
TNAOT News
· 2023-01-04
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២៣
#ឆ្នាំ២០២៣# #សរុបព្រឹត្តិការណ៍ថ្មីៗ# #សង្គម# #ព័ត៌មានសង្គម# #ប្រចាំថ្ងៃ#
10060
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃនេះរួមមាន៖
១. ចំណូលនៃការនាំចេញអង្ករមានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា រយៈពេល១២ខែ នៃឆ្នាំ២០២២នេះ កម្ពុជាបានធ្វើការនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានបានចំនួនជាង ១ ២៥៥លានដុល្លារសហរដ្ឋអាមេរិក។
ប្រភពដដែលបានបញ្ជាក់ថា កម្ពុជាបាននាំចេញអង្ករក្រអូបប្រណិត បានចំនួន ២៧៧ ៧៣៩ តោន ឬស្មើនឹង ៤៤% អង្ករសែនក្រអូប បានចំនួន ១៧៩ ០៧០ តោន ឬស្មើនឹង ២៨% អង្ករសបានចំនួន ១៥៣ ៤២៨ តោន ឬស្មើនឹង ២៤% អង្ករចំហុយបានចំនួន ១៥ ៧៨១ តោន ឬស្មើនឹង ២% អង្ករសរីរាង្គបានចំនួន ១០ ៩៦៣ តោន ឬជិត ២% និងអង្ករដំណើបចំនួន ២៣តោន។
សូមបញ្ជាក់ថា ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានចំនួន ៣ ៤៧៧ ៨៨៦ តោនដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១.០៩ លានដុល្លារសហរដ្ឋអាមេរិក។
២. ក្រសួងកសិកម្ម៖ ការប្រមូលផលនេសាទនៅរាជធានី និងខេត្តកណ្តាល មានបរិមាណជាង១ពាន់តោន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា បរិមាណនៃការប្រមូលផលត្រីនេសាទ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ គឺសម្រេចបានបរិមាណ១៤៨១តោន កើនឡើងប្រមាណ៤០%។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ផលនេសាទដាយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងឆ្នាំ២០២២-២០២៣ គិតមកដល់ថ្ងៃនេះ សម្រេចបានបរិមាណ១៤៨១តោន។
សម្រាប់ឆ្នាំនេះ បរិមាណផលនេសាទដាយត្រី បានកើនឡើងប្រមាណ ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដាយត្រីនារដូវនេសាទឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន ៨៩០តោន។
៣. ក្រសួងកសិកម្ម៖ ការទប់ស្កាត់បទល្មើសនេសាទ នាំឱ្យបរិមាណត្រីកើនឡើងវិញ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រសួងកសិកម្ម នឹងបន្តរកតុល្យភាពរវាងការអភិរក្សនិងអភិវឌ្ឍ និងការចាត់វិធានការទប់ស្កាត់បទល្មើសនេសាទជាបន្តទៀត ដើម្បីបន្តរក្សាការបង្កកំណើតត្រីពង។
យោងតាមប្រភពដដែលបានបន្តថា ការរក្សានូវកំណើនត្រី បានឆ្លុះបញ្ចាំងឲ្យនូវបរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិក្នុងឆ្នាំនេះ មានការកើនឡើងជាងមុន ដែលនេះបានកើតចេញពីលទ្ធផលនៃការទប់ស្កាត់បទល្មើសក្នុងបឹងទន្លេសាប ប្រកបដោយប្រសិទ្ធភាព កាលពីអំឡុងឆ្នាំ២០២២កន្លងទៅ។
ជាមួយគ្នានេះ មិនត្រឹមតែនៅបឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែនៅទន្លេមេគង្គលើក៏ត្រូវបានគិតគូរនិងយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសនេសាទនេះដែរ។
នៅក្នុងទន្លេសាបជាកន្លែងត្រីធំធាត់ រីឯទន្លេមេគង្គលើជាកន្លែងត្រីបន្តពូជ និងជាកន្លែងសត្វផ្សោតរស់នៅ ដូច្នេះត្រូវតែធ្វើការរក្សាតំបន់ទាំងពីរនេះ កុំឲ្យមានការនេសាទហួសកម្រិត នឹងនាំមកនូវភោគផលតីពោរពេញផ្ទៃប្រទេស។
ជុំវិញរឿងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះបទល្មើសជាក់ស្តែង និងបទល្មើសទាំងឡាយណាដែលមានភស្តុតាង និងកំណត់អត្តសញ្ញាណ នៃជនដែលបានប្រព្រឹត្តបទល្មើស។
៤. ៦១ ក្រុមហ៊ុនបានធ្វើការផ្គត់ផ្គង់អង្គរកម្ពុជា សម្រាប់នាំចេញទៅកាន់ប្រទេសចំនួន ៥៩
ក្នុងរយៈពេល១២ខែ ឆ្នាំ២០២២នេះ ក្រុមហ៊ុនផ្គត់ផ្គង់ការនាំចេញអង្ករមានចំនួន៦១ក្រុមហ៊ុន។ ក្រុមហ៊ុនទាំងនោះ បានធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ ប្រទេស។
ការនាំចេញអង្គរកម្ពុជាទៅកាន់បណ្តាប្រទេសចំនួន ៥៩រួមមាន៖ ប្រទេសចិន តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០ តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤ តោន ឬស្មើនឹង ៣៥% ប្រទេសសមាជិកអាស៊ានចំនួន៤ បានបរិមាណសរុបចំនួន ៦៤ ៧៣៣ តោន ឬស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ នៅអាហ្វ្រិក អាមេរិក អូស្ត្រាលី រុស្សី អ៊ុយក្រែន ។ល។
ដោយឡែក ២៧ ប្រទេស និងដែនកោះ បានធ្វើការទិញអង្ករកម្ពុជាក្នុងបរិមាណសរុបចំនួន ៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤តោន ដែលមានតម្លៃសរុបចំនួន ៤១៨, ២៩ លានដុល្លារសហរដ្ឋអាមេរិ។
៥. ពោធិ៍សាត់៖ មេឃុំអន្សាចំបក់ តាំងចិត្តពន្លឿនសេវា និងដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព
ពោធិ៍សាត់ ៖ នៅឃុំអន្សាចំបក់ មានសេវាជាច្រើនប្រភេទដូចជា ការធ្វើលិខិតបញ្ជាក់ទីលំនៅ, បញ្ជាក់ប្រវត្តិដីធ្លី និងបញ្ជាក់លើកិច្ចសន្យាខ្ចីប្រាក់ជាដើម។ ប៉ុន្តែសេវាដែលមានតម្រូវការច្រើន និងមមាញឹកជាងគេ សេវារដ្ឋបាលពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន។
បើតាម លោក ផាន់ សំបូរ ក្នុងករណីពលរដ្ឋ ត្រូវការសេវាណាមួយបន្ទាន់ ឃុំនឹងពន្លឿនសេវានោះជូន ខណៈដែលថ្លៃសេវា ត្រូវបែងចែកតាមប្រភេទសេវានីមួយៗ ក្នុងនោះការធ្វើអត្រានុកូលដ្ឋាន ពុំត្រូវបង់ប្រាក់នោះទេ។ ម្ដងម្កាល មេឃុំរូបនេះ ក៏បានចូលរួមដោះស្រាយបញ្ហាជូនពលរដ្ឋផងដែរ ដូចជាអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើងជាដើម។
ទោះជាការងារផ្តល់សេវា និងបម្រើពលរដ្ឋសព្វថ្ងៃមមាញឹកក៏ដោយ លោក ផាន់ សំបូរ មេឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានតាំងចិត្តមោះមុតបន្ថែមទៀត ក្នុងការពន្លឿនសេវាសាធារណៈ និងដោះស្រាយបញ្ហា ជូនពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
៦. ក្រសួងកសិកម្ម គ្រោងរៀបចំការប្រកួតផលិតប្រហុកផ្អករបស់កសិករខ្មែរ
ការត្រៀមរៀបចំប្រកួតប្រជែងការផលិតប្រហុកផ្អករបស់កសិករខ្មែរនេះ គឺគ្រោងធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដើម្បីចង់បង្ហាញពីស្នាដៃផលិតរបស់កូនខ្មែរ ឱ្យមានការទទួលស្គាល់ពីសាធារណជន។
បើតាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការប្រកួតប្រជែងផលិតប្រហុកផ្អករបស់កសិករខ្មែរ គឺដើម្បីចង់ដឹងថាតើខេត្តណា ឬតំបន់ណាដែលផលិតប្រហុកផ្អកច្រើនជាងគេ ក្នុងប្រទេសកម្ពុជា។
ឯកឧត្តមមានប្រសាសន៍ថា៖«ចំពោះការធ្វើប្រហុកផ្អកនេះ ក៏ជាចំណុចល្អដែរ ព្រោះថា ដើម្បីចង់ដឹងថា មានកន្លែងមួយចំនួនដែលគាត់មានបច្ចេកទេសធ្វើល្អ ផ្អកឆ្ងាញ់ជាងគេ ដូច្នេះនារដូវខាងមុខនេះខ្ញុំនឹងរៀបចំឱ្យមានការប្រកួតប្រជែងប្រឡងប្រណាំងប្រហុកផ្អក ដើម្បីឱ្យយើងស្គាល់ភូមិណាដែលពូកែធ្វើប្រហុកជាងគេ ភូមិណាដែលពូកែធ្វើផ្អកឆ្ងាញ់ជាងគេ»។
៧. ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពជាមួយបារាំងអាយុក្រោម១៩ឆ្នាំ ខែក្រោយ
សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំការប្រកួតកីឡាបាល់ទះមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិបារាំង អាយុក្រោម១៩ឆ្នាំ នៅខែកុម្ភៈ ឆ្នាំ២០២៣ នៅកីឡដ្ឋានព្រីនស៍។ មុខជួបបារាំង ក្រុមកម្ពុជាត្រូវប៉ះ Cambodia All Star នៅថ្ងៃទី៧ ខែមករា នាជំនួបកម្ដៅសាច់ដុំ។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថាការរៀបចំប្រកួតមិត្តភាពក្នុងស្រុកគឺដើម្បីកម្តៅសាច់ដុំកីឡាករ មុននឹងការទទួលស្វាគមន៍យុវជនបារាំង អាយុក្រោម១៩ឆ្នាំ នៅខែកុម្ភៈ។ លោកពិសិដ្ឋ ក៏ពិចារណាចូលរួមការប្រកួតពានរង្វាន់នៅសិង្ហបុរី ក៏ដូចជាឥណ្ឌូណេស៊ីផងដែរ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ នៅថ្ងៃទី៤ ខែមករា លោក អគ្គលេខាធិការ បានបញ្ជាក់ពីការត្រៀមខ្លួនប្រកួតរួចរាល់ថា៖«នៅថ្ងៃទី៧ មករា ខ្ញុំរៀបចំការប្រកួត Cambodia All Star ជាមួយក្រុមជម្រើសជាតិរបស់យើង ហើយយើងអនុញ្ញាតឱ្យផ្លាស់ប្តូរចូលសេរី។ មែនទែនទៅយើងគ្រាន់តែប្រកួតកម្តៅសាច់ដុំទេ ដើម្បីត្រៀមប្រកួតជាមួយយុវជនបារាំងអាយុក្រោម ១៩ឆ្នាំ នៅខែកុម្ភៈ ដែលធ្វើនៅក្នុងប្រទេសកម្ពុជា»។
បញ្ហាដែលជម្រើសជាតិកម្ពុជា មិនអាចចេញទៅប្រកួតនៅទឹកដីបារាំងបាន ដោយសារពេលនេះសមាជិកក្រុមមួយចំនួនកំពុងមានបញ្ហារបួស និងមួយវិញទៀតក្រុមត្រូវហ្វឹកហ្វឺនត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាដែលទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
៨. TOP NEWS: កម្ពុជាមានអ្នកឆ្លងកូវីដ១៩ នៅថ្ងៃនេះ៩នាក់
ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងថ្មី 09 នាក់ ជាសះស្បើយ 12 នាក់ និងស្លាប់គ្មាន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣កម្ពុជា៖
- អ្នកឆ្លងសរុប= 138,609 នាក់
- អ្នកជាសះស្បើយ= 135,503 នាក់
- អ្នកស្លាប់= 3,056 នាក់។
៩. លោក ហេង វុទ្ធី ឡើងជាមេប៉ូលិសខេត្តកំពង់ចាម ជំនួសលោក ឯម កុសល
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ទោ ឯម កុសល ដែលត្រូវចូលនិវត្ត។ ពិធីផ្ទេរតំណែងស្នងការទៅលោក ហេង វុទ្ធី បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
មុនឡើងតំណែងជាស្នងការ លោក ហេង វុទ្ធី គឺជាស្នងការរងនគរបាលខេត្តកំពង់ចាម។ រីឯលោក ឯម កុសល ក្រោយចូលនិវិត្ត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំងលោក ជាជំនួយការរបស់សម្តេច មានឋានៈស្មើអគ្គនាយករង។
១០. កម្ពុជាបានរកឃើញវត្ថុបុរាណជាច្រើន នៅស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាន
ស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅ ក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីរូមខេត្ត បាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន ។
ស្ថានីយបុរេប្រវត្តិសាស្រ្ត ល្អាងស្ពាននេះ ត្រូវបាន រកឃើញ និងត្រូវបានធ្វើកំណាយលើកដំបូង ដោយលោកស្រី សេស៊ី ម៉ូរ៉េ និង លោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។ បន្ទាប់មកការស្រាវជ្រាវបានអាក់ខានជាង ៤០ ឆ្នាំ ។ លុះដល់ឆ្នាំ២០០៩ ទើបមានការស្រាវជ្រាវបន្ត ដែល ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការណ៍ រវាងក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ ជាមួយសារមន្ទីរជាតិប្រវត្តិ សាស្រ្តធម្មជាតិនៃប្រទេសបារាំង ដែលមានលោក ហេង សុផាឌី និង លោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។
ការធ្វើកំណាយជាហូរហែរកន្លងមក បានរកឃើញវត្ថុបុរាណជាច្រើនដូចជា៖ ឧបករណ៍ថ្មបំបែក, ថ្មរំលីង, ភាជន៍, គ្រឿងលម្អកាយ ( អង្កាំ និងកងដៃធ្វើពី ថ្ម និងបន្តោងខ្សែក ធ្វើពីចង្កូមសត្វ ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសព។
១១. មន្ត្រីក្រសួងបរិស្ថាន ៖ ករណីជំងឺគ្រុនឈាមឆ្នាំនេះ បានកើនឡើងគួរឱ្យបារម្ភ
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូននៃក្រសួងបរិស្ថាន បានជំរុញឱ្យអ្នកពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយពីបញ្ហាអនាម័យ និងការចែកមុងទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ដើម្បីចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមដែលកំពុងមានការកើនឡើងគួរឱ្យបារម្ភនាពេលបច្ចុប្បន្ន។
មានប្រសាសន៍យ៉ាងដូច្នេះ លោកជំទាវ ម៉ុម ថានី បានលើកឡើងនៅក្នុងពិធីសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
១២. ដោះលែងសត្វអណ្តើកសមុទ្រយក្សទម្ងន់៣៤ គីឡូក្រាមដែលអ្នកនេសាទអូសបាន
សត្វអណ្តើកសមុទ្រយក្សទម្ងន់៣៤គីឡូក្រាមមួយក្បាល ដែលជាប់សំណាញ់ប្រជានេសាទ ត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកែបឯកឧត្តម ខាន់ សុផល និងមន្ត្រីអភិរក្សសត្វ បានធ្វើការដោះលែងឱ្យចូលទៅក្នុងសមុទ្រវិញរួចហើយ កាលពីព្រឹកថ្ងៃទី៤ ខែ មករា ឆ្នាំ២០២៣នេះ។
អណ្តើកសមុទ្រយក្ស (ល្មិច) មានទម្ងន់៣៤គីឡូក្រាម ប្រវែងបណ្ដោយ៦៨សង់ទីម៉ែត្រ និងទទឹងប្រវែង៦២សង់ទីម៉ែត្រ ត្រូវបានមន្រ្តីខណ្ឌរដ្ឋបាលជលផលកែប និងប៉ូលិសការពារព្រំដែនទឹកវរ៤៣០ ប្រចាំខេត្តកែប សហការជាមួយអង្កការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (WEA) និងអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្តីនៅកម្ពុជា (CWDCC) បានធ្វើការជួយសង្រ្គោះពីអ្នកនេសាទ ដោយជាប់អួនអូសដើម្បីធ្វើការព្រលែងចូលទៅក្នុងសមុទ្រវិញ។
១៣. ៦គោលដៅ គ្រោងអនុវត្តវិធានការលុបបំបាត់ជំងឺគ្រុនចាញ់
តំបន់គោលដៅសំខាន់ៗចំនួន៦កន្លែង រួមមាន៖ ខេត្តកំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងក្រចេះ នឹងត្រូវចូលរួមអនុវត្តនូវវិធានការលុបបំបាត់ជំងឺគ្រុនចាញ់ ដើម្បីកាត់បន្ថយអត្រាឈឺនិងស្លាប់ដោយសារជំងឺនេះ នឹងស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥ផងដែរ។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ គ្រុនឈាម និងដង្កូវព្រូននៃក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាននិងក្រសួងសុខាភិបាលបានសហការគ្នាយ៉ាងស្អិតរមួត ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ នៅតាមសហគមន៍មូលដ្ឋាន និងតំបន់ការពារធម្មជាតិ ឱ្យបានសម្រេចនៅឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០២១-២០២៥។
លោកជំទាវបញ្ជាក់ថា មានខេត្តគោលដៅចំនួន៦ ដែលនៅមានអត្រាឆ្លងជំងឺគ្រុនចាញ់នៅឡើយ រួមមាន៖ ខេត្តកំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងក្រចេះត្រូវបានយកចិត្តទុកដាក់ជាពិសេស៕ ចិនចាវ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (12)
Mey30
· 2023-01-05
ក្នុងឱកាសទិវាបុណ្យ ៧ មករា ដែលជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជា សូមជូនពរដល់មិត្តរួមជាតិជាពិសេសអ្នកប្រើប្រាស់ក្នុងកម្មវិធី TNAOT APP សូមឲ្យជួបតែសំណាងល្អ រកស៊ីទទួលទានមានបាន មានសុខសុភមង្គល ធ្វើដំណើរទៅទីជិតទីឆ្ងាយសូមឱ្យមានសុខសុវត្ថិភាព ដោយក្ដីគោរពនិងរាប់អានពីខ្ញុំ #TNAOT
បុិលចិន្តា
· 2023-01-05
👍👍
ថន សូភី
· 2023-01-04
មើលត្នោតមានពណ៌មានល្អរាល់ថ្ងៃ#TNAOTVictory
អូនហ្វា អ្នកជនបទ
· 2023-01-04
😘😘😘
REAK Anime
· 2023-01-04
អរគុណខ្លាំងណាស់ចំពោះពត៌មាន TNAOT APP ផ្ដល់ដំណឹងអោយអ្នកលេងបានដឹងពត៌មាននិមួយៗ#TNAOTVictory
RaDy Uncute
· 2023-01-04
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២# TNAOT Victory
JANG ZZ
· 2023-01-04
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២
លេខកូដណែនាំ 26402994
· 2023-01-04
កម្មវិធីត្នោតតែងតែមានព័ត៌មានថ្មីៗ និងព្រឹត្តិការណ៍សំខាន់ៗផ្តល់ ជូនយេីងទាំងអស់គ្នាជានិច្ច ក្នុងការអាន និងទស្សនា ហេីយថែមទាំងបានកាក់សន្សំទៀត អរគុណកម្មវិធីត្នោត🙏#TNAOTVictory
សក្កដា148
· 2023-01-04
Thanks ដែលផ្តល់ព័ត៌មានល្អៗសម្រាប់Fan TNOAT App #TNAOTVictory
តាណុយគ្រូតឿ
· 2023-01-04
អរគុណត្នោតដែលផ្ដល់ពត៌មានច្បាស់ៗនឹងពិតប្រាកដអោយពួកយើង #TNAOTVictory
Somnang មិត្ត1000149134
· 2023-01-04
ថ្ងៃនេះសុតសឹងតែព័ត៌មានសំខាន់ៗ Hashtag#TNAOTVictory
LEY Nhean
· 2023-01-04
ថ្ងៃនេះសុតសឹងតែព័ត៌មានសំខាន់ៗ Hashtag#TNAOTVictory
- 1
ទៅកាន់