
Blackmoon
· 2022-12-12
ហេតុអ្វីខ្ញុំស្រឡាញ់គេម្នាក់ឯង?
#ចំណេះដឹង# #ការស្រឡាញ់# #ស្នេហា#
189
ក្តីស្រឡាញ់ចំពោះមនុស្សម្នាក់វាមានទំហំធំណាស់ដែលមិនអាចកាត់ថ្លៃបាន និងគ្មានអ្នកណាគេយល់ពីអារម្មណ៍មួយនេះបានឡើយ។ប៉ុន្តែរកការស្រឡាញ់មិនមែនសុទ្ធតែទទួលបានការស្រឡាញ់មកវិញទេ ប្រាកដជាមានការស្រឡាញ់តែម្ខាងហើយព្រោះយើងមិនអាចមើលចិត្តគេច្បាស់ទេជួនកាលគេអាចនិយាយថាស្រឡាញ់យើង

ទាំងដែលក្នុងចិត្តគេមានអ្នកផ្សេងគាត់ថាបាន ។ តើការស្រឡាញ់ម្នាក់ឯងនេះវាត្រឹមត្រូវដែរឬទេចំពោះចិត្តខ្លួនយើងផ្ទាល់? ចម្លើយគឺគ្មានកំហុសនោះទេគឺដោយសារតែយើងធ្វើដើម្បីបំពេញនៅជិតខ្លួនយើងមិនបានជះឥទ្ធិពលទៅលើអ្នកដទៃ ហើយវាក៏ជាក្តីសុខមួយសម្រាប់ខ្លួនឯងប្រសើរជាងជ្រើសរើសយកមនុស្សដែលគេស្រឡាញ់យើងទាំងដែលយើងអត់បានស្រឡាញ់គេសោះ។ចូរកុំតូចចិត្តឬអន់ចិត្តនៅក្នុងស្ថានភាពនេះដោយសារតែមិនមានតែយើងម្នាក់ទេដែលជួបនៅបញ្ហានេះមានមនុស្សជាច្រើនដែលកំពុងតែស្រឡាញ់គេម្នាក់ឯង។ដូច្នេះហើយត្រូវចងចាំថាមិនថាស្រឡាញ់គេម្នាក់ឯងឬពេញចិត្តទៅលើបុគ្គលណាម្នាក់ដែលគេពុំបានដឹងឬមួយក៏គេមិនពេញចិត្តក៏ដោយ ឱ្យតែយើងមានព្រំដែនច្បាស់លើសនិងមានចិត្តច្បាស់លាស់គឺយើងនឹងទទួលបានក្តីសុខដោយពុំមានការបដិសេធពីនរណាម្នាក់។

Credit : Blackmoon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់