
Novel Reader
· 2022-09-02
រឿង ភរិយាគ្មានតម្លៃ(ភាគ៦៦)
#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#
938
ក្រោយងូតទឹកសម្អាតកាយរួច កាឡូអុីក៏ចេញពីបន្ទប់ទឹកវិញ ដោយខ្លួនមានត្រឹមកន្សែងពណ៌សរមួយស្ដើងរុំខ្លួនតូច នាងដើរចេញពីបន្ទប់ទឹកមក អង្គុយនៅពីមុខតុដែលមានម្សៅក្រេមនិងឡេទឹកអប់ រួចក៏ដៀងភ្នែកទៅម្ខាង ហើយសម្លឹងមើលកញ្ចក់វិញនិងញញឹមចុងមាត់។
"មួយរយៈនេះខ្ញុំដើរលេងច្រើនពេក អីលូវមើលចុះស្បែកខ្មៅស្រអាប់ យ៉ាងម៉េចក៏មិនដឹង មិនកើតទេបើបែបនេះខ្ញុំត្រូវតែថែទាំស្បែកបន្តិចហើយ"កាឡូអុីនិយាយតែម្នាក់ឯងហើយទាញឡេ មកចុចដាក់ដៃបន្តិច បន្ទាប់មកនាងក៏លាបលើដើមដៃរួចក៏បន្តដោយកម៉ត់រលាងបែបទាក់អារម្មណ៍អ្នកលួចមើល
"ហឺយកន្សែងនេះទិសអីទិសម្ល៉េះ ទាញបោះចោលតើល្អទេនៀក…!"នាងពោលនិងទាញឆ្នុកកន្សែងហើយយកឡេមកលាបតិចៗលើគល់ទ្រូងដែលច្រាល់ហើយញញឹមសមចិត្ត។
"ព្រះអើយ…"ដនឧទានតិចៗខណៈដែលបំពង់កស្អិត ព្រោះថារូបភាពស្រីមាឌល្អិតកំពុងតែដុតឈាមជាឲ្យក្ដៅហើយ
"នេះគិតធ្វើឲ្យប្ដីគាំងស្លាប់រឺ ក្មេងល្ងីល្ងើ..."
"អឹមនៅម្នាក់ឯងសោះ ដោះកន្សែងបោះចោលប្រហែលជាស្រួសលាបឡេជាងមើលទៅ..."កាឡូអុីញញឹមស្រស់ពេលដៀងភ្នែកទៅឃើញអ្នកខ្លះជ្រួលជ្រើមក្បែរវាំងនន ដៃតូចបំណងទាញឆ្នុកកន្សែងឲ្យរបូត ចង់ធ្វើឲ្យអ្នកដែលកំពុងជ្រួលច្របល់នោះគាំង តែក៏សំណាងដែរ។

(រូបតំណាង)
"អ្នកម៉ាក់បាត...អ្នកម៉ាក់…"សម្លេងតូចឆ្មាស្រែកព្រមជាមួយដៃគោះទ្វារមិនឈប់។
"ចា៎កូនម៉ាក់ចាំបន្តិចណាម៉ាក់ទៅហើយ"កាឡូអុីឆ្លើយតបជាមួយកូន ទាំងភ្នែកនៅតែដៀងមើលស្វាមីកំពូលល្បិច តែព្រោះកូនជាទីស្រលាញ់គោះទ្វារហៅមិនឈប់ ទើបស្រីក្រមុំប្រញាប់ងើបចេញពីតុ ទាញយកអាវខ្លុំមកសូកពីលើចងឲ្យជិតខ្លួន ហើយដើរទៅបើកទ្វារឲ្យកូន
"មានអ្វីមែនទេកូនសម្លាញ់ ទើបមកគោះទ្វារបន្ទប់ម៉ាក់ទាំងយប់បែបនេះ"
"គឺមានអ្នកម៉ាក់ ម៉ាក់ដឹងទេថាដេនដើររកដេតឌី ស្ទើរពេញផ្ទះហើយតែមិនឃើញសោះ"ដេនតបជាមួយម្ដាយទាំងដៃតូចសុទ្ធតែសាច់ លើកមកអង្អែលចង្កាត្រឹងគិតហើយបន្ត
"អ្នកម៉ាក់មានឃើញដេតឌីរឺអត់?"
"ឃើញដេតរឺ…!អ.អត់.អត់ទេម៉ាក់មិនឃើញទេ ដេតរបស់កូននិងម៉ាក់មិនត្រូវគ្នាផង ធ្វើមិចគេអានមកនៅបន្ទប់ម៉ាក់នោះ"កែវភ្នែកមូលក្រឡង់របស់អ្នកម៉ាក់កូនមួយក្រឡេបក្រឡាប់ភ្លាមៗ ពេលកូនប្រុសមកសួររកប៉ារបស់គេនៅបន្ទប់ នេះតើគម្រោងការរបស់នាងត្រូវកូនចាប់បានរឺអត់នៀក។
"កូនគ្រាន់តែមកសួរធម្មតាទេ បើម៉ាក់មិនឃើញទេក៏អត់ទៅ ចាំបាច់អីធ្វើទឹកមុខមានពិរុទ្ធ"ដេនសម្លឹងមុខម្ដាយយ៉ាងមុតខណៈដែលអ្នកដែលត្រូវសម្លឹងស្លេកមុខ។
"ដេនមកធ្វើអ្វីបន្ទប់អ្នកម៉ាក់ទាំងយប់ មកទៅវិញជាមួយអ៊ុំ"
"លោកបេនឈី…."ដូចព្រះមកស្រង់ជីវិតមុខតូចរបស់កាឡូអុីដែលស្លេកប្រែមកមានពណ៌ឈាមវិញមួយរំពេច ពេលបានឃើញបេនឈីដើរមកលើកដេនពរ។
"បាទគឺខ្ញុំ"បេនឈីញញឹមតបប្អូនថ្លៃបន្តិចរួចក៏ងាកមុខមករកដេន
"មកទៅគេងពីអ្នកអ៊ុំគ្រាន់បានជាគ្នា ព្រោះអ៊ុំទើបចេញពីមន្ទីរពេទ្យអ៊ុំខ្លាចមិនហ៊ានគេងម្នាក់ឯងទេ"អ្នកជាអ៊ុំប្រាប់ក្មួយរួចក៏អោនទៅរកថ្ពាល់ដែលក្រហាញៗនោះថើបខ្សឺតៗ។
"បាទដេនទៅគេងជាមួយលោកអ៊ុំក៏បាន"
"បើអញ្ចឹងខ្ញុំទៅវិញហើយណា តាមសប្បាយចុះ…"បេនឈីប្រាប់លាកាឡូអុីទាំងស្នាមញញឹម រួចក៏បែរខ្លួនចេញទៅ។
"Good night ណាអ្នកម៉ាក់…"
"ចា៎កូនសម្លាញ់…"កាឡូអុីញញឹមស្រាលដាក់កូនប្រុសរួចក៏ដកដង្ហើមធូរចិត្តដែលមិនត្រូវកូនបំភ្លាញគម្រោងការ តែមុននាងបែរខ្លួនទៅវិញ នាងក៏ចាប់អារម្មណ៍ពីសម្ដីរបស់បេនឈីមុននេះ
"តាមសប្បាយចុះ…!តាមសប្បាយអ្វីទៅ…"កាឡូអុីលើកដៃអេះក្បាលរួចក៏បង្វិលខ្លួនចូលបន្ទប់ចាក់សារទ្វារ រួចរាល់នាងក៏ចាប់ទាញអាវខ្លុំចេញពីខ្លួនបោះចូកកន្ត្រក រួចក៏…
"ហឺយ…"
"ហឺយអ្វី?ឃើញមុខប្ដីភ័យធ្វើមើលតែឃើញខ្មោច"
"អ្នកណាភ័យ ខ្ញុំមិនបានភ័យទេ…"កាឡូអុីបើកភ្នែកក្រឡោតៗសម្លឹងមុខដន ទាំងដង្ហើមញាប់ខណៈដែលនាងភ្ញាក់ ពេលងាកមុខមកឃើញគេនៅអង្គុយលើពូក
"នៅសុខៗលោកក៏មកអង្គុយលើពូក ដោយមិនឲ្យដំណឹងខ្ញុំងាកមកគ្រាន់តែភ្ញាក់តែប៉ុណ្ណោះមិនបានភ័យទេ"នាងនិយាយទាំងលើកដៃច្រត់ចង្កេះ ដោយភ្លេចទៅថាពេលនេះនាងដោះអាវខ្លុំចោលហើយ។
"ភ្ញាក់...នេះអូនដឹងមុនមែនទេថាបងនៅក្នុងបន្ទប់នេះ?"ដនពោលព្រមជាមួយបបុូរញញឹមជាប់។
"ដឹង.ហឺយដឹងអ្វីទៅ ខ្ញុំមិនបានដឹងទេ…"ពេលត្រូវចាប់បានកាឡូអុី ធ្វើជាងាកជុំវិញបន្ទប់ហើយលើកដៃច្រត់ចង្កេះដាក់គេបានយ៉ាងទំណង
"បើខ្ញុំដឹងមុនថាលោកនៅក្នុងបន្ទប់ខ្ញុំ លោកគិតរឺថាលោកបាននៅអង្គុយស្រួសបែបនេះនោះ ឆាប់ចេញពីបន្ទប់ខ្ញុំទៅ"
"អូនដេញបងរឺ? បានបងចេញក៏បាន…"ដនងើបឈរទាំងមុខស្រពោន ពេលត្រូវភរិយាដេញចេញពីបន្ទប់ គេងើបឈរហើយបោះជំហានដើរចេញដោយមិនគិតតវ៉ា ធ្វើឲ្យកាឡូអុីខ្ជឹបមាត់មិននិយាយស្ដីអ្វីទៀត ខណៈដែលស្វាមីរបស់នាងមិនគិតតវ៉ាតែ…
"ហឺយលោក…"កាឡូអុីស្រែកស្ទើរតែអស់សម្លេង ពេលអ្នកដែលថាដើរចេញទៅបែរមុខមកវិញហើយអោបចង្កេះនាងជាប់ ភ្លាមៗនាងក៏ធ្វើជាបេះដៃរបស់គេចេញ ទាំងបបូរមាត់មានស្នាមញញឹម
"លោកលែងទៅ…"
"ថាម៉េច?ថើបរឺ…!"ច្រមុះស្រួចលោទៅថើបថ្ពាល់ម៉ត់រលាង រួចក៏ជ្រុបមុខលើស្មាតូច ដោយមិនខ្វល់ពីសម្ដីនាងអីបន្តិច។
"ឆ្កួតអ្នកណាឲ្យលោកថើប ខ្ញុំឲ្យលោកចេញពីបន្ទប់របស់ខ្ញុំទៅ…"
"ថាម៉េចអូនឲ្យបងថើបទៀតរឺបាន"ដននៅតែបន្តលោទៅថើបថ្ពាល់ម៉ត់រលាងនោះខ្សឺតៗ ហើយថែមទាំងបង្វិលខ្លួនតូចឲ្យបែរមករកថែមទៀត។
"ហឺយលោកដនអ៊ែនណាសាន់ នេះលោកគិតចង់ធ្វើអ្វីឆាប់លែងខ្ញុំ ហើយចេញភ្លាមទៅ..."កាឡូអុីរើបម្រះនិងងើយមុខសម្លក់គេមិនដាក់ភ្នែក។
"បងមិនចេញទេ យប់នេះបងចង់មកដេកអោបប្រពន្ធ"
"អោបប្រពន្ធ អ្នកណាជាប្រពន្ធលោកទៅ"នាងនៅតែក្រែងនិងសម្លក់គេដោយក្រសែភ្នែកឆ្នាស់ បែបគួឲ្យរខ្នាញ់ដាក់អ្នកកំលោះ
"ឆាប់ចេញទៅលោក កុំឲ្យខ្ញុំពិបាកដេញដដែលៗអី"
"បងប្រាប់ហើយថាមិនចេញ មុននេះអូនព្យាយាមដុតអារម្មណ៍បង បញ្ចេញសាច់និងគល់ទ្រូង ផ្ចាញ់ផ្ចាលរហូតបងស្ទើរគាំង រួចក៏គិតដេញបងចេញបែបនិងរឺគ្មានផ្លូវទេ"ដនតបតែប៉ុណ្ណឹងគេក៏ ឆ្មក់ថើបថ្ពាល់នាងមួយខ្សឺតទៀត រួចក៏លែងដៃពីខ្លួនប្រាណក្រអូបផ្អែម ដើរទៅអង្គុយលើពូកដូចដើម។
"ថ្ងៃនេះទៅញាំអ្វីមកហាស ហេតុអ្វីបានជាលោករឹងទទឹងអីបែបនេះ"
"បងមិនបានរឹងទទឹងទេ តែថ្ងៃនេះបងតាំងចិត្តមករំលោភអូន តែពេលបងចូលមកដល់អូនក៏ឲ្យដៃបងមុនទើប បងទប់ចិត្តមិនទាន់រំលោភអូន"។

(រូបតំណាង)
សូមរង់ចាំទស្សនាភាគបន្ត
ប្រភព: ឈើសៀ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អុញនោះ! រកឃើញផលិតផលចំនួន៤ មុខ ដែលម្ចាស់ក្រុមហ៊ុនLove Riya Live លក់ មានសារធាតុហាមឃាត់អាចបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកប្រេីប្រាស់ធ្ងន់ធ្ងរ

ឆ្នាំ 2025 ក្វាងស៊ីនឹងកសាងប្រព័ន្ធសេដ្ឋកិច្ចបើកចំហរកាន់តែរស់រវើក

រយៈពេលជិត១០ឆ្នាំ AEA បានផ្ដល់កង់ប្រមាណជាង២៥ ០០០ គ្រឿង ជូនកុមារងាយរងគ្រោះ និងក្រីក្រ នៅទូទាំងរាជធានី-ខេត្ត

តើវាពិតទេ? ការញ៉ាំអាហារក្តៅអាចបង្កជាមហារីកបំពង់អាហារ

យោបល់ទាំងអស់ (1)
សៅនី ដាវីឌ
· 2023-03-30
😊😊☺☺
- 1
ទៅកាន់