បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-07-12

រកផ្លូវវាងឲ្យហើយ! ថ្ងៃសុក្រនេះ មហាវិថីព្រះមុនីវង្ស នឹងត្រូវបិទចរាចរជាបណ្តោះអាសន្នហើយ

#ហ៊ុន សែន# #NEW NEWS# #សង្គម# #ស្ថានទូតបារាំង# #មហាវិថីព្រះមុនីវង្ស# #ព័ត៌មានសង្គម#

10683

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងរៀបចំពិធីសម្ពោធវិមានរំលឹកដល់អ្នកដែល ទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ “រូបពីរ” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅឧទ្យានឡេអូប៉ូល សេដា សេនហ្គ័រ (សួនច្បារមុខស្ថានទូតបារាំង) ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀស ចរាចរជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីព្រះមុនីវង្ស ចាប់ពីផ្លូវលេខ៨៤ ដល់រង្វង់មូលកាំភ្លើងកួចកាណុង កំណាត់ផ្លូវលេខ៤៧ ចាប់ពីផ្លូវលេខខ៨៤ ដល់រង្វង់មូលកាំភ្លើង កួចកាណុង និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ៥៖០០នាទី រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលបញ្ចៀសចរាចរនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (23)

Rathanak9999

· 2023-07-14

👍👍

DOM Tino

· 2023-07-13

💗💗

Chheach

· 2023-07-13

😍

Yann Sophy

· 2023-07-13

សម្រាប់អ្នកត្រូវធ្វើដំណើរលើ មហាវិថីព្រះមុនីវង្សបើអាចគួររកផ្លូវវាងអោយហើយ ដើម្បីកុំអោយស្ទះទាន់

ណែនាំមិត្ត 12198175

· 2023-07-13

😘❤️☝🏻

ទេសភាពបាទសមុទ្រ

· 2023-07-13

😍😍😍😍😍😍

មិត្ត1000254831

· 2023-07-12

😊

ប្រុសត្ដម

· 2023-07-12

♥️♥️

Angel Fly

· 2023-07-12

🙂🙂🙂

មិត្ត1000256396

· 2023-07-12

❤️❤️

មិត្ត1000256396

· 2023-07-12

😿😿

VatRayuth90

· 2023-07-12

😶

កូដណែនាំ 91815366

· 2023-07-12

👍👍👍

ក្មេងកំព ង់សោម77

· 2023-07-12

🤔🤔🤔

កូដណែនាំ 47349677

· 2023-07-12

👍👍👍

  • 1
  • 2
ទៅកាន់

ការណែនាំពិសេស