បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2023-09-25

ទិវាគម្រប់៥៤ឆ្នាំ នៃការសោយព្រះទិវង្គត របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត

#ព្រះសង្ឃរាជ ជួនណាត# #រាជធានីភ្នំពេញ# #សោយទិវង្គត# #វត្តឧណ្ណាលោម# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

8716

ថ្ងៃទី២៥ កញ្ញា ១៩៦៩ ដល់ ថ្ងៃទី២៥ កញ្ញា ២០២៣ ជាទិវាគម្រប់៥៤ឆ្នាំ នៃការសោយព្រះទិវង្គត សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្តេចព្រះសង្ឃរាជថ្នាក់ទី១ ព្រះបិតាអក្សរសាស្ត្រជាតិខ្មែរ។

នៅម៉ោង២០ និង២០នាទី នាថ្ងៃទី២៥ ខែកញ្ញា ១៩៦៩ ក្រោយពេល ដែលសម្ដេចព្រះសង្ឃរាជទ្រង់សោយព្រះទិវង្គតចំនួន ១ម៉ោង សម្ដេចសហជីវិនព្រះប្រមុខរដ្ឋទ្រង់ស្ដេចយាងមកគោរពព្រះបរមសព ដោយទ្រង់ព្រះកន្សែងស្ដាយស្រណោះដល់ព្រះបរមកិច្ចគ្រប់យ៉ាង ដែលសម្ដេចព្រះសង្ឃរាជទ្រង់បានបំពេញចំពោះព្រះពុទ្ធសាសនាចំពោះជាតិ និងចំពោះរាជបល្ល័ង្ក ដោយព្រះមហាវិរិយភាពជាប់មិនដាច់ លុះត្រាអវសាននៃព្រះជន្ម។សម្ដេចសហជីវិនព្រះប្រមុខរដ្ឋទ្រង់មានព្រះរាជបន្ទូលថា «សម្ដេចជាព្រះបរមគ្រូនៃខ្ញុំ ព្រះអង្គទ្រង់សោយទិវង្គត ក្នុងពេលកំពុងប្រតិបត្តិការ ហាក់បីដូចជាមេទ័ពបាត់បង់ជីវិតក្នុងសមរភូមិ»។

គួរបញ្ជាក់ថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់សោយព្រះទិវង្គតនាថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំរកា ឯកស័ក ព.ស.២៥១៣ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា គ.ស.១៩៦៩ វេលាម៉ោង២០និង២០នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដោយព្រះអាពាធ ក្នុងព្រះជន្ម ៨៦ព្រះវស្សា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (15)

មិត្ត531932218

· 2023-09-26

🙏🙏

មិត្ត1000269155

· 2023-09-26

😊

សា រៃ

· 2023-09-25

🙏🙏🥰🥰

Srey Mol Mol Srey

· 2023-09-25

😍😍💖

ទូច បូយឿន

· 2023-09-25

🙏🙏🙏🙏🙏

Mesa Prieng

· 2023-09-25

♥️💓

មិត្ត1000042124

· 2023-09-25

☺😍😀

នីតា លេខកូដ63230368

· 2023-09-25

🥰🥰🥰🥰

Seng Sopha

· 2023-09-25

👍

BoreyFullHD

· 2023-09-25

hello 🤗

ពិនិត្យការឆ្លើយតបទាំងអស់( 1 )

ដាវីន លេខកូដ88524027

· 2023-09-25

😊😊😊

Ya min

· 2023-09-25

🙂

Monykannikaមុន្នីកន្និកា

· 2023-09-25

👍👍👍

Thai Haa

· 2023-09-25

🙏❤️

  • 1
ទៅកាន់