បង្ហោះផ្សាយ

ខ្មែរ

CHANTHA

· 2019-03-19

ក្តោបក្ដាប់ទីផ្សារអ៊ីនធឺណេតមិនទាន់ឆ្អែត ពេលនេះ Google ឈោងចាប់យកទីផ្សារថ្មី ១៤០ពាន់លានដុល្លារ

0

Google ចាប់ផ្ដើមដំបូងរកស៊ីនៅលើអ៊ីនធឺណេតដោយបានបង្កើតជាម៉ាស៊ីនសម្រាប់ស្វែងរក (Search Engine) សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណេត ហើយទទួលបានអ្នកប្រើប្រាស់ច្រើនសន្ធឹកសន្ធាប់ដូចសព្វថ្ងៃនេះ ហើយ Google បានពង្រីកខ្លួនទៅកាន់ទីផ្សារផ្សេងៗទៀត ដូចជាស្មាតហ្វូន AI ពាណិជ្ជកម្មជាដើម ហើយថ្មីៗនេះកំពុងតែឈានឈោងចាប់ទីផ្សារថ្មី គឺ ហ្គេម។

នេះមិនមែនជាទីផ្សារថ្មីទេសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ប៉ុន្តែវាថ្មីសម្រាប់ Google ខណៈដែលក្រុមហ៊ុនផ្សេងទៀតដូចជា Microsoft, Sony និង Nintendo បានទាញយកប្រយោជន៍និង គ្រប់គ្រងទីផ្សារដែលមានតម្លៃលើសពី ១០០ពាន់លានដុល្លារនេះយូរឆ្នាំមកហើយ ឯការឈានជើងចូលទីផ្សារដែលមានគេប្រឡូកច្រើនគ្នារួចមកហើយនោះ ក៏ព្រោះតែ Google បង្កើនប្រាក់ចំណូលពីពាណិជ្ជកម្មឌីជីថលរបស់ខ្លួន។

មិនទាន់មានដំណឹងច្បាស់ការណាថា Google នឹងឈានជើងចូលយ៉ាងម៉េចនៅក្នុងវិស័យហ្គេមនោះដែរ គ្រាន់តែមានគេដឹងល្ហៀកៗថា Google អាចនឹងផលិតជាហ្គេមសម្រាប់កុំព្យូទ័រ និង ម៉ាស៊ីនលេងហ្គេម ឬក៏ Google អាចនឹងធ្វើការផលិតជាម៉ាស៊ីន Game ផ្ទាល់ខ្លួនតែម្ដង។

ប៉ុន្តែមានបច្ចេកវិទ្យាមួយទៀតដែលក្រុមហ៊ុនធំៗព្យាយាមសម្រេចបាន គឺជាការអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចលេងហ្គេមពីឧបករណ៍អ្វីក៏មាន មិនថាកុំព្យូទ័រយួរដៃ ឬក៏ស្មាតហ្វូនឡើយ ដោយសារសព្វថ្ងៃនេះ Gamer ភាគច្រើនជួបបញ្ហារមួយដោយ ហ្គេមភាគច្រើនមានតម្លៃថ្លៃ ហើយដើម្បីលេងបានអ្នលេងត្រូវទិញម៉ាស៊ីន ឬតម្លើងកុំព្យូទ័រដើម្បីលេងទៀត ហើយការដោនឡោតហ្គេមយកមកលេងក៏នឹងចំណាយពេលយូរទៀត។

Google មានទស្សនៈវិស័យមួយចង់ដោះស្រាយបញ្ហានេះ ដោយអ្នកលេងហ្គេមនឹងអាចធ្វើការលេងហ្គេមដែលពួកគេចូលចិត្តក្នុងតម្លៃទាប ហើយប្រើប្រាស់ជាមួយនឹងឧបករណ៍ដែលពួកគេមានអ្វីដែលសំខាន់ឱ្យតែមានអ៊ីនធឺណេត។

Google ធ្លាប់បានធ្វើការតេស្ដសាកល្បងខ្លះៗមកហើយ នៅលើហ្គេម Assasin’s Creed Odyssey ដោយអ្នកមានកុំព្យូទ័រមានកម្លាំងម៉ាស៊ីនទាប ដូចជា Chrombook ក៏ដោយក៏អាចធ្វើការលេងបានដែរ ដោយប្រើប្រាស់បច្ចេកវិទ្យា Cloud។

ក្រុមហ៊ុនមួយនេះកំពុងតែធ្វើការអភិវឌ្ឍបច្ចេកវិទ្យា Cloud នេះដើម្បីឱ្យប្រាកដថាអាចដំណើរការហ្គេមធំៗដោយមិនមានភាពរអាក់រអួល ស្ដាប់បញ្ជារបានភ្លាមៗ។ និយាយជារួមទៅ អ្វីដែល Google កំពុងធ្វើជា ផ្លេតហ្វមលេងហ្គេមមួយសម្រាប់ពេលអនាគត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស