បង្ហោះផ្សាយ

ខ្មែរ

ស៊ន​ សារ៉ុង

· 2023-04-22

ពេលរៀនចប់រកការងារដែលសមស្រប

#ចំណេះដឹង# #ការគិតជោគជ័យ # #អប់រំ និងការងារ#

6304

ពេលអ្នករៀនចប់ ហើយរកការងារធ្វើ ចូរស្វែងរកការងារណាដែល សមនឹងសមត្ថភាព ជំនាញ និងចំណូលចិត្តរបស់អ្នក ព្រមទាំងជាការងារ ដែលស៊ីគ្នានឹងឋានៈគ្រួសាររបស់អ្នកផងដែរ។

គឺជារឿងល្អណាស់ប្រសិនបើ ការងារដែលអ្នកជ្រើសរើសធ្វើ គឺការងារដែលមនុស្សនៅក្នុងគ្រួសាររបស់អ្នក ធ្លាប់ធ្វើពីមុនមកនោះ ព្រោះអ្នកបានទទួលបទពិសោធន៍ និងការណែនាំល្អៗពី ពួកគាត់រួចមកហើយ។ចូរនាំយកធាតុផ្សំទាំងឡាយមកបញ្ចូលគ្នា ហើយពិចារណាមើលថា តើមានឱកាសណាខ្លះដែលសក្តិសមបំផុតនឹងស្ថានការណ៍របស់អ្នក?

បន្ទាប់ ពីនោះ ចាំសម្រេចចិត្តធ្វើវា។ លុះពេលសម្រេចចិត្តហើយ ចូរចាប់វាឲ្យជាប់ ទោះបីជាត្រូវជួបនឹងឧបសគ្គធំប៉ុណ្ណា ក៏ត្រូវតែតាំងចិត្តតស៊ូពុះពារ ដោយភាព ជឿជាក់ និងធ្វើវាឲ្យអស់ពីកម្លាំងកាយចិត្តរបស់អ្នក។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)