បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-03-17

ក្រុមហ៊ុនមួយគ្រោងបោះទុន ២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតអំពូលភ្លើង

#ក្រុមហ៊ុនមួយ# #បោះទុន# #សង្គម# #បង្កើតរោងចក្រ# #ព័ត៌មានសង្គម# #អំពូលភ្លើង#

8537

ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនមួយ ដែលគ្រោងបោះទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ សម្ភារៈលំអធ្វើពីប្លាស្ទិក និងសម្ភារៈតាំងលំអផ្សេងៗ នៅខេត្តស្វាយរៀង។

ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ សម្ភារៈលំអធ្វើពីប្លាស្ទិក និងសម្ភារៈតាំងលំអផ្សេងៗ របស់ក្រុមហ៊ុន “Won Star Enterprise Co., Ltd.” គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគនេះ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដែលអាចបង្កើតឱកាសការងារបានចំនួន ៣៥០កន្លែង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (11)

មិថុនាយន់

· 2023-03-18

😢😢

កូដណែនាំ 47349677

· 2023-03-18

😘😘😘

ចូលចិត្តចិញ្ចឹមសត្វ

· 2023-03-18

👍👍👍👍

kodiat man

· 2023-03-17

😎😎😎😎😎😎😎

Ya min

· 2023-03-17

🤙🤙🤙

sok sorឆាឆា

· 2023-03-17

ល្អបងប្អូនខ្មែរមានការងារធ្វើមិនបាច់ទៅស្រុកគេ👍

សក្កដា148៚

· 2023-03-17

មានការងារធ្វើទៀតហើយបងប្អូន រោងចក្រផលិតអំពូលភ្លើងនៅខេត្តស្វាយរៀង នៅជិតផ្ទះជិតស្រុកកំណើត មិនបាច់មកភ្នំពេញក៏បានដែល។🥰

ភូមិខ្មែរ Phumikhmer

· 2023-03-17

😍😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

បងចំ រើន6969

· 2023-03-17

😍😍😍😍

ពិនិត្យការឆ្លើយតបទាំងអស់( 1 )
  • 1
ទៅកាន់