
Dot
· 2019-03-18
លោកមូន ចេអ៊ីន មកដល់ខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ
0
ខេត្តសៀមរាប៖ នៅវេលាម៉ង១០ និង៣០នាទី ថ្ងៃសៅរ៍ទី១៦ ខែមីនា ឆ្នាំ២០១៩នេះ លោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េ ខាងត្បូងបានធ្វើដំណើរតាមយន្តហោះពិសេស របស់លោក មកកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទបុរាណនានា ក្នុងខេត្តទេសចរណ៍ដ៏សំខាន់របស់កម្ពុជាមួយនេះ។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នៅ ក្នុងតំបន់រមណីយដ្ឋានអង្គរ អាចជាផ្នែកមួយនៃការជម្រុញសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍នៅកម្ពុជា ។
សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនេះ កម្ពុជា និងកូរ៉េខាងត្បូង បានចុះ អនុស្សារណៈ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី មួយចំនួន ការចុះហត្ថលេខា ដោយមានការអញ្ជើញធ្វើជាសាក្សី ដោយសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីកូរ៉េ លោក មូន ចេអ៊ីន ដែលមានដូចជា កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិ វឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៩-២០២៣។ កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងបង្កើតមន្ទីរពេទ្យ សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល។ អនុស្សារណៈ នៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្ដីពីគម្រោងផ្គត់ផ្គង់ថាមពល សម្រាប់ប្រព័ន្ធ បណ្ដាញអគ្គិសនីខ្នាតតូចបំផុត និងស្ថានីយសាកអាគុយនៅកម្ពុជា។ អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហ ប្រតិបត្តិការទ្វេភាគី រវាងទីភ្នាក់ងារជំរុញវិនិយោគពាណិជ្ជកម្មកូរ៉េ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់កិច្ចសហប្រតិ បត្តិការសម្រួលការវិនិយោគពីកូរ៉េ។ អនុស្សារណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមប្រឹក្សាស្រាវ ជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងសង្គមសាស្ត្រ នៃសាធារណរដ្ឋកូរ៉េ។
នៅក្នុងឱកាសនោះសម្តេចតេជោ និងប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញជាអធិបតីក្នុងវេទិកា ធុរកិច្ច កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលសម្ដេចតេជោ បានថ្លែងថា វេទិកានេះ បានផ្ដល់ឱកាសឱ្យសម្តេចបានចែករំលែកព័ត៌មាន អំពីការវិវឌ្ឍសំខាន់ៗ នៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តភាព និងសក្ដានុពលវិនិយោគ ក៏ដូចជាការដាក់ចេញនូវវិធានការ ថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ៕
ជា ស្រស់ , ខេង ឧត្តម
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
គយ នឹងចោទសួរម្ចាស់ក្រុមហ៊ុន នាំសំរាមប្លាស្ទិកចូលស្រុក ដើមសប្ដាហ៍ក្រោយ

ស្បែកជើងប៉ាត់តាប្រឡាក់ដីមួយគូនេះលក់ដេញថ្លៃបានជិតកន្លះលានដុល្លារ ដោយសារសហស្ថាបនិកក្រុមហ៊ុន Nike ជាអ្នករចនាវាដោយផ្ទាល់ដៃ

មនុស្សដែលនិយាយថាស្រលាញ់យើងនិងមនុស្សស្រលាញ់យើងពិតប្រាកដខុសគ្នាបែបណា?

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

យោបល់ទាំងអស់ (0)