បង្ហោះផ្សាយ

ខ្មែរ

Sim

· 2019-03-22

កណ្ដាប់ដៃ​ថ្ម​ ម៉ឺន​ សុភា​ ឡើង​សង្វៀន​ល្ងាច​នេះ​វិញ​ហើយ​ ក្រោយ​ឈប់​មួយ​រយៈពេល​ធំ​

0

អ្នកលេងកណ្ដាប់ដៃ ម៉ឺន សុភា បានវិលចូលសង្វៀនគុនខ្មែរវិញហើយល្ងាចនេះ បន្ទាប់ពីសម្រាកព្យាបាលរបួស និងរៀបការប្រកួតរួចមក។

កីឡាករ ម៉ឺន សុភា

ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ២០១៧ ខាងលើនេះ អាក់ខានឡើងសង្វៀនយូរដែរហើយ បន្ទាប់ពីរូបគេវិលត្រលប់មកពីប្រទេសបារាំងហើយមានរបួសស្នងជើង និងដៃ។ ក្រោយពេលសម្រាកព្យាបាលរបួសរួចមក ម៉ឺន សុភា បានបង្ហាញមុខជាថ្មី១ប្រកួតដែរ ប៉ុន្តែបានត្រឹមស្មើពិន្ទុកីឡាករថៃ រួចក៏សម្រេចចិត្តសម្រាកព្យាបាលខ្លួន និងថែខ្លួនប្រាណរៀបការតែម្ដង ដោយផ្អាកប្រកួតរហូតដល់ពេលនេះល្ងាចនេះ។

របួសរបស់ ម៉ឺន សុភា ពីមុន

គេមើលឃើញថា អ្នកលេងគុនខ្មែររូបនេះ សម្រុកហ្វឹកហាត់ជាខ្លាំងជាមួយ លោកគ្រូ ធន់ សុភា ដើម្បីជាការត្រៀមខ្លួនឲ្យបានល្អ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយអ្នកលេងគុនថៃនៅសង្វៀនបាយ័ន។

សុភា ពេលស្មើជាមួយ រ៉ារឿង

បញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពអន្តរជាតិរបស់សង្វៀនបាយ័ន កម្មវិធីគូបូតា ម៉ោង៧យប់នេះ មានពីរគូ ទី១ ម៉ឺន មេឃា ប្រកួតលើប្រភេទទម្ងន់ ៦០ Kg ជាមួយថៃ Eakaumnuay Chhor. Chhorkaumnuay និងគូទី២ ម៉ឺន សុភា ប៉ះ Khamlaipetch Phakthungchai ក្នុងទម្ងន់ ៧២ Kg៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)