បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-03-16

ការចុះឈ្មោះអ្នកសារព័ត៌មាន ចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងបញ្ចប់ត្រឹមថ្ងៃទី២០ ខែមីនានេះ

#ឯកឧត្តម ផុស សុវណ្ណ# #SEAGAME2023# #រាជធានីភ្នំពេញ# #ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣# #កីឡា# #កីឡាជាតិ# #អាស៊ានប៉ារ៉ាហ្គេមលើកទី១២#

8921

នាព្រឹកថ្ងៃទី១៦ ខែមីនា ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ជាអគ្គនាយក នៃអគ្គនាយកព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មាន នឹងបិទការទទួលចុះឈ្មោះសម្រាប់បណ្តាសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ត្រូវបញ្ចបើត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ។ ដូច្នេះ គ្រប់បណ្តាសារព័ត៌មាន សូមរួសរាន់ឡើង ព្រោះការកំណត់ពេលវេលា មិនអាចបន្តទៀតបានទេ​។

ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ថា អ្នកសារព័ត៌មាន គឺមានកាតសម្គាល់ខ្លួនពណ៌ក្រហម អក្សរ E អាចចេញចូលបានក្នុងតំបន់ ៣ និង៤ ក្រៅពីនេះគឺអ្នកសារព័ត៌មានមិនអនុញ្ញាតឱ្យចេញចូលឡើយ លុះត្រាមានការអនុះគ្រោះពីគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣៕                                                

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (11)

OUKVisoth

· 2023-03-18

💝💝💝

មិត្ត1000213227

· 2023-03-18

👍👍👍

Bong vanna1234

· 2023-03-17

Ok

ចិត្រា សុិន

· 2023-03-17

តើពលរដ្ឋសាមញ្ញអាចទៅមើលបានអត់ឬក៍ទិញសំបុត្រទើបអាចទៅមើលផ្ទាល់បាន?

កូដណែនាំ 91815366

· 2023-03-16

👍👍👍

សក្កដា148៚

· 2023-03-16

អ្នកសារព័ត៌មានដែលមិនទាន់បានចុះឈ្មោះប្រញាប់ទៅចុះឈ្មោះទៅ ថ្ងៃទី២០ ខែមីនានេះត្រូវបានបិទលែងទទួលហើយ

khon sokheat13

· 2023-03-16

សួរស្តី

ថន សូភី

· 2023-03-16

😍😍

មិត្ត1000233611

· 2023-03-16

😊

មិត្ត1000202439

· 2023-03-16

ហាយ

ភូមិខ្មែរ Phumikhmer

· 2023-03-16

😍😍

  • 1
ទៅកាន់