បង្ហោះផ្សាយ

ខ្មែរ

Harbor Property

· 2023-05-08

តើអ្វីជាសេវាកម្មគ្រប់គ្រងអចលនវត្ថុ?

#ហុង​ ម៉េងហៀង# #ចំណេះដឹង# #ចំណេះដឹងទូទៅ# #សេវាកម្មអចលនវត្ថុ#

8532

ការគ្រប់គ្រងអចលនទ្រព្យគឺជាសេវាកម្មមួយដែលហាក់បីដូចជាថ្មីសម្រាប់ទីផ្សារកម្ពុជាតាមពិតទៅក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ប្រៀបបានទៅនឹងម្ចាស់ទី២របស់អចលនទ្រព្យរបស់លោកអ្នកដូច្នេះ ដែរ។ ទីផ្សារបច្ចុប្បន្នប្រភេទគម្រោងអភិវឌ្ឍន៍ខុនដូ គឺមានតម្រូវការលើការគ្រប់គ្រងអចលនទ្រព្យ នេះជាងគេក្នុងចំណោមការគ្រប់គ្រងអភិវឌ្ឍន៍ផ្សេងៗ។

នៅក្នុងកិច្ចសន្ទនារបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Advance Real Estate បានឲ្យដឹងថា “សេវាគ្រប់គ្រងអចលនវត្ថុត្រូវបានចាប់រីកដុះដាល់កាលពីឆ្នាំ២០០៩ ដោយសារមានកំណើនគម្រោងអភិវឌ្ឍន៍ ជាច្រើនបានកើនឡើងនៅក្នុងប្រទេសកម្ពុជា។ ហើយវាគឺជាសេវាកម្មមួយក្នុងចំណោមសេវា កម្មផ្សេងទៀតដែលស្ថិតនៅក្នុងវិស័យអចលនវត្ថុ ។ និន្នាការនៃសេវាកម្មប្រភេទនេះគឺមានការពេញ និយមនៅក្នុងប្រភេទគម្រោងអភិវឌ្ឍន៍ខុនដូ ។ ហើយសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងទៀតតួយ៉ាង គម្រោងបុរី ក៏មានការផ្តល់សេវាកម្មប្រភេទនេះជូនដល់អ្នកទិញផងដែរ ហើយភាគច្រើនម្ចាស់គម្រោងបុរីបានបង្កើតក្រុមការងារដោយខ្លួនឯង។”

ចំណែកឯ លោក ហុង​ ម៉េងហៀង អនុប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏មានមតិស្រដៀងគ្នានេះដែរ លោកបានបញ្ជាក់ថា “ការផ្តល់សេវាកម្មគ្រប់គ្រងអចលនវត្ថុគឺមិនសូវមានច្រើនទេ។ ហើយម្ចាស់គម្រោងគឺបានបង្កើតក្រុមការងារគ្រប់គ្រងដោយខ្លួនឯង ចាប់តាំងមានគម្រោងអភិវឌ្ឍន៍ ជាច្រើននៅប្រទេសកម្ពុជាមក ច្បាប់ក៏បានតម្រូវឲ្យម្ចាស់គម្រោងអភិវឌ្ឍន៍ទាំងនោះត្រូវតែមានក្រុមការងារគ្រប់គ្រង ឬស្វែងរកក្រុមហ៊ុនឯកជនណាមកគ្រប់គ្រង។ តួយ៉ាងគម្រោងបុរី ដែលរួមមានការថែទាំអនាម័យ សន្តិសុខ ជាដើម។”

ម្ចាស់ទ្រព្យនៅមិនទាន់សូវបានយល់ដឹងអំពីសេវាកម្មគ្រប់គ្រងអចលនទ្រព្យបានទូលំទូលាយប៉ុន្មានទេ ។ ដោយផ្អែកលើការកើនឡើងគម្រោងអភិវឌ្ឍន៍ចម្រុះ ជាច្រើនបានកើនឡើងនៅក្នុងប្រទេសកម្ពុជា មានការរំពឹងទុកថារយៈពេល២ឆ្នាំខាងមុខសេវាកម្មប្រភេទនេះនឹងមានតម្រូវការខ្ពស់ជាងមុន។និយាយជារួមសេវាកម្មគ្រប់គ្រងអចលនវត្ថុគឺសំដៅទៅលើសេវាកម្មដែលធ្វើការគ្រប់គ្រងត្រួតពិនិត្យ និងធ្វើប្រតិបត្តិការផ្សេងទៅលើគម្រោងអគារស្នាក់ រាប់ទាំង បុរី ខុនដូ មជ្ឈមណ្ឌលពាណិជ្ជ កម្ម ជាដើម។

ជាក់ស្តែងការគ្រប់គ្រងអចលនវត្ថុប្រភេទខុនដូ ដែលរួមមាន សន្តិសុខ ថែទាំសម្អាត (ចំណែករួម ជណ្តើរយន្ត កន្លែងហាត់ប្រាណ អាងហែលទឹកជាដើម។) ក៏ដូចជាមានតួនាទីប្រមូលថ្លៃឈ្នួល ជួលប្រចាំខែផងដែរ៕

លោកអ្នកអាចស្វែងរកផ្ទះលក់ ជួល តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property​ ដោយសេរីនិងឥតគិតថ្លៃ!

Harbor Property

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (43)

Rith Ezz

· 2024-01-07

🖤

chanកូដណែនាំ42151014

· 2024-01-06

or

Naលេខកូដណែនាំ83495092

· 2023-12-25

😍

Mlmt Iommlok

· 2023-12-24

😍

Kaលេខកូដណែនាំ99798909

· 2023-12-11

👍

Peou Sery

· 2023-12-02

😘😘😘

សុភ័ក្រ មនុស្សស្មោះ

· 2023-11-20

Hi

S kungkea

· 2023-11-16

😍😍

អធិកា កូនពុក

· 2023-11-15

🤗🤗🤗

Seng Sopha

· 2023-11-06

hello 🤝🤝🤝

មិត្ត1000276740

· 2023-10-08

😍😍

មិត្ត531932218

· 2023-10-03

👍

មិត្ត1000275637

· 2023-09-30

💕

ChanmornyMIL

· 2023-09-29

😍😘

sophanet1904

· 2023-09-25

😍

  • 1
  • 2
  • 3
ទៅកាន់