
Wow Cambodian
· 2022-09-08
ដែនដីដ៏ពិសិដ្ឋ! ភ្លៀងខ្លាំងនៅប្រាសាទតាកែវ បង្កើតនូវទស្សនីយភាពទឹកហូរធ្លាក់ពីលើប្រាសាទដ៏អស្ចារ្យ
#ប្រាសាទដូនតាខ្មែរ# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ប្រាសាទតាកែវ#
2165
វីដេអូកំពុងទទួលការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងដែលបង្ហោះដោយគណនី Honmarp168 នៅលើបណ្ដាញសង្គម TikTok គឺទស្សនីយភាពទឹកហូរធ្លាក់ពីលើប្រាសាទតាកែវដ៏អស្ចារ្យ កម្របានឃើញពីមុន។

ជាធម្មតាប្រាសាទដូនតាខ្មែរមានការរៀបចំប្រព័ន្ធគ្រប់គ្រង បង្ហូរ បញ្ចៀសទឹកយ៉ាងត្រឹមត្រូវ ហើយដំណើរនេះត្រូវបានអ្នកស្រាវជ្រាវដឹងច្បាស់ និងធ្លាប់បានផ្សព្វផ្សាយជាច្រើនមកហើយ ពីទរទឹកបង្ហូរទឹកចេញពីប្រាសាទដែលមានដូចជានៅបាយ័ន នៅប្រែរូប នៅអង្គរវត្ត ជាដើម។ ប៉ុន្តែនៅពេលដែលភ្លៀងខ្លាំង ទរទឹកមិនអាចបង្ហូរចេញក្រៅប្រាសាទទាន់ពេលនោះទេ ហើយពេលខ្លះដោយសារស្លឹកឈើ ធូលីដី ធ្វើឲ្យស្ទះរន្ធ ទឹកភ្លៀងបានហូរធ្លាក់ពីលើប្រាសាទតាមខឿន ឬតាមជណ្ដើរ បង្កើតបានជាទិដ្ឋភាពមួយថ្មីថែមទៀត។
អ្នកទេសចរបានឃើញទិដ្ឋភាពនេះ បានលាត់មាត់សរសើរពីភាពអស្ចារ្យរបស់ប្រាសាទខ្មែរ ដែលទឹកហូរពីប្រាសាទនោះមើលទៅហាក់ដូចជា ទឹកធ្លាក់ពីឋានសួគ៌ដូច្នោះដែរ ប៉ុន្តែមានខ្លះទៀតណែនាំកុំឲ្យភ្ញៀវទេសចរឡើងលើប្រាសាទអំឡុងភ្លៀងខ្លាំងបែបនេះព្រោះវាអាចរអិលនាំឲ្យមានគ្រោះថ្នាក់៕



សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
តាមពិតត្រីសូល៍ ដែលរកឃើញនៅបន្ទាយឆ្មារ ប៉ុន្មានឆ្នាំមុនគ្រាន់តែជាផ្នែកមួយនៃត្រីសូល៍ទាំងមូលប៉ុណ្ណោះ

សត្វភេនឃ្វីន ពណ៌លឿងតែមួយគត់លើលោក ត្រូវប្រមាញ់បានដោយជាងថតបែលហ្សិក

មូលហេតុនេះហើយ ដែលប្រាសាទមួយក្បែរព្រលានយន្តហោះសៀមរាបឈ្មោះថា ត្រពាំងរពៅ

តាមពិត ការលេងទឹកពេលចូលឆ្នាំមានអត្ថន័យល្អ ហើយត្រូវបានគេលេងជាយូរណាស់មកហើយ

ការណែនាំពិសេស
វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

ការគួបគ្នារវាងវប្បធម៌ល្ខោន

ថ្ងៃនេះ! កិច្ចប្រជុំវិសាមញ្ញរបស់RBC នឹងរៀបចំឡើងនៅខេត្តស្រះកែវ ប្រទេសថៃ

យោបល់ទាំងអស់ (3)
Choem Kheng
· 2022-12-23
❤️🩹❤️🩹❤️🩹
Jendy1000090382
· 2022-09-10
ពិតជាប្លែក
The SECRET
· 2022-09-08
ពិតជាអស្ចារ្យ៍ណាស់
- 1
ទៅកាន់