
ស៊ន សារ៉ុង
· 2023-03-10
បែងចែកការងារអោយបានច្បាស់លាស់
#បែងចែកការងារ# #ចំណេះដឹង# #ស៊ន សារ៉ុង# #អប់រំ និងការងារ#
3189

ចំនុចចំបងដែលមាននៅក្នុងចិត្តមនុស្សជោគជ័យ គឺថាពួកគេផ្តោតការយកទុកចិត្តលើ គោលដៅការងារច្បាស់លាស់ និងលទ្ធផលភ្លាមៗនៃការងារនោះ ។ ចូរបែងចែកប្រភេទការងារអោយបួន ដាច់ស្រលះសំខាន់ដាក់ដោយសំខាន់បន្ទាន់នៅជាមួយបន្ទាន់ តាមលំដាប់ហើយកំណត់ពេលអោយបាន សមស្របសំរាប់ការងារម្នីមួយៗ ។

បំបែកការងារធំមួយ អោយក្លាយជាការងារតូចៗតាមលំដាប់ដោយ របស់វាហើយសឹមចាប់ផ្តើមធ្វើ ។ ដំបូងអ្នកពុំបាច់ខ្វាយខ្វល់ថាតើការងារនិមួយៗនោះនឹងសំរេចបានយ៉ាង ណានោះខ្លាំងពេកទេ ។ តាមរយះការប្តេជ្ញា ការស្រាវជ្រាវ និងការអំណត់អត់ធ្មត់ អ្នកនឹងមើលឃើញនូវ មធ្យោបាយ ពេលនោះហើយជាពេលដែលអ្នកដឹងបានថា តើអ្នកសំរេចការងារទាំងនោះបានដោយ របៀបណា គឺថាគោលដៅរបស់អ្នកសំរេចបានតាមលំដាប់លំដោយនៃការងាររបស់វា គឺវាស្ថិតនៅលើ ការចេះបែងចែកការងារនេះឯង ។

ដូចនេះក្នុងដំណាក់កាលបន្ទាប់ទៅនេះ ចូរបែងចែកតំលៃ រឺ សារះសំខាន់នៃការងារប្រចាំថ្ងៃ របស់ខ្លួន បើមិនដូច្នេះទេ ការងារទាំងអស់នឹងមានតំលៃស្មើៗគ្នាដែលជាហេតុនាំឱ្យអ្នកមិនអាចដឹង បានថាត្រូវផ្ដើមធ្វើការងារមួយណាមុននោះឡើយ។ ចំនុចថាការងារមួយសំរេច រឺក៏អត់នោះមិនចោទ ជាបញ្ហាអ្វីឡើយ ។

ចង់ដឹងថាការងារនិមួយៗរបស់អ្នកមានសារៈសំខាន់ប៉ុណ្ណានោះ អ្នកត្រូវកំណត់ ប្រយោជន៏របស់វាអោយបានច្បាស់សាស់ ។ វិធីដ៏ល្អបំផុត គឺត្រូវកត់ត្រាអ្វីដែលត្រូវធ្វើជាប្រចាំថ្ងៃ បន្ទាប់ មកកំណត់ថា ត្រូវធ្វើមួយណាមុនគេ ។ ក្នុងចំនោមការងារប្រចាំថ្ងៃទាំងអស់នេះ គួរជ្រើសការងារមួយ ធ្វើជាការងារចំបងជាងគេ និង លំបាកបំផុតដែលត្រូវរំលឹក និង ធ្វើអោយបានសំរេចក្នុងថ្ងៃនេះ ។ បន្ទាប់ពីបានសំរេចការងារទាំងអស់នោះចប់អស់ហើយ អ្នកអាចសំរាកបានយ៉ាងមានសុភមង្គលលើគំនរ អារម្មណ៍នៃភាពជោគជ័យ ។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (2)
SB WB លេខកូដ53335628
· 2023-03-10
សួស្តី
មិត្ត1000042124
· 2023-03-10
😍😀👍
- 1
ទៅកាន់