
Eang
· 2019-03-11
របៀបធ្វើត្រីបំពងនំបញ្ចុកទឹកត្រីអំពិលទុំ
0
+គ្រឿងផ្សំ៖ - ត្រីរ៉ស ១ ប្រហែល ៨ខាំ ទៅ ១គីឡូក្រាម- អំពិលទុំ ២ស្លាបព្រាបាយ- ខ្ទឹមក្រហម ៣ដុំហាន់ស្តើងៗ
– ខ្ទឹមសចិញ្រ្ចាំ ៥កំពិស-ម្ទេស ៥ផ្លែហាន់ស្តើងៗ- ប៊ីចេងបន្តិច- អំបិលបន្តិច- ទឹកត្រី ៥ស្លាព្រាបាយ
– ស្ករ ៥ស្លាព្រាបាយ- ទឹក កន្លះចានចង្កិះ- ប្រេងឆា- គល់ស្លឹកគ្រៃ ១គល់ ស្លឹកក្រូចសើច ២សន្លឹក- នំបញ្ចុក
– បន្លែរួមមាន សាឡដ ត្រសក់ សណ្តែកបណ្តុះ ស្តៅ (ដាំទឹកស្រុះ) ជីរ
+របៀបធ្វើទឹកត្រីអំពិលទុំ៖- ដាក់អំពិលត្រាំទឹក ច្របាច់អោយចេញសាច់អំពិល ស្រង់គ្រាប់ចេញ។
– ដាំខ្ទះអោយក្តៅ ដាក់ខ្ទឹមស និងម្ទេសបំពងអោយប្រែពណ័ សឹមដាក់ខ្ទឹមក្រហម ឆាពីរបីត្រឡប់ ដាក់ទឹកអំពិលទុំ ផ្សំរសជាតិដោយ ស្ករ ទឹកត្រី ប៊ីចេង និងអំបិល ទុកអោយពុះរាងខាប់បន្តិច ភ្លក្សរសជាតិតាមចំនូលចិត្ត (ផ្អែម ប្រៃ ជូ)។
+របៀបធ្វើ៖
- រៀបបន្លែ និងនំបញ្ចុកដាក់ចានមួយទុកមួយអន្លើ។
- យកត្រីលាងទឹកច្របាច់អំបិលអោយអស់រំអិល សឹមយកគល់ស្លឹកគ្រៃ រុំជាមួយស្លឹកក្រូចញោតចូលក្នុងពោះត្រី។
- ដាំប្រេងឆាអោយក្តៅ ដាក់ត្រីបំពងអោយឆ្អិន (ប្រើភ្លើងតិចៗ) រួចស្រង់ទុកញុាំផ្ទាប់ជាមួយបន្លែ និងជ្រលក់ជាមួយទឹកត្រីអំពិលទុំជាការស្រេច៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់