
ថ្មីៗ-ThmeyThmey
· 2023-05-23
ព្រឹទ្ធាចារ្យ សាន គឹមស៊ាន នឹងធ្វើឱ្យគុនល្បុក្កតោ មានមុខមាត់លើពិភពលោក ក្រោយជោគជ័យស៊ីហ្គេម
#កីឡាស៊ីហ្គេម# #កីឡា# #សាន គឹមស៊ាន# #គុនល្បុក្កតោ# #ប្រដាល់ខ្មែរ#
2596
ដោយ: ជា យូគៀង
ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បាននិយាយថា លោកនឹងធ្វើឱ្យគុនល្បុក្កតោខ្មែរ មានមុខមាត់ល្បីល្បាញលើពិភពលោក ក្រោយឃើញភាពជោគជ័យនៃការប្រកួតគុនល្បុក្កតោ ក្នុងកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ កីឡាល្បុក្កតោរកបានមេដាយមាសចំនួន ៨ ប្រាក់៧ និងសំរិទ្ធិ ៣។
«ខ្ញុំមិនដឹងនិយាយថាម៉េច ព្រោះអីជាបំណងរបស់ខ្ញុំតាំងពីក្មេងមកម៉្លេះ ខ្ញុំអ្នកបង្កើតល្បុក្កតោឱ្យរស់ឡើងវិញ ហើយខំប្រឹងបង្កើតអ្វីៗទាំងអស់ដល់កូនចៅជំនាន់ក្រោយ និងដល់កម្ពុជា។
[…] ខ្ញុំបានលះបង់អ្វីទាំងអស់ ក៏ព្រោះតែល្បុក្កតោយើងមួយ ខ្ញុំមិននឹកស្មានថាខ្ញុំអាចធ្វើបានទេ ព្រោះនេះជាក្តីសុបិន្តរបស់ខ្ញុំតាំងតែពីក្មេងមក នឹងធ្វើយ៉ាងម៉េច យកក្បាច់គុនវប្បធម៍ក្បាច់គុនបុរាណខ្មែរយកទៅដាក់ផ្សព្វផ្សាយលើពិភពលោកឱ្យបានដូចគេដូចឯង។ យើងបានជោគជ័យក្នុងស៊ីហ្គេម យើងបានជោគជ័យអ្វីៗទាំងអស់ ហើយយើងបានចូលយូណេស្កូទៀត ខ្ញុំនឹងឱ្យទង់ជាតិខ្មែរតំណាងជាមួយល្បុក្កតោដាក់នៅលើពិភពលោក។»។ នេះបើតាមសម្តីព្រឹទ្ធាចារ្យគុនល្បុក្កតោ សាន គឹមស៊ាន ប្រាប់មកកាន់សារព័ត៌មានថ្មីៗតាមរយៈកិច្ចសម្ភាស។
ឆ្លងកាត់ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងប្រវត្តិសាស្ត្ររួចមក កីឡាគុនល្បុក្កតោបានដាក់បញ្ចូល សម្រាប់ការប្រកួតលើកដំបូង លើការប្រកួតអន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជួយពាំនាំកំណើនមេដាយដល់កម្ពុជា។
មេដាយដែលកម្ពុជាម្ចាស់ផ្ទះ រកបានសរុបចំនួន ២៨២មេដាយ ក្នុងនោះមេដាយមាសចំនួន ៨១ ប្រាក់ ៧៤ និងសំរិទ្ធិ ១២៧ ។ រីឯកីឡាគុនល្បុក្កតោ ជាកីឡាស្ថិតនៅលំដាប់ថ្នាក់លេខ ៣ ដែលធ្វើបានមេដាយច្រើនបំផុតសម្រាប់កម្ពុជា បន្ទាប់ពីកីឡាវ៉ូវីណាម និងកីឡាគុនខ្មែរ។
កីឡាល្បុក្កតោរកបានមេដាយមាសចំនួន ៨ ប្រាក់៧ និងសំរិទ្ធិ ៣ ដោយភាគច្រើនរកបានពីវិញ្ញាសាសម្តែងទាំងផ្នែកបុរស និងនារី ។ ដោយឡែកមេដាយមាសចំនួន ២ ក្នុងចំណោមមេដាយមាសទាំង ៨ រកបាននៅលើវិញ្ញាសាប្រយុទ្ធផ្នែកបុរស៕
ប្រភពដើម៖ ThmeyThmey
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (4)
កូដណែនាំមិត្ត 64951616
· 2023-05-23
😙😗😙😗
មិត្ត1000242505
· 2023-05-23
❤️
Chhorven
· 2023-05-23
ព្រឹទ្ធាចារ្យ សាន គឹមស៊ាន នឹងធ្វើឱ្យគុនល្បុក្កតោ មានមុខមាត់លើពិភពលោក ក្រោយជោគជ័យស៊ីហ្គេម
ណែនាំមិត្ត 12198175
· 2023-05-23
❤️🥺
- 1
ទៅកាន់