បង្ហោះផ្សាយ

ខ្មែរ

Novel Readers

· 2023-05-25

រឿង ក្រមុំទំនើងកំលោះអង្គរក្ស ភាគទី ៥ (៤) ប្រលោមលោក

#រឿងនិទាន និងប្រលោមលោក# #រឿងប្រលោមលោក# #កម្សាន្ត#

3103

"អ្នកនាង...កុំយំបែបនេះអី អ្នកនាងអាចទូរសព្ទទៅគេបានដែរតើ” ស៊ីវើ ឃើញនាងយំបែបនេះមិនអាចជួយអ្វី បានតែផ្តល់យោបល់ ធម្មតាគេមិនមែនជាមនុស្សចិត្តទន់ងាយៗទេ ប៉ុន្តែគេគិតថារឿងនេះជារឿងរវាងនាងជាមួយ វែលិត ដូច្នេះទុកឲ្យពួកគេទាំងពីរដោះស្រាយគ្នាដោយខ្លួនឯងល្អជាង នាងយំទៀតក៏មិនអាចកែប្រែអ្វីបានដែរ។

គេទាញអាវក្រៅ យកក្រដាសនិងប៊ិកចេញមក ហើយសរសេរលេខទូរសព្ទហុចឲ្យនាង ។

"នេះគឺជាលេខទូរសព្ទដៃរបស់គេ”

អេម៉ា ងាកមកទទួលយកទាំងទឹកភ្នែក "អរគុណណាស់...”

នាងចុះពីឡានរត់ឡើងទៅក្នុងបន្ទប់ដើម្បីទូរសព្ទ ។

សម្លេងទូរសព្ទរោទ៍យ៉ាងយូរតែទីបំផុតក៏មានមនុស្សមកទទួល នាងដកដណ្តឹងវែងៗ ព្រោះនាងរំភើបណាស់ គិតថាជា វែលិត ។

(ជម្រាបសួរបាទ!) សម្លេងក្មេងនិយាយ ។

"សុំជួប វែលិត បន្តិច" នាងសាកល្បងសួរ។

(មានការអីជាមួយគាត់ដែរ គាត់ទើបតែត្រឡប់មកពីហាត់ប្រាណជាមួយខ្ញុំ ពេលនេះគាត់កំពុងតែងូតទឹក!)

អេ៎ មិនដឹងទេថាក្មេងម្នាក់នេះជាអ្នកណា តែក៏បានន័យថានាងមិនច្រឡំលេខទេ ។

"ពេលណាគេងូតទឹករួចទៅ ខ្ញុំមានការចង់និយាយជាមួយគេ”

(អ៎...! អីចឹងចាំខ្ញុំទៅសួរឱ្យ!" ក្មេងប្រុសរត់ទៅស្រែកហៅ នាងស្តាប់ឮក្មេងនោះហៅថា (ដេឌី មានស្រីម្នាក់ចង់និយាយជាមួយ ដេឌី ពេលណាងូតទឹករួច?)

អេម៉ា ក្ដាប់ទូរសព្ទណែន ខ្លួនឡើងរឹងឆ្កឺត នាងឮក្មេងនោះហៅគេថា 'ដេឌី' ។

វែលិត មានកូនហើយ ដូច្នេះមានន័យថាគេរៀបការរួចហើយអីចឹងសោះទើបគេមិនហ៊ាន ចាំឲ្យនាងភ្ញាក់ដឹងខ្លួនឡើងសិនចាំឆ្លើយ គេខ្លាចថាបើនិយាយទៅនាងគេងលែងលក់ ព្រោះគេមានហេតុផលសំខាន់ដែលធ្វើឲ្យគេមិនអាចស្រលាញ់នាងបាន ។

អេម៉ា បិទទូរសព្ទមិនរង់ចាំបន្ត តែបេះដូងនាងឈឺចាប់ណាស់ ឈឺស្ទើរតែដាច់ខ្យល់ស្លាប់ នាងទន់ជើងអង្គុយភ្លឹកលើគ្រែ ភ្នែកស្លឺ បេះដូងខ្ទេចខ្ទាំញាំញីស្ទើរទ្រាំលែងបាន ។

"ហ៊ឺៗ...”

នាងដេកឱបខ្នើយ ទឹកភ្នែកហូរដូចទឹកភ្លៀង ។

ពេលរសៀល ទ្វារបន្ទប់របស់នាងត្រូវបានបើកសម្រុកចូលមកទីបំផុត វែលិត ក៏ត្រឡប់មកវិញហើយ ។

នាងសម្លឹងមើលគេ ហាក់ដូចជាគ្មានព្រលឹងក្នុងខ្លួន ហើយសួរទៅគេថា 'ខ្ញុំបានដឹងហើយថាហេតុអីបានជាលោកប្រាប់ថាមិនអាចស្រលាញ់ខ្ញុំបាន គឺលោកមានភរិយាមានកូនហើយ'

'ទោះជាគ្មាន ក៏ខ្ញុំមិនអាចស្រលាញ់អ្នកនាងបានដដែល ព្រោះអ្នកនាងគ្រាន់តែត្រូវការឱ្យមានមនុស្សមកដើម្បីបញ្ឈប់ការរៀបការនេះតែប៉ុណ្ណោះ' សម្ដីរបស់គេដូចជាសោះកក្រោះណាស់ ។

'ខ្ញុំពិតជាស្រលាញ់លោកពិតមែន!'

នាងមិនអាចហាមចិត្តខ្លួនឯងមិនឱ្យស្រលាញ់គេបាន ។

គេដកដង្ហើមធំ 'ខ្ញុំមិនអាចស្រលាញ់ចៅហ្វាយដែលខ្ញុំធ្វើការឲ្យបានទេ ខ្ញុំត្រូវការពារអ្នកនាងឱ្យរៀបការដោយមិនឱ្យខុសឆ្គង'

'ខ្ញុំមិនរៀបការជាមួយអ្នកផ្សេង មិនយក មនុស្សដែលខ្ញុំស្រលាញ់គឺលោក គឺលោកម្នាក់គត់' នាងទ្រហោយំ បេះដូងចុកចាប់ពើតផ្សា។

"អ្នកនាងតូច! អ្នកនាងតូច! អ្នកនាងតូចកើតអី?”

សម្លេងអ្នកបម្រើបន្លឺឡើងនៅក្បែរត្រចៀកនាង ពេលនោះនាងបើកភ្នែកមើលទៅអ្នកបម្រើ ហាក់ដូចជាកើតទុក្ខទោម្នេញណាស់ តែបន្ទាប់មកទើបនាងដឹងថាខ្លួនឯងកំពុងដេកលើគ្រែ ការពិតអ្វីទាំងអស់នោះគឺជាការយល់សប្តិ ។

"អ្នកនាងតូចយល់សប្តិឃើញអីបានយំបែបនេះ?” អ្នកបម្រើសួរ ។

"គ្មានអី...” អេម៉ា ខ្លាចគេដឹង បដិសេធយ៉ាងលឿន ។

នាងចុះពីគ្រែទៅបន្ទប់ទឹក ទៅលុបមុខលុបមាត់ ។

"អ្នកនាងតូចកំពុងបារម្ភពីលោកម្ចាស់មែនទេ?” អ្នកបម្រើដើរមកមុខបន្ទប់ទឹកសួរដោយចិត្តអាណិត ។

"អឺម...” នាងឆ្លើយសម្លេងដើម.ក ។

ឱ្យយល់បែបនេះល្អហើយ មិនចាំបាច់រ៉ាយរ៉ាប់ ព្រោះវាកាន់តែធ្វើឱ្យនាងពិបាក ។

នាងយកកន្សែងពោះគោមកជូតមុខខ្លាំងៗដើម្បីឱ្យខ្លួនឯងភ្ញាក់ព្យាយាមមិនគិតដល់ វែលិត បើគេមានគ្រួសារហើយ នាងមិនគួរទៅពាក់ព័ន្ធជាមួយគេទៀតទេ ទោះជានាងស្រលាញ់គេខ្លាំងប៉ុណ្ណា ក៏នាងមិនអាចធ្វើជាមនុស្សស្រីមិនល្អទៅបំបែកបំបាក់គ្រួសារគេដែរ។

នាងប្រហែលជាត្រូវបាត់បង់គេហើយ ។


ប្រភពអត្ថបទ៖ OBSOK BOOK 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (3)

ម៉ន សុភាCK

· 2023-08-16

hi

Muong Sokren9 51274649

· 2023-05-25

😍

សៅនី ដាវីឌ

· 2023-05-25

😓😓😒😒😔😔

  • 1
ទៅកាន់