
Town News
· 2022-12-06
វត្តមាននៃកូនសត្វខ្ទីង ជាច្រើនក្នុងតំបន់ការពារធម្មជាតិ
#IUCN# #តំបន់ការពារធម្មជាតិ# #សង្គម# #កូនសត្វខ្ទីង# #ព័ត៌មានសង្គម#
4225
វត្តមាននៃកូនសត្វខ្ទីង ជាច្រើនក្នុងតំបន់ការពារធម្មជាតិគឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្សនិងសម្រាប់ជីវៈចម្រុះពិភពលោកខណៈ សត្វខ្ទីង ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោកហើយចំនួនរបស់វាត្រូវ បានកត់សម្គាល់ថាមាននិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក។គេនៅមិនទាន់មានទិន្នន័យច្បាស់លាស់ថានៅកម្ពុជា នៅសល់សត្វខ្ទីង ចំនួនប៉ុន្មាននៅឡើយនោះទេ។ ប៉ុន្តែយោងតាមទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិនិងពីមន្ត្រីឧទ្យានុរក្ស ដែលបានចុះល្បាតនៅ តាមតំបន់ការពារធម្មជាតិនានា បានឱ្យដឹងថាសត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេងៗ។នៅក្នុងហ្វូងខ្ទីង ដែលថតបាន ដោយម៉ាស៊ីន ថតស្វ័យប្រវត្តិគឺមានវត្តមានកូនខ្ទីងនិងសត្វខ្ទីងជំទង់ជាច្រើនដែលនេះបង្ហាញថាសត្វ ខ្ទីង បន្តមានវត្តមាននៅក្នុងតំបន់ ការពារ ធម្មជាតិ នៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើន ដែលជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វ ដ៏កម្ររបស់ពិភព លោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាព សម្រាប់ពួកគេរស់នៅនិងការចូលរួមអភិរក្ស ជីវៈ ចម្រុះ ពិភពលោក។ វត្តមានកូនខ្ទីង និង ខ្ទីងជំទង់ ជាច្រើនត្រូវបានប្រទះឃើញក្នុងតំបន់ការពារធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីប្រសិទ្ធភាព នៃការការពារជម្រកនិងសុវត្ថិភាព សត្វព្រៃកាន់ តែប្រសើរ។

ក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះបានថតបានហ្វូងសត្វខ្ទីង ដែលមានទាំងសត្វ ខ្ទីងធំ សត្វខ្ទីងតូចៗ ជាច្រើនតាម រយៈម៉ាស៊ីនថតស្វ័យប្រវត្តិ នៅក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជា។ សត្វខ្ទីង ធ្លាប់មានវត្ត មាននៅតាមតំបន់ព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូង និងភាគអាគ្នេយ៍ និងប្រទេសស្រីលង្កា។ ចំនួនសត្វខ្ទីង ត្រូវបានសិក្សាថាមានការថយចុះជាង៨០ភាគរយ ក្នុងរយៈពេលមួយសតវត្សរ៍ ចុងក្រោយនេះ។ សត្វខ្ទីង នៅលើពិភពលោក បានថយចុះប្រមាណ ៩០ ភាគរយចាប់ពីពាក់កណ្តាល សតវត្សរ៍ ទី ២០មក។ តាមការសិក្សា របស់អ្នកជំនាញសត្វ ខ្ទីង នៅកម្ពុជា មានការធ្លាក់ចុ ប្រមាណជាង ៥០ភាគរយ នៅក្នុងអំឡុងពេលចន្លោះពី ឆ្នាំ១៩៦០ មកដល់ ដើមឆ្នាំ ១៩៩០។ ចំនួននេះត្រូវបានរកឃើញថាមានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។បើទោះបីជាការសិក្សាបានបង្ហាញថាចំនួន សត្វខ្ទីង នៅកម្ពុជា មានការថយចុះស្របតាមនិន្នាការ នៃការថយចុះរបស់ពិភពលោក តែរបាយប្រជាសាស្ត្រសត្វ ខ្ទីង មាននៅស្ទើរគ្រប់ តំបន់ការពារ ធម្មជាតិ នានាហើយវត្តមាននៃកូនខ្ទីងតូចៗ និង ខ្ទីងវ័យជំទង់ ច្រើនដែលថតបានក្នុងតំបន់ការពារធម្មជាតិ គឺជាក្តីសង្ឃឹម ដ៏ មុតមាំ ពីការបន្តពូជនិងការរីកធំនៃគ្រួសារ សត្វខ្ទីង។ យោងតាមការសិក្សារបស់អ្នកជំនាញបច្ចុប្បន្ននេះចំនួនប្រជាសាស្ត្រនៃសត្វខ្ទីង នៅ លើពិភពលោកត្រូវបានគេប៉ាន់ស្មានថាមានចន្លោះពី១៥០០០ ទៅ ៣៥០០០ ក្បាល។ ខ្ទីង កំពុងមានវត្តមានរស់នៅក្នុងប្រទេស ប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃ និង វៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេស ស្រីលង្កា និង ប្រទេស បង់ក្លាដែស។

ដោយឡែកនៅកម្ពុជា តំបន់ខ្លះមានសត្វខ្ទីង ចំនួនច្រើនដូចជានៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ក្នុងខេត្ត មណ្ឌលគិរី ដែលជាតំបន់ដែលមានសត្វខ្ទីង រស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង ៥០០ ទៅជាង ១០០០ក្បាល។ ប៉ុន្តែចំនួននេះបានថយចុះនៅពេល បច្ចុប្បន្នដោយសារតែកត្តាគំរាមកំហែងមួយចំនួនជាពិសេសដោយសារតែអន្ទាក់និងការបរបាញ់ខុសច្បាប់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (7)
Yann Sophy
· 2022-12-07
វត្តមាននៃកូនសត្វខ្ទីង ជាច្រើនក្នុងតំបន់ការពារធម្មជាតិ
Ya min
· 2022-12-07
☺☺☺☺
Mat sos My music
· 2022-12-07
👍👍👍
ឃឿន រៀង
· 2022-12-07
😍😍😍😍
chanal pichara
· 2022-12-06
👍
បងរិត គ្មានតម្លៃ
· 2022-12-06
Hi
JANG ZZ
· 2022-12-06
វត្តមាននៃកូនសត្វខ្ទីង ជាច្រើនក្នុងតំបន់ការពារធម្មជាតិ
- 1
ទៅកាន់