
Cambo-China
· 2023-07-14
ចិន និងអាស៊ានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
#ចិន និងអាស៊ាន# #ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
6168
រូបថតជុំគ្នានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ប្រភពរូប៖ ស៊ីនហួរ
ចិន៖ ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្តេជ្ញាជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ពួកគេនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន (អាស៊ាន+ចិន) ដែលធ្វើឡើងនៅថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០២៣ នៅទីក្រុងហ្សាកាតា។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរ។
ប្រទេសចិន និងអាស៊ាន បានអនុវត្តយ៉ាងសកម្មនូវគោលបំណង និងគោលការណ៍នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ហើយបានពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ ដោយបានបង្ហាញនូវមាគ៌ាត្រឹមត្រូវនៃការបង្កើតភាពជាអ្នកជិតខាងល្អយូរអង្វែង ដោយសម្រេចបាននូវការអភិវឌ្ឍន៍រួម។
ប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសលោក Wang Yi បាននិយាយថានៅក្នុងកិច្ចប្រជុំនេះថា ភាគីទាំងពីរបានធ្វើការរួមគ្នាលើការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា និងខ្សែក្រវ៉ាត់ និងផ្លូវ ដោយការការធ្វើការរួមគ្នានេះ បានលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការពង្រឹងមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាព។
ប្រទេសចិននឹងប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងផ្តល់ឱកាសថ្មីៗសម្រាប់ប្រទេសទាំងអស់ជាមួយនឹងការធ្វើទំនើបកម្មតាមបែបចិន។ ចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងសាមគ្គីភាព និងការសម្របសម្រួលជាមួយអាស៊ាន ដើម្បីជំរុញដំណើរការទំនើបភាវូបនីយកម្មនៅក្នុងតំបន់អាស៊ី ហើយប្រទេសចិននឹងធ្វើការរួមគ្នាជាមួយអាស៊ាន ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន និងធ្វើការរួមចំណែកថ្មីដល់សន្តិភាព និងវិបុលភាពក្នុងតំបន់។
ភាគីអាស៊ានបានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានគាំទ្រដល់ភាពជាកណ្តាលរបស់អាស៊ាននិងការកសាងសហគមន៍។ ពួកគេបានកោតសរសើរប្រទេសចិនចំពោះការនាំមុខក្នុងការបង្ហាញឆន្ទៈក្នុងការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍។ លើសពីនេះ ពួកគេទន្ទឹងរង់ចាំមើលភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ឈានទៅកម្រិតថ្មីមួយ និងសម្រេចបានសមិទ្ធផលថ្មីៗ៕សម្រួលអត្ថបទដោយ៖ Li Xiaoling
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង

ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត

លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី

ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ

យោបល់ទាំងអស់ (14)
斯雷梅
· 2023-08-07
🥰
SrunSokchea
· 2023-07-19
😍😍😍😍
រៀនភាសា
· 2023-07-19
😍😍😍😍😍
លេខណែនាំមិត្ត62959396
· 2023-07-18
👍
ផនណាមួយ
· 2023-07-17
❤️❤️
មិត្ត55240261
· 2023-07-17
❤️
Bro Cenh KH
· 2023-07-16
😊😊😊😊😊
ណែនាំមិត្ត 12198175
· 2023-07-15
❤️☝🏻😘
Piano YeayNa
· 2023-07-14
😀😀😀😀
មិត្ត1000254114
· 2023-07-14
😊
កូដមិត្ត46105524
· 2023-07-14
😍
ធីតាលេខកូដណែនាំ56621829
· 2023-07-14
🙂🙂
កូដណែនាំមិត្ត92454137
· 2023-07-14
🩵
Pisey Vann Barnaart
· 2023-07-14
👌
- 1
ទៅកាន់