
ដើមអម្ពិល-DAP News
· 2023-03-18
ប្រមុខការទូតកម្ពុជា នឹងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក លើគ្រប់វិស័យ
#កិច្ចសហប្រតិបត្តិការ# #សង្គម# #វៀតណាម# #ព័ត៌មានសង្គម#
1537
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធីសាស្ត្រ ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ ទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរស្រាប់ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើន ដែលរួមមានវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល វប្បធម៌ ការអប់រំ។ល។ កិច្ចសហការក្នុងក្របខ័ណ្ឌអាស៊ាន រួមទាំងបញ្ហាបន្ទាន់នានា នៅក្នុងតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាគ្នាផងដែរ ។
ដឹកនាំប្រជុំដោយរដ្ឋមន្រ្ដីការបរទេស នៃប្រទេសទាំងពីរ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី២០នេះ នឹងពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាព ដែលសម្រេចបាន អនុលោមតាមកំណត់ហេតុនៃកិច្ចប្រជុំលើកមុន ព្រមទាំងរៀបចំផែនការថ្មី សម្រាប់សកម្មភាពជាក់ស្ដែង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេស និងប្រជាជនទាំងពីរ។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងមានកម្មវិធីចូលជួបសម្តែងការគួរសម ដោយឡែកពីគ្នាជាមួយ លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម ផងដែរ។
ទាំងដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-វៀតណាមលើកទី២០ នឹងផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនង ពហុវិស័យដ៏រឹងមាំ ដែលបានផ្សារភ្ជាប់ដោយទំនុកចិត្ត ផ្នែកនយោបាយចាក់ឫសយ៉ាងជ្រៅ ព្រមទាំងនឹងធ្វើឱ្យកាន់តែរឹងមាំបន្ថែមទៀត នូវមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឃុំខ្លួនថៅកែ ស្ថានីយប្រេងឥន្ធនៈ ២នាក់ និង អ្នកចាត់ការម្នាក់ ពាក់ព័ន្ធនឹងការលក់ប្រេងមិនគ្រប់លីត្រ និងរឹងរូសចំពោះចំណាត់ការ របស់សមត្ថកិច្ចជំនាញ!

ពួកតាលីបង់ នឹងបង្ហាញទម្រង់រដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខ

ពួកតាលីបង់ ព្រមានអាមេរិកនិងអឺរ៉ុប ស្តីពីជនភៀសខ្លួន ប្រសិនបើបន្តដាក់ទណ្ឌកម្ម លើអាហ្វហ្គានិស្ថាន

មន្រ្តីស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុល ដុតលិខិតឆ្លងដែន របស់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន នៅមុនពេលពួកតាលីបង់ ចូលកាន់កាប់

យោបល់ទាំងអស់ (4)
kodiat man
· 2023-03-24
🤔🤔🤔🤔🤔🤔🤔
Original legacy song
· 2023-03-19
👍👍👍
KH MOVIES
· 2023-03-19
hello 🤩
មិត្ត1000234046
· 2023-03-19
😍
- 1
ទៅកាន់