
Lookingtoday
· 2022-08-13
វប្បធម៌ខាងក្នុង ៖ ពិធីបុណ្យខ្មោច របស់ប្រទេសចិន ធ្វើឡើងនាថ្ងៃទី១៥ នៃខែទី ៧ តាមច័ន្ទគតិ
#ពិធីបុណ្យខ្មោច# #ចំណេះដឹង# #ចំណេះដឹងទូទៅ# #ប្រទេសចិន#
4055
ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ពិធីបុណ្យ Zhongyuan ដែលត្រូវបានគេស្គាល់ថា ជាពិធីបុណ្យ Ullambana ក្នុងចំណោមអ្នកកាន់សាសនាព្រះពុទ្ធ ប្រព្រឹត្តទៅនៅថ្ងៃទី ១៥ នៃខែទី ៧ តាមច័ន្ទគតិ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំនេះ ។
តាំងពីបុរាណកាលមក ជនជាតិចិនមានជំនឿថា ទ្វារឋាននរកបើកនៅថ្ងៃនោះ ដូច្នេះហើយមនុស្សម្នា ប្រារព្ធធ្វើគ្រប់សកម្មភាពដើម្បីគោរពវិញ្ញាណក្ខន្ធ ដូច្នេះហើយពិធីបុណ្យនេះក៏ត្រូវបានគេហៅថា ពិធីបុណ្យខ្មោចផងដែរ។ មានពិធីបុណ្យ២ផ្សេងទៀត ក្នុងប្រទេសចិនសម្រាប់គោរពវិញ្ញាណក្ខន្ធបុព្វបុរស បានចាកចេញទៅ ។
ពិធីបុណ្យ Qingming (នៅនិទាឃរដូវ) និងពិធីបុណ្យ Chung Yeung (ក្នុងរដូវស្លឹកឈើជ្រុះ)។ ទាំង២នាក់នេះកូនចៅ នៅរស់ធ្វើពិធីគោរពវិញ្ញាណក្ខន្ធ ដូនតាបានចែកឋានទៅហើយ ។ ពិធីបុណ្យ Zhongyuan គឺខុសពីពិធីបុណ្យទាំងនេះ ដោយសារអ្នកស្លាប់ត្រូវបានគេជឿថា នឹងមកលេងអ្នករស់។ លទ្ធិពុទ្ធសាសនានិយាយថា ដោយការថ្វាយអត្ថបទ ក្នុងថ្ងៃបុណ្យនោះ មាតាបិតា និងញាតិមិត្ត បានទទួលមរណៈភាព អាចរួចផុតពីស្ថានការណ៍ អាក្រក់ក្នុងជីវិតក្រោយ ។ ពិធីបុណ្យ Ullambana នៃព្រះពុទ្ធសាសនាមានអត្ថន័យ២។ មួយគឺការបញ្ចុះបញ្ចូលមនុស្ស ឲ្យផ្គត់ផ្គង់ព្រះសង្ឃ ចំណែកមួយទៀត ដើម្បីបញ្ចុះបញ្ចូលមនុស្សឲ្យធ្វើអំពើសប្បុរសធម៌បន្ថែមទៀត ដើម្បីរំដោះព្រលឹងបានចាក ចេញពីអំពើបាប និងតស៊ូមតិនៃការ លះបង់ក្នុងគ្រួសារ ៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

យោបល់ទាំងអស់ (1)
Bunthen Nuon
· 2022-08-14
😊😊😊
- 1
ទៅកាន់