បង្ហោះផ្សាយ

ខ្មែរ

Town News

· 2023-04-27

កម្ពុជាប្រកាសចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ សម្រាប់ទំនិញថ្មីចំនួន៣មុខបន្ថែមទៀត

#អាជីវកម្ម# #សង្គម# #ទិវាកម្មសិទ្ធិបញ្ញាពិភពលោក# #ក្រសួងពាណិជ្ជកម្មកម្ពុជា#

3306

នៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានប្រកាសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រសម្រាប់ទំនិញថ្មីចំនួន៣មុខ៖ អំបិលកំពត/កែប ទឹកត្រីកំពត/កែប បង្កងតាកែវ ព្រមទាំងបានចុះបញ្ជីជាម៉ាកសមូហភាពសម្រាប់ទំនិញ៤មុខទៀត គឺដូងខ្ទិះបាត់ដំបង នំបញ្ចុកសៀមរាប ក្រូចថ្លុងកោះពីរ និងអំបុកកំពង់ធំ។

បើយោងតាមស្ថានទូតបារាំងនៅក្នុងប្រទេសកម្ពុជាបានឱ្យដឹងថា ប្រទេសបារាំងបានគាំទ្រដល់កិច្ចការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនៅកម្ពុជា។ អស់រយៈពេលជិត២០ឆ្នាំមកហើយ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍បានគាំទ្រការចុះបញ្ជីម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងបច្ចុប្បន្ន អំបិលកំពត/កែប ។

ការចុះបញ្ជីម៉ាកទំនិញសម្រាប់សម្គាល់ភូមិសាស្រ្តនេះគឺជាការផ្តល់ការការពារ និងតម្លៃបន្ថែមដល់ទំនិញ ដែលផ្សារភ្ជាប់ទៅនឹងតំបន់ផលិតរបស់ខ្លួន។ វាជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការលើកកម្ពស់ខ្សែសង្វាក់តម្លៃកសិកម្ម បង្កើនប្រាក់ចំណូលរបស់អ្នកផលិត រួមទាំងជួយរក្សាប្រពៃណីតំបន់ ចំណេះធ្វើ និងធនធានធម្មជាតិ៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស