បង្ហោះផ្សាយ

ខ្មែរ

Square Car

· 2023-02-06

Toyota Lancruiser 100 series ឬក៏ Toyota Lancruiser ជំនាន់ទី 6

#រថយន្ត# #Toyota Lancruiser# #បច្ចេកវិទ្យា# #រថយន្ត SUV#

3695

ជើងខ្លាំង Off-road កំពូលធន់ ដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាឱ្យតម្លៃខ្លាំង។

ថ្ងៃនេះ សូមធ្វើការលើកយកនូវរថយន្ត SUV មួយប្រភេទ ដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងប្រទេសយើងក៏ដូចជា ជុំវិញសាកលលោកផងដែរ។

នោះគឺ Toyota Land Cruiser ស្ដេចរថយន្ត SUV ខ្នាតធំរបស់ Toyota ដែលមានភាពល្បីល្បាញទូទាំងសាកលលោក ទៅលើភាពជាប់ធន់ក្នុងប្រើប្រាស់ លក្ខណៈសម្បត្តិនៃការបើកបរគ្រប់កាលៈទេសៈ ទំហំទូលាយ រាងរូវសង្ហារទាក់ទាញ ចាស់ទុំ តែមិនចាស់កម្រិល។ 

នេះគឺជា កំពូលរថយន្ដ SUV ខ្នាតធំរបស់ Toyota ដែលទទួលបាននូវជោគជ័យខ្លាំង ទៅលើទីផ្សារពិភពលោក ហើយក៏ជាម៉ាកនៃរថយន្ដ មួយប្រភេទ ដែលបងប្អូនប្រជាពលរដ្ឋកម្ពុជា ឱ្យតម្លៃខ្ពស់បំផុត បន្ទាប់ពីរថយន្ត Lexus ត្រកូល LX រហូតមកទល់ពេលបច្ចុប្បន្ននេះ ក៏នៅតែមានការធ្វើចរាចរណ៏នៅតាមដងផ្លូវ ទន្ទឹមនឹងរថយន្ត Toyota Land Cruiser ជំនាន់ក្រោយៗនេះដែរ ពិតមិនសរសើរ មិនបាន។

ថ្ងៃនេះ សូមធ្វើការ រំលឹក លើកយកនូវរថយន្ត Toyota Land Cruiser ជំនាន់ទី 6 ឬ Land Cruiser 100 series មកធ្វើការបងបង្ហាញជូនអ្នកទាំងអស់គ្នា។

ជាការពិតណាស់ រហូតមកទល់ពេលបច្ចុប្បន្ននេះរថយន្ត Toyota Land Cruiser គឺមានអាយុកាលជាង៧០ឆ្នាំមកហើយ ដោយមានឆ្នាំផលិតដំបូងកាលពីឆ្នាំ 1951 មកម្ល៉េះ ហើយរហូតមកទល់ពេលបច្ចុប្បន្ននេះ គឺបានឆ្លងកាត់អស់ 8 ជំនាន់មកហើយដែរ។

ដោយឡែកសម្រាប់ រថយន្ត Toyota Land Cruiser ដែលជាប្រធានបទ របស់យើងនៅថ្ងៃនេះ គឺជារថយន្ត Toyota Land Cruiser ជំនាន់ទី 6 ឬគេហៅថា Land Cruiser 100 Series ក៏ដូចជា FJ100 ជាដើម។

រថយន្ត Toyota Land Cruiser 100 series មានតួរខ្លួនជាប្រភេទ SUV ខ្នាតធំ ត្រូវបានផលិតឡើងដំបូង នៅក្នុងឆ្នាំ 1998 - 2007។

ហើយមានតម្លើងនៅប្រទេស៖

- ជប៉ុនដែលជាប្រទេសកំណើត

- ហើយក៏មានតម្លើងនៅឯប្រទេសចិនផងដែរ

ចំណុច ដ៏គួរឱ្យចាប់អារម្មណ៍បំផុត នៃ រថយន្ត Toyota Land Cruise 100 Series នេះ គឺមាននូវជម្រើសម៉ាស៊ូតនិងម៉ាសុីនសាំងដូចជា៖

- ម៉ាស៊ីនសាំង 6 ស៊ីឡាំង តម្រៀបជាជួរត្រង់ ទំហំ ៤.៥ លីត្រ ដែលមានលេខកូដម៉ាស៊ីន 1FZ-FE

- ម៉ាស៊ីនសាំង V8 ទំហំ ៤.៧ លីត្រ ដែលលេខកូដម៉ាស៊ីន 2UZ-FE

- ម៉ាស៊ីនម៉ាស៊ូត ៦ ស៊ីឡាំង តម្រៀបជាជួរត្រង់ ទំហំ ៤.២លីត្រ ដែលមានលេខកូដម៉ាស៊ីន 1HZ

- ម៉ាស៊ីនម៉ាស៊ូត ៦ ស៊ីឡាំង តម្រៀបជាជួរត្រង់ ទំហំ ៤.២លីត្រ Turbocharged ដែលមានលេខកូដម៉ាស៊ីន 1HD-T

- ម៉ាស៊ីនម៉ាស៊ូត ៦ ស៊ីឡាំង តម្រៀបជាជួរត្រង់ ទំហំ ៤.២លីត្រ Turbocharged ដែលមានលេខកូដម៉ាស៊ីន 1HD-FTE

រថយន្ត Toyota Land Cruiser ជំនាន់ទី6

- មានប្រវែង 4890 មីលីម៉ែត្រ

- ទទឹង 1941 មីលីម៉ែត្រ

- គម្លាតកង់ 2850 មីលីម៉ែត្រ

- កម្ពស់ 1849 មីលីម៉ែត្រ

- ទម្ងន់ប្រហែល 2320 គីឡូក្រាម

អ្វីដែលគួរឱ្យកត់សម្គាល់ រថយន្តនេះត្រូវបានបែងចែកចេញ ជាច្រើន Grade ដូចជា៖

- GXL

- VX

- VX Limited ជាដើម

ចំពោះការរចនាវិញ គឺ រថយន្ត Toyota Land Cruiser 100 series មាននូវភាពសាម្មញ្ញ តាម DNA របស់ Toyota ដែលមានចង្កៀងមុខ ស្ដុបក្រោយ ដែលមានទំហំធំងាយនូវក្នុងការកំណត់ចំណាំ

បើនិយាយអំពីផ្នែកខាងក្នុងវិញក៏មិនខុសពីផ្នែកខាងក្រៅដែរ ដោយសារតែនៅក្នុងគោលគំនិតនៃរថយន្ត Toyota Land Cruiser គឺផ្ដោតសំខាន់ទៅលើភាពធន់ នូវក្នុងការប្រើប្រាស់ ហើយសម្រាប់មុខងារសំខាន់ 2 ដែលគួរឱ្យចាប់អារម្មណ៍ រួមមាន៖

- ប្រព័ន្ធបូមឡើងចុះ ឬបូមអូតូម៉ាតិច

- ប្រព័ន្ធ Night Vision ដែលមានមុខងារចម្បងសម្រួលដល់ការបើកបរ នៅទីយប់ងងឹត ជាដើម រួមជាមួយនឹងមុខងារ បន្ទាប់បន្សំមួយចំនួនទៀត

បញ្ចាក់មុខងារមួយចំនួន គឺមានតែទៅលើ ប្រភេទ Full Option តែប៉ុណ្ណោះ។

តើបងប្អូនណាខ្លះនៅស្រលាញ់រថយន្តមួយនេះខ្លះ? ធ្លាប់មានបទពិសោធន៍ ឬក៏កំពុងតែប្រើប្រាស់ នូវរថយន្ត Toyota Land Cruiser ជំនាន់ទី 6 ឬក៏ Toyota Land Cruiser 100 Series នេះខ្លះ?


ប្រភព : WWW.CarGuide.Com

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (10)

KH MOVIES

· 2023-02-25

hello 🤩

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

Mario Koch Jit

· 2023-02-13

❤️

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

ប្រុស ឡាត

· 2023-02-12

💗

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

Vichet Sky

· 2023-02-12

❤️️

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

Fresh Drama

· 2023-02-06

❤❤

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់

ការណែនាំពិសេស