បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-05-26

អត្តពលិក ២៣៦នាក់ ត្រៀមខ្លួនជាស្រេច ដើម្បីប្រកួតដណ្តើមមេដាយអាស៊ានប៉ារ៉ាហ្គេម ជូនកម្ពុជា

#ប៉ារ៉ាហ្គេម# #កីឡា# #លើកទី១២# #ម្ចាស់ផ្ទះ# #កីឡាជាតិ# #កម្ពុជា#

10078

ភ្នំពេញ៖ រហូតមកដល់ពេលនេះ កម្ពុជាមានអត្តពលិកចំនួន ២៣៦នាក់ ហើយបានចុះឈ្មោះរួចរាល់ និងជាស្ថាពរ ដែលទទួលស្គាល់ដោយគណៈកម្មការអន្តរជាតិ សម្រាប់ដាក់ចូលឱ្យប្រកួតក្នុងចំណោមប្រភេទកីឡាចំនួន១៤ បូករួមទាំងកីឡា E-Sport ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបិទបញ្ចប់ កាលពីយប់ថ្ងៃទី១៧ ខែឧសភា។ នេះបើតាមការថ្លែងរបស់ ឯកឧត្ដម យី វាសនា អគ្គលេខាធិការគណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

 ឯកឧត្ដម យី វាសនា បាននិយាយថា«រហូតមកដល់ពេលនេះ យើងក៏មានការគាំទ្រពីសំណាក់ក្រុមហ៊ុនមួយចំនួនផងដែរ ហើយខ្ញុំក៏សូមជំរាបជូនដែរថា កីឡាករ កីឡាការិនីយើង មកដល់ពេលនេះ យើងមានចំនួន២៣៦ នាក់ ដែលបានចុះឈ្មោះប្រកួតប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលយើងធ្វើជាម្ចាស់ផ្ទះ គឺមាន១៤ ប្រភេទកីឡា ហើយក៏មានបូកបន្ថែមប្រភេទកីឡា E-Sport ដែលជាកីឡាសម្តែង។ ក្នុងនោះមានកីឡាករចំនួន ១៦០ នាក់ កីឡាការិនីចំនួន ៧៦ នាក់ និងមន្ត្រីដែលចុះជាប់ហ្នឹងកីឡាករមានចំនួន ៦៤ នាក់»។ 

 ឯកឧត្ដម យី វាសនា បានបន្តនិយាយថា «នេះជាកត្តាមួយដ៏ចាំបាច់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយចូលរួមអបអរសាទរជាមួយបណ្ដាប្រទេសដទៃផ្សេងទៀត ក្នុងការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជាការត្រៀមខ្លួនឱ្យបានល្អ ហើយម្ចាស់ផ្ទះកម្ពុជា ក៏បានរៀបចំទីលានរួចរាល់ ដើម្បីឱ្យត្រូវតាមស្តង់ដារ ដោយចំណាយទឹកប្រាក់សរុបប្រមាណជា១លានដុល្លារអាមេរិក។ 

គួររំឭកថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយមានប្រភេទកីឡាអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡា E-Sport៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (14)

KHAT sarom12345678998765432112

· 2023-06-25

ឆ្លើយតប

កូដណែនាំមិត្តភក្តិ58244067

· 2023-06-21

✌🏾🏾

GOOD Gaming

· 2023-06-03

💖💖

Ky1234

· 2023-06-02

🙏🙏

VICHHIKARUN

· 2023-05-31

❤️❤️

Boy Near

· 2023-05-31

🥺

Reach2023

· 2023-05-31

សូៗបងៗ😍😍😍

MADY NI

· 2023-05-30

😁😀

លេខណែនាំមិត្ត62959396

· 2023-05-28

👍

IS ME Nai

· 2023-05-27

❤❤

មិត្តRin

· 2023-05-27

❤️🥰🇰🇭

កូដណែនាំមិត្ត 22084867

· 2023-05-26

😊😊

OunLeang79

· 2023-05-26

☺☺

ណែនាំមិត្ត 12198175

· 2023-05-26

❤️🥺

  • 1
ទៅកាន់