
Town News
· 2023-05-26
ចាប់ខ្លួនបានហើយជនដៃដល់ពាក់ព័ន្ធករណីឃាតកម្ម
#ករណីឃាតកម្ម# #សង្កាត់វាល់វង់# #សង្គម# #ព័ត៌មានសង្គម#
4056
ជនដៃដល់ពាក់ព័ន្ធករណីឃាតកម្មមួយ ដែលបានកើតឡើងកាលពីខែកក្កដា ឆ្នាំ២០២២នោះ ឥឡូវនេះត្រូវបានកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបានហើយនៅពេលនេះ ដោយជនដៃដល់រូបនេះមានឈ្មោះ សាន្ត ចាន់គឹមហុង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ1487 (ក1) ដចន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ របស់លោក ហុង ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឃាតកម្ម ដែលបានប្រព្រឹត្តនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិ១២ សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ការអនុវត្តដីកាចាប់ខ្លួនរបស់តុលាការនេះ កម្លាំងនាយកដ្ឋានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនត្រូវចោទខាងលើ ជូនអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការបន្តតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (7)
Ny Bongយយ
· 2023-05-30
😍😍😍
Ya min
· 2023-05-27
😊
MADY NI
· 2023-05-27
😀😁
ណែនាំមិត្ត 12198175
· 2023-05-27
❤️🥺
Bro det 0699
· 2023-05-27
rt
លេខណែនាំមិត្ត62959396
· 2023-05-26
👍
SreyThon
· 2023-05-26
ដាកគុកមួយជីវិតទៅចិត្តគុំនិតសាហាយណាស
- 1
ទៅកាន់