
TNAOT News
· 2023-10-23
ពិតជាពូកែច្នៃប្រឌិតមែន! កូនខ្មែរពីររូបចំណាយដើនទុនតិចតួច ប៉ុន្តែអាចច្នៃម៉ូតូលក់កាហ្វេចល័តតាមដងផ្លូវ រកចំណូលបន្ថែមនៅថ្ងៃទំនេរ
#លក់កាហ្វេចល័ត# #ស៊ូ-ស៊ូ Fighting# #សង្គម# #របរលក់កាហ្វេ# #ព័ត៌មានសង្គម#
10250
របរលក់កាហ្វេនៅរាជធានីភ្នំពេញ ជាហូរហែរកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងទាំងអ្នកទិញ និង អ្នកលក់! ជាក់ស្តែងងាកមកមើលប្តីប្រពន្ធ១គូនេះវិញ ពិតជាពូកែខ្លាំងមែនទែន ច្នៃម៉ូតូរបស់ខ្លួនបង្កើតរបបលក់កាហ្វេនៅតាមដងផ្លូវ ដោយមិនសង្វាតបើកហាងដែលមានទីកន្លែងធំដុំដូចអ្នកដទៃឡើយ។
អ្នកលក់កាហ្វេដ៏ច្នៃប្រឌិតពីររូបនេះមានប្រពន្ធឈ្មោះ ថាវរី និងសា្វមីឈ្មោះ សារាជ បានចាប់ដៃគ្នាបង្កើតតូបកាហ្វេនៅលើម៉ូតូរបស់ខ្លួនដ៏ទាន់សម័យប្រហែលជាជាង ២ខែមកហើយចាប់តាំងបើកលក់ថ្ងៃដំបូង ដែលលក់នៅលើបណ្តោយផ្លូវត្រលោកបែក នៅទល់មុខមជ្ឈមណ្ឌល់ CKCC ដែលបើកលក់ជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់ថ្ងៃច័ន្ទដល់សុក្រ លក់តែពេលព្រឹកទេ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ គឺបើកលក់ពីម៉ោង៧ព្រឹកដល់ម៉ោង ៥ល្ងាចតែម្តង។ បងស្រីដែលមានទឹកមុខដ៏រួសរាយរូបនេះមានជំនាញជាអ្នកលក់កាហ្វេពីម្តាយ ដែលគាត់លក់ប្រហែលជា១០ឆ្នាំមកហើយ។
មុនពេលសម្រេចចិត្តលក់កាហ្វេនៅលើម៉ូតូបែបនេះអ្នកទាំងពីរយល់ឃើញថា គាត់ក៏ចង់បង្កើតហាងលក់កាហ្វេដូចម្ចាស់ប្រេនធំៗល្បីឈ្មោះនៅក្នុងប្រទេសដែរ ប៉ុន្តែដោយសារតែទំហំទឹកប្រាក់មានកំណត់ ទើបអ្នកទាំងពីរមានគំនិតកែច្នៃបែបនេះដោយស្វែងរកសម្ភារៈណាដែលមានតម្លៃសមរម្យប៉ុន្តែទាន់សម័យ និងប្លែកភ្នែកសម្រាប់អតិថិជន មួយវិញទៀតពួកគាត់ក៏បានគិតពីរសជាតិ តម្លៃ និងសេវាកម្ម ដោយត្រូវតែលឿនបំផុតមិនធ្វើឲ្យអតិថិជនរង់ចាំយូរនោះទេ ដែលជាហេតុបណ្តាលឲ្យមានសន្ទុះគាំទ្រច្រើនពីអតិថិជន ទោះបីមិនមានទីតាំងហាងសមរម្យដូចគេក៏ពិតមែន។
នៅពេលដែលក្រុមការងារសារព័ត៌មាន TNAOT ជួបជាមួយបងស្រី ថាវរី បងស្រីបានលើកឡើងថា ការជ្រើសរើសសម្ភារដែលមានតម្លៃធូរថ្លៃនិងទាន់សម័យគឺពិតជាសំខាន់ណាស់សម្រាប់គាត់ខ្លាំងមែនទែន ជាក់ស្តែងអ្នកទាំងពីរបានបង្ហាញពីដើមទុនដែលយើងដឹងហើយស្ទើរតែនឹកស្មានមិនដល់នៃការបង្កើតរបបមួយនេះទៅដល់មិត្តអ្នកអានថែមទៀតផង។ ពីសារព័ត៍មាន TNAOT យើងខ្ញុំសូមផ្តល់កម្លាំងចិត្តដល់បងស្រីថាវរី និងបងប្រុស សារាជ ស៊ូ-ស៊ូ and Fighting ណា និងសូមជូនពរឲ្យអ្នកទាំងពីរទទួលបានជោគជ័យទាំងក្នុងអាជីពការងារនិងក្នុងរបបរកស៊ី មិនតែប៉ុណ្ណោះសូមឲ្យមានអតិថិជនគាំទ្រកាន់តែច្រើនឡើងៗផងដែរ៕
សម្រួលអត្ថបទដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

វិធីសាស្រ្តលួងលោមគូស្នេហ៍

កម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងលក់ទំនិញចាប់ហួយមួយកន្លែង រកឃើញមានបង្កប់លក់បារីអេឡិចត្រូនិច

ចូលឆ្នាំបែបណា ទើបសប្បាយរីករាយ?

យោបល់ទាំងអស់ (13)
Ya min
· 2023-10-24
😍
Channeng kpt
· 2023-10-24
👍👍
Seng Sopha
· 2023-10-24
😍
Kangskeng
· 2023-10-24
😍😍
Monykannikaមុន្នីកន្និកា
· 2023-10-23
😍😍😍
sophanet1904
· 2023-10-23
😍
Pa Raty
· 2023-10-23
😎😎😎
នីតា លេខកូដ63230368
· 2023-10-23
🥰🥰🥰🥰
ថន សូភី
· 2023-10-23
😊😊
BoreyFullHD
· 2023-10-23
hello 🤗
ទូច បូយឿន
· 2023-10-23
មនុស្សចេះរកសុី 👍👍👍👍
Piano YeayNa
· 2023-10-23
😁😁😁😁
- 1
ទៅកាន់