
មេរៀនជីវិត
· 2022-10-21
ស្គាល់កំហុសខ្លួនឯង ទើបជោគជ័យក្នុងជីវិត ...! | អត្ថបទជីវិត
#ការទទួលស្គាល់កំហុស# #ចំណេះដឹង# #Inspiration Stories# #ការអប់រំ#
189
ការទទួលស្គាល់កំហុសរបស់ខ្លួនឯងមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ខ្លួនឯង។ មនុស្សដែលមានចំណេះដឹងច្រើនគឺជាមនុស្សដែលធ្លាប់ដឹងនិងទទួលស្គាល់ថាខ្លួននៅមានចំណេះដឹងតិច ហើយមនុស្សដែលមានសមត្ថភាពខ្ពស់គឺជាមនុស្សដែលធ្លាប់ទទួលស្គាល់ខ្លួនឯងថាមានសមត្ថភាពទាប។

រូបតំណាង
មនុស្សដែលមានទេពកោសល្យក្នុងវិជ្ជាជីវៈអ្វីមួយគឺជាមនុស្សដែលធ្លាប់ទទួលស្គាល់ខ្លួនឯងថាមានចំណុចខ្វះខាតនិងចំណុចខ្សោយច្រើនក្នុងជីវិត។ប្រសិនបើយើងដឹងថាខ្លួនឯងខ្វះអ្វីមួយ ហើយខិតខំព្យាយាមដើម្បីរកអ្វីនោះមកដាក់ក្នុងខ្លួនរបស់យើងនោះថ្ងៃណាមួយយើងនឹងទទួលបានជោគជ័យជាក់ជាមិនខាន។

រូបតំណាង
ត្រូវចាំថាបុគ្គលជោគជ័យគឺជាបុគ្គលដែលតែងតែស្វែងរកអ្វីគ្រប់បែបយ៉ាងដើម្បីបំពេញបំណងរបស់ខ្លួន និងក្តីស្រមៃរបស់ខ្លួន៕
អត្ថបទដើមដោយ ៖ ឈុនឡេង
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់