បង្ហោះផ្សាយ

ខ្មែរ

Monileak cooking

· 2023-01-15

បបរគ្រឿងមាន់ស្រែ

#អាហារខ្មែរ# #បបរគ្រឿង# #អាហារ#

201


គ្រឿងផ្សំ

- មាន់ស្រែមួយ

- ថ្លើមជ្រូកនិងហ៊ុន

- អង្ករមួយកំប៉ុងកន្លះ

- យីហ៊ឺបង្គា

- ខ្ទឹមសសម្រាប់បំពង

- សណ្ដែកបណ្ដុះ

- ផ្សិតនិងខ្ញី

- ជីរណា ក្រូចឆ្មារ ម្ទេស 

- ស៊ុបខ្នរពីដុំ

- ទឹកត្រី អំបិល ស្ករស ប៊ីចេង

វិធីធ្វើ

 ដំបូងដាំទឹក ដាក់ស៊ុបខ្នុរចូល ដាក់យាហ៊ឺបង្គា ចូល ហ្នឹងថ្លើមជ្រូកនិងហ៊ុនចូលស្ងោរ ទុកឱ្យពុះបន្ទាប់មកយើងទៅបំពងខ្ទឹមស សម្រាប់ដាក់បបរ បំពងក្រហមល្អហើយស្រង់ឡើង រួចដាក់អង្ករដែលត្រាំទឹករួចហើយមកឆា បន្ទាប់មកដាក់ប្រេងខ្យង ទឹកត្រី ឆាចូលគ្នាឱ្យសព្វ

បន្ទាប់មកទឹកពុះដាក់មាន់ចូលស្ងោរអោយឆ្អិនល្អរួចស្រង់ឡើង ដាក់អង្ករឆាចូល ដាក់ស្ករស អំបិល ប៊ីចេងគ្រាប់ទុកឲ្យពុះបន្ទាប់មកដាក់ ផ្សិត និងខ្ញីចូល ដាក់សាច់មាន់ដែលបេះរួចចូលកូរឲ្យសព្វល្អ បន្ទាប់មកយកសណ្ដែកបណ្ដុះដែលលាងស្អាតដាក់ចានគោមមួយ 

ដូសបបរដាក់ រួចហើយដាក់ម្ទេស ខ្ទឹមបំពង ជីរណាម្រេច ច្របាច់ក្រូចឆ្មារ ជាការស្រេចអាចញ៉ាំបាន។

   

   អត្ថបទ : Monileak cooking

មានវីដេអូ https://youtu.be/PUUsGRJQ1Lg

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់