បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-08-24

CDC នៃសហរដ្ឋអាមេរិក៖ ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ បំប្លែងថ្មី BA.2.86

#Covid-19# #NEW NEWS# #ព័ត៌មាន# #BA.2.86# #សហរដ្ឋអាមេរិក#

10319

ការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ហាក់មិនទាន់ស្ងប់ស្ងាត់នៅឡើយទេនៅជុំវិញពិភពលោក ខណៈពេលនេះស្រាប់តែមានមេរោគកូវីដ១៩ បំប្លែងថ្មីមានសមត្ថភាពចម្លងបានខ្ពស់បំផុតជាងមេរោគបំប្លែងមុនៗចំពោះមនុស្សគ្រប់រូប មិនថាអ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ១៩ ឬអ្នកដែលបានចាក់វ៉ាក់សាំងការពាររួចហើយក៏ដោយ។

យោងតាមការចុះផ្សាយព័ត៍មានរបស់គេហទំព័រ AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា កាលពីម្សិលមិញមជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺរបស់សហរដ្ឋអាមេរិក (CDC) លើកឡើងពីមេរោគកូវីដ១៩ កំពុងបំប្លែងថ្មីដែលមានឈ្មោះ BA.2.86 មានមានសមត្ថភាពចម្លងបានខ្ពស់បំផុត ជាងមេរោគបំប្លែងមុនៗ ចំពោះមនុស្សគ្រប់រូប មិនថាអ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ១៩ ឬអ្នកដែលបានចាក់វ៉ាក់សាំងការពាររួចហើយក៏ដោយ។

មជ្ឈមណ្ឌល CDC បានបន្តទៀតថាមេរោគបំប្លែងថ្មីនេះ អាចបណ្តាលឲ្យកើតមានជំងឺធ្ងន់ធ្ងរ បើប្រៀបធៀបមេរោគបំប្លែងមុនៗ ដោយសារការបំប្លែងខ្លួនដ៏ច្រើននៃជំងឺកូវីដ១៩ បង្កឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើប្រព័ន្ធភាពសុំាពីវ៉ាក់សាំងការពារ និងអ្នកដែលធ្លាប់ឆ្លងជំងឺនេះ។ កំឡុងដើមខែសីហានេះ មេរោគ BA.2.86 ត្រូវបានរកឃើញមានការឆ្លងនៅក្នុងប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក ដាណឺម៉ាក និងអ៊ីស្រាអែលផងដែរ។ គួររម្លឹកដែរថា ក្រុមអ្នកវិទ្យាសាស្ត្រ និងមន្ត្រីជំនាញសហរដ្ឋអាមេរិក បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើមេរោគកូវីដ១៩ថ្មីមួយនេះ ដោយសារតែការបំប្លែងខ្លួន ៣៦លើករបស់វា ពីមេរោគបំប្លែងថ្មី XBB.1.5 ដែលកំពុងធ្វើចលនានិងឆ្លងរីករាលដាលយ៉ាងលឿននាពេលបច្ចុប្បន្ននេះ៕

សម្រួលអត្ថបទដោយ៖ Puthseyha

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (26)

មិត្ត1000229175

· 2023-08-29

🙂

សុភាព ម៉ន8

· 2023-08-27

😍😍😍

Zazila

· 2023-08-26

សូមអរគុណដែលបានបង្កើតកម្មវិធី TNAOT ដែល អាចអោយប្រជាពលរដ្ឋខ្មែរទូទាំងសាកលលោក យល់ដឹងច្រើនពីកម្មវិធី TNAOT ដែលមានកម្មវិធី ច្រើនសំបូរបែបផ្តល់នៅចំណេះដឹងនិងព័ត៌មានសង្គម ថ្មីៗជាច្រើន។មិនត្រឹមតែប៉ុណ្ណោះទេយើងក៏អាច រកចំណូលពីកម្មវិធីត្នោតបានទៀតផង។TNAOTជា កម្មវិធីដែលសំបូរបែបល្អដល់ប្រជាជនកម្ពុជាយើង ហើយអាចអោយយើងយល់ដឹងពីពត៌មានផ្សេងៗក្នុង សង្គម។TNAOTមិនត្រឹមតែអាចអោយយើងយល់ដឹង អំពីពត៌មានផ្សេងៗនឹងសំបូរបែបតែប៉ុណ្ណោះទេ

pich7237689

· 2023-08-26

😊

មិត្ត1000184246

· 2023-08-25

កាន់តែរាតបាត

SrunSokchea

· 2023-08-25

😊

Hon Kol67852400

· 2023-08-25

😍

មិត្តRin

· 2023-08-25

ស្ងប់ស្ងាត់បានមួយរយៈអីឡូវនេះចាប់ផ្តើមមានកូវីដ១៩ បំប្លែងថ្មីទៀតហើយ សូមបងប្អូនប្រុងប្រយ័ត្នផង 🥺

លី ផានី

· 2023-08-25

😥

លេខណែនាំមិត្ត62959396

· 2023-08-25

👍

កូដណែនាំ 47349677

· 2023-08-25

😰😰😰

មិត្ត1000210694

· 2023-08-25

😢😢😢

កូដណែនាំ 91815366

· 2023-08-25

😱😱😱

Mengfc

· 2023-08-25

ស្ងប់ស្ងាត់មួយរយៈហើយឥឡូវលិចវត្តមានកូវីដថ្មីទៀតហើយសុំកុំឱ្យមានវត្តមាននៅប្រទេសកម្ពុជាអី

hiem

· 2023-08-25

🥰

  • 1
  • 2
ទៅកាន់

ការណែនាំពិសេស