
TNAOT News
· 2023-11-21
កម្លាំងនរគបាលបន្ទាយមានជ័យ ចុះការពារសណ្តាប់ធ្នាប់ ការនិមន្តរបស់ព្រះអង្គ ធម្មវនវាសី ចន្ទមុនី
#ព្រះធម្មវនវាសី ចន្ទមុនី# #សណ្តាប់ធ្នាប់# #ខេត្តបន្ទាយមានជ័យ# #NEW NEWS# #សង្គម# #កម្លាំងនគរបាល# #ព័ត៌មានសង្គម#
8448
នាព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្លាំងនរគបាលខេត្តបន្ទាយមានជ័យ បានចាត់កម្លាំងចុះការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងការនិមន្តមកដល់របស់ព្រះអង្គ ធម្មវនវាសី ចន្ទមុនី ដើម្បីសម្តែងព្រះធម្មទេសនា ក្នុងកម្មវិធីអង្គកឋិនទានមហាសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងវត្តរតនារាមផ្សារកណ្តាលស្ថិតនៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ក្នុងនោះមាន កម្លាំងអន្តរាគមន៍អង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ចំនួន ៥០ នាក់ បានចុះការពាររក្សាសន្តិសុខ ព្រោះមានប្រជាពលរដ្ឋជាច្រើនរាប់រយអ្នកបានសម្រុកទៅជួប ព្រះអង្គ ធម្មវនវាសី ចន្ទមុនី នៅទីកន្លែងផ្ទាល់។
គួរបញ្ជាក់ថា ព្រះធម្មវនវាសី ចន្ទ មុនី ហៅសង្ឃធុដង្គ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលជាពុទ្ធបរិស័ទ្ធ អំពីប្រវត្តិបដិបត្តិធម៌នៅក្នុងព្រៃ និងការបកស្រាយព្រះធម៌យ៉ាងក្បេះក្បាយ ដល់ពុទ្ធបរិស័ទ្ធមកពីគ្រប់ទិសទី ព្រះអង្គយតែងត្រូវបាននិមិត្តទៅកាន់គេហដ្ឋានពុទ្ធបរិស័ទ្ធ មន្ត្រីតូចធំក្នុងប្រទេស ដើម្បីប្រោះព្រំសុំសេចក្តីសុខ។ ជាពិសេសព្រះអង្គក៏ត្រូវគ្រូផ្លូវងងឹត និងអ្នកនិយមអាបិយជំនឿ ជឿថា ព្រះអង្គបានសម្រេចធម៌ និងមានរឹទ្ធបារមី ដឹងព្រឹត្តិការណ៍មុន អាចប្រាស្រ័យទាក់ទងជាមួយពួកអមនុស្ស ហើយអាចនិមន្តទៅគ្រប់ទីកន្លែងផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (9)
មិត្ត1000042124
· 2023-11-22
😍😘👍
Nyលេខកូដណែនាំ99789809
· 2023-11-21
👍
Nisa Preyveng
· 2023-11-21
❤️❤️
Piano YeayNa
· 2023-11-21
😁😁😁😁
Khiev Bobii
· 2023-11-21
💙
នីតា លេខកូដ63230368
· 2023-11-21
👌👌👌👌👌
Naimsimean
· 2023-11-21
😘
maelalvy
· 2023-11-21
សួស្តីបងៗ🥰💙
Seng Bopha
· 2023-11-21
សួរស្ដី 🤗🤗
- 1
ទៅកាន់