
Prum
· 2019-03-11
មិនទាន់អីផង! គេហទំព័រមួយដាក់លក់ OnePlus 7 កាមេរ៉ាបីគ្រាប់ តម្លៃ ៥៦៩ ដុល្លារ
0
OnePlus 7 ត្រូវបានគេកំពុងរាយការណ៍ថានឹងត្រៀមដាក់បង្ហាញនាអំឡុងឆ្នាំ ២០១៩ នេះ ជាមួយការរចនារូបរាងថ្មីនិងអភិវឌ្ឍនូវលក្ខណៈសម្បត្តិម៉ាស៊ីនមួយចំនួន។ ដោយឡែកយោងតាមគេហទំព័រលក់ទំនិញអនឡាញ Giztop ក៏បានបង្ហាញទាំងរូបរាងផ្នែកខាងមុខនិងតម្លៃកាលពីថ្មីៗនេះ។
ស្ថិតក្នុងតម្លៃ ៥៦៩ ដុល្លារ ម៉ូឌែល OnePlus 7 ត្រូវបានប្រភពទម្លាយពីរូបរាងដែលមានរចនាបថអេក្រង់ផ្ទៃពេញ គ្មានស្នាមឆក ដោយមានប៊ូតុង Power នៅចំហៀងខាងឆ្វេង និងប៊ូតុងសំឡេងនៅចំហៀងខាងស្តាំ។
បំពាក់ដោយបន្ទះឈីបជំនាន់ចុងក្រោយ Qualcomm Snapdragon 855 SoC មាន RAM ទំហំ 12GB ដំណើរការលើ Android Pie អមផ្ទៃកម្មវិធី OxygenOS។ អេក្រង់ប្រភេទ AMOLED ទំហំ ៦,៥ អ៊ីញ លាយឡំកាមេរ៉ាមុខផុស (Pop-up) ទំហំ 16MP ខណៈខាងក្រោយ ៣ គ្រាប់ទំហំ ៤៨+២០+១៦MP។មានអង្គផ្ទុក 256GB បន្សំថាមពលថ្មធំ ៤០០០mAH និងគាំទ្រមុខងារសាកថ្មរហ័ស Dash Charging កម្លាំង៤៤ វ៉ាត់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់