ។
+ វ៉ៃពងផ្នែកសរហូតដល់ខាប់ពេលលើកប្រដាប់វ៉ៃឡើងអត់ធ្លាក់ចុះក្រោម។
+ កំដៅម៉ាស៊ីនឲ្យក្ដៅរួចដាក់ដុតក្នុងកំដៅ១៦០អង្សាររយៈពេល៤០នាទី ។
+ ពេលដុតបាន១៥នាទី យកម្សៅចេញមកកាត់មុខឲ្យប្រេះ ឬមិនកាត់ក៏បាន។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
មិត្ត223693554
· 2022-08-13
😍
Athen
· 2022-08-09
😍😍😍
មិត្ត1000042124
· 2022-08-08
👍
មុខម្ហូប
· 2022-08-08
🙂🙂🙂🙂
- 1
ទៅកាន់