
Ice heart
· 2023-04-05
អាមេរិកសន្យាផ្តល់ជំនួយអាវុធចំនួន ២.៦ ពាន់លានដុល្លារបន្ថែមដល់អ៊ុយក្រែន
#អ៊ុយក្រែន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #សហរដ្ឋអាមេរិក#
3658
មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានបង្ហាញជំនួយយោធាដែលមានតម្លៃ ២.៦ ពាន់លានដុល្លារ ដែលរួមមានរ៉ាដាឃ្លាំមើលដែនអាកាសចំនួនបី កាំជ្រួចមីសុីលប្រឆាំងរថក្រោះនិងរថយន្តដឹកប្រេង ខណៈដែលអ៊ុយក្រែនរៀបចំការវាយលុកនៅនិទាឃរដូវប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។

( ជំនួយយោធាដែលត្រូវបានប្រគល់ឲ្យអ៊ុយក្រែនជាផ្នែកមួយនៃជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន )
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានប្រាប់សមាគមអភិបាលជាតិរបស់សហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកអាចការពារតម្លៃរបស់ខ្លួនតាមរយៈការជួយអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បាននិយាយថា ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោនបានប្រតិកម្មទៅនឹងសេចក្តីប្រកាសដោយចោទប្រកាន់សហរដ្ឋអាមេរិកថាចង់អូសទាញជម្លោះឱ្យបានយូរតាមដែលអាចធ្វើទៅបាន។
កញ្ចប់ជំនួយសព្វាវុធមានទឹកប្រាក់ចំនួន ២.១ ពាន់លានដុល្លារពីមូលនិធិជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ទិញអាវុធពីឧស្សាហកម្មជាជាងទិញពីស្តុកអាវុធរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ : Ice
ប្រភព : Reuters
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (3)
នីតា លេខកូដ63230368
· 2023-07-16
👍👍
មិត្ត27105076
· 2023-04-07
😥😥
Free acknowledge with me
· 2023-04-06
🙂🙂🙂
- 1
ទៅកាន់