
TNAOT News
· 2023-07-18
ដំឡូងមីមានទីផ្សារល្អ បានជំរុញទឹកចិត្តកសិករនៅខេត្តស្ទឹងត្រែងបង្កើនផែនការដាំដំណាំដំឡូងមីកាន់តែច្រើនលើសឆ្នាំ២០២២
#NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ដំឡូងមី# #ខេត្តស្ទឹងត្រែង#
10305
ស្ទឹងត្រែង៖ មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តស្ទឹងត្រែងបានណែនាំដល់កសិករដាំដំឡូងមី ត្រូវជ្រើសរើសយកពូជ (K U 50) សម្រាប់ដាំដើម្បីរួមគ្នាកាត់បន្ថយ និងលុបបំបាត់ជំងឺឆ្លង(វៃរើសម៉ូហ្សីអ៊ិច) ហើយអាចទទួលបានទិន្នផលល្អបំពេញតម្រូវការទីផ្សារ ជួយឱ្យមានកំណើនជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។
នៅក្នុងការថែទាំ ពេលដំឡូងលូតលាស់បានកម្ពស់៥០សង់ទីម៉ែត្រ ពេលសម្អាតស្មៅលើកទី១ ត្រូវពិនិត្យមើល បើដំឡូងមានកើតជំងឺរួញស្លឹក ក្រហមស្លឹកងាប់ដើម ត្រូវដកយកទៅកប់ដី ឬដុតបំផ្លាញចោល មិនត្រូវស្តាយឡើយ ដើម្បីសម្លាប់មេរោគកុំឱ្យវាចម្លងទៅដំឡូងល្អផ្សេងៗទៀត ។
អ្នកចម្ការឆ្នាំនេះបានពង្រីកផ្ទៃដីដាំដំឡូងមីគ្រប់គ្រួសារ ព្រោះមានអ្នកមិនដែលដាំសោះ ក៏បានមកទិញពូជយកទៅដាំដុះដែរ ដោយសារនៅឆ្នាំ២០២៣ នេះមើមដំឡូងស្រស់មានតម្លៃចាប់ពី៣២០ ទៅ៤៦០រៀលក្នុងមួយគីឡូក្រាម ចំណែកដំឡូងហាលស្ងួត មានតម្លៃ៧២០ ទៅ៨៧០រៀលក្នុងមួយគីឡូក្រាម។ កសិករមិនបានជ្រើសរើសពូជតាមការណែនាំក៏ពិតមែន តែពួកគាត់បានប្រឹងប្រែង ដាំដុះមិនទុកផ្ទៃដីឱ្យនៅទំនេរទេ ហើយនៅតាមចម្ការនីមួយៗសង្កេតឃើញមាន ដំឡូងខ្លះល្អ ខ្លះទៀតមានកើតជំងឺងាប់ដើមក៏មានដែរ ។
សូមបញ្ជាក់ថា ដោយសេវាកម្មតម្លៃដំឡូងមីមានទីផ្សារល្អ បានជំរុញទឹកចិត្ត កសិករនៅខេត្តស្ទឹងត្រែង បង្កើនផែនការដាំដំណាំដំឡូងមីកាន់តែច្រើនលើសឆ្នាំ២០២២ ប្រមាណជាង២០%ទៅលើផ្ទៃដីសរុប បានជិត៣ម៉ឺនហិកតា ព្រោះដំណាំឧស្សាហកម្មមួយប្រភេទនេះ មានឈ្មួញទិញនាំចេញទៅប្រទេសជិតខាងទាំងរដូវប្រាំងនិងរដូវវស្សា ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (15)
SrunSokchea
· 2023-07-20
😍😍😍
Thai Haa
· 2023-07-19
😍😍
Sophal Siha
· 2023-07-19
😀😘😘😍😍
ណែនាំមិត្ត 12198175
· 2023-07-19
☺️☝🏻😘
Phary Jack
· 2023-07-19
😊😊
សុភាព ម៉ន8
· 2023-07-18
😍😍😍
ទូច បូយឿន
· 2023-07-18
😍😍
មិត្ត1000042124
· 2023-07-18
😍😀👍
ម្ចាស់ បេះដូងបង
· 2023-07-18
😁
ដាវុធ1000198161
· 2023-07-18
ថ្ងៃ
Chan Tarn X Love
· 2023-07-18
🥰🥰
សុវណ្ណ ផៃណា092567162
· 2023-07-18
😍😍
Sokun Pan 09
· 2023-07-18
😍😍
Ya min
· 2023-07-18
😍😍
រៀនភាសា
· 2023-07-18
😍😍😍😍
- 1
ទៅកាន់