
TNAOT News
· 2023-09-04
ឯកឧត្តម អ៊ាង សុផល្លែត ស្នើឲ្យប្រជាពលរដ្ឋចេះដាំដើមឈើដើម្បីបង្កើនប្រាក់ចំណូល
#អ៊ាង សុផល្លែត# #កសិកម្ម# #សង្គម# #ក្រសួងបរិស្ថាន# #DEVELOPING NEWS# #សហគមន៍ទេសចរណ៍ធម្មជាតិ#
7486
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានដាក់ចេញគោលការណ៍របៀងទេសចរណ៍ធម្មជាតិជាមួយ សហគមន៍តំបន់ការពារធម្មជាតិដើម្បីចូលរួមលើកកម្ពស់អព្យាក្រឹតកម្មកាបូន ។ ឯកឧត្តមបានថ្លែងថា គោលការណ៍របៀងទេសចរណ៍ធម្មជាតិ គឺជាផ្នែកមួយដែលធានា និងជួយលើកស្ទួយដល់ជីវភាព ប្រជាសហគមន៍ឱ្យទទួលបានប្រាក់ចំណូលបន្ថែម ពីសេវាអេកូទេសចរណ៍ធម្មជាតិ ដោយជំរុញឲ្យប្រជាសហគមន៍ មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ស្របតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមទៀតថា របៀងទេសចរណ៍ធម្មជាតិ គឺជាការតភ្ជាប់ពីតំបន់អេកូទេសចរណ៍មួយទៅតំបន់ទេសចរណ៍មួយទៀត ដែលមានសក្តានុពល និងលក្ខណៈខុសប្លែកគ្នា មិនប្រកួតប្រជែងគ្នា តែអាចបំពេញ ឱ្យគ្នាទៅវិញទៅមកបាន ហើយការអនុវត្តបែបនេះ ជាភាពទាក់ទាញថ្មីមួយ ដែលជំរុញឱ្យភ្ញៀវទេសចរណ៍ ចង់ដើរកំសាន្តពីតំបន់ធម្មជាតិមួយទៅតំបន់ធម្មជាតិមួយទៀត។
គូរបញ្ជាក់ផងដែរថា ខេត្តកោះកុងមានសហគមន៍តំបន់ការពារសរុបចំនួន១៩សហគមន៍ (ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបចំនួន០៧សហគមន៍, ឧទ្យានជាតិបុទុមសាគរចំនួន ០៣សហគមន៍, ឧទ្យានជាតិជួរភ្នំក្រវាញចំនួន០៣ សហគមន៍ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងចំនួន០៦សហគមន៍) ដែលមានសមាជិកសរុប ៤៥៣៣៤ នាក់ ស្មើនឹងគ្រួសារសរុប ១១៧៣៧៕
សម្រួលអត្ថបទដោយ៖ ម៉ារីណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេតុអ្វី ឱ្យតែពេលផឹកត្រូវជល់កែវសិន? តស់! មកដឹងអត្ថន័យលម្អិតទាំងអស់គ្នា

ភ្នំភ្លើងហ្វីលីពីនបញ្ចេញផ្សែងផេះកម្ពស់ ៤ គីឡូម៉ែត្រទៅលើមេឃ តម្រូវឲ្យបិទសាលារៀននៅតំបន់ជុំវិញ

កូនប្រុសស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជាក្មេងដែលមានកម្រិតបញ្ញាស្មារតីខ្ពស់ ឆ្លាត រៀនពូកែ ឆាប់ចាប់បាន

ជីវិតរបស់អ្នកបើបានជួបនឹងមនុស្ស៥ប្រភេទនេះ អាចជួយកែប្រែវាសនារបស់អ្នកឱ្យល្អបាន

យោបល់ទាំងអស់ (0)