
TNAOT News
· 2023-01-25
សាលារាជធានី ប្រកាសបញ្ចៀសចរាចរណ៍ នៅលើកំណាត់មហាវិថីព្រះនរោត្តម
#សណ្តាប់ធ្នាប់ចរាចរណ៍# #ការបញ្ចៀស# #សាលារាជធានីភ្នំពេញ# #សង្គម# #ព័ត៌មានសង្គម#
7728
រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញថា នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៧ព្រឹក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីបានឱ្យដឹងថា ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី៕ ចិនចាវ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (10)
Kim Gii1272
· 2023-01-26
👍
បុិលចិន្តា
· 2023-01-26
👍👍
ចូលចិត្តចិញ្ចឹមសត្វ
· 2023-01-25
👍👍👍👍👍
JANG ZZ
· 2023-01-25
សាលារាជធានី ប្រកាសបញ្ចៀសចរាចរណ៍ នៅលើកំណាត់មហាវិថីព្រះនរោត្តម
មិត្ត1000204282
· 2023-01-25
👍👍👍👍
អូនហ្វា អ្នកជនបទ
· 2023-01-25
អរគុណរដ្ឋាភិបាលដែលបានជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ។#TNAOTChineseNewYear
Yann Sophy
· 2023-01-25
សាលារាជធានី ប្រកាសបញ្ចៀសចរាចរណ៍ នៅលើកំណាត់មហាវិថីព្រះនរោត្តម
បងផេង
· 2023-01-25
អរគុណសន្តិភាព
សាំង សារ៉ូយ
· 2023-01-25
😍
Nith video fanny
· 2023-01-25
Jiii
- 1
ទៅកាន់