បង្ហោះផ្សាយ

ខ្មែរ

Koek

· 2019-03-11

បាល់​​ពី​ដំបូល​ទូក​របស់​ Hazard ជួយ​ Chelsea ឲ្យ​រួច​ពី​បរាជ័យ​របស់​ Wolves

0

Chelsea ស្ទើរតែភ្លាត់ចាញ់នៅទឹកដីខ្លួនឯងកាលពីយប់មិញក្រោយលេងស្មើគ្នា ១-១ជាមួយ Wolverhampton ទាំងប្រផុតប្រផើយនៅចុងម៉ោង។

ការប្រកួតនៅកីឡដ្ឋាន Stamford Bridge ក្រុមតោខៀវត្រូវគូប្រជែងនាំមុខមុននៅនាទី៥៦ រកគ្រាប់បានដោយកីឡាករ Jiménez ប៉ុន្តែម្ចាស់ផ្ទះមានសំណាងស្រោចស្រង់ពិន្ទុបានវិញក្រោយ Hazard ទាត់មួយជើងយ៉ាងល្អពីតំបន់ដំបូលទូកបញ្ចូលទីបានសម្រេចនៅនាទី៩០+២។

លទ្ធផលស្មើគ្នានេះធ្វើឲ្យ Chelsea ខកខានឡើងទៅលេខ៥បើទោះជា Manchester United ចាញ់ Arsenal ២-០ ក៏ដោយ ប៉ុន្តែពួកគេក្រោមបិសាចក្រហមតែ១ពិន្ទុប៉ុណ្ណោះ គឺ៥៧ ទល់នឹង៥៨។ ប្រកួតក្រោយ Chelsea ត្រូវធ្វើដំណើរទៅទឹកដី Goodison Park សួរសុខទុកម្ចាស់ផ្ទះ Everton៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់