
Knongsrok
· 2023-11-25
ជាកម្មតើមែនទេ? មនុស្សស្រីល្អៗ ច្រើនតែជួបរឿងស្នេហាល្អក់កករ និងបរាជ័យច្រើនជាងគេនៅក្នុងជីវិត
#ចំណេះដឹង# #រឿងស្នេហា# #ស្នេហា#
1888
ឃើញជាក់ស្ដែង មនុស្សស្រីជាច្រើនតែងតែជួបរឿងស្នេហាបរាជ័យ អ្វីដែលសំខាន់គឺ សុទ្ធតែជាមនុស្សស្រីដែលល្អទាំងចិត្តគំនិត និងរូបសម្រស់ក៏មិនអន់ដែរ ប៉ុន្តែហេតុអ្វីបានជានាងចេះតែជួបមនុស្សដែលមិនល្អ ធ្វើឱ្យនាងខូចចិត្តម្ដងហើយម្ដងទៀត រហូតដល់ថ្នាក់មនុស្សស្រីខ្លះ ប្រែក្លាយខ្លួនឯងពីទន្សាយទៅជាខ្លា ជាមនុស្សដែលែងមានភាពទន់ភ្លន់ ទៅជាមនុស្សដែលមានតែអារម្មណ៍ស្ងប់ស្ងាត់ និងចិត្តដាច់ទៅវិញ។
ជាការពិតណាស់ រាល់ការឈឺចាប់ ខូចចិត្ត និងខកបំណងទាំងអស់ គឺសុទ្ធតែកើតឡើងពីពាក្យថា ជឿជាក់ពេក ទុកចិត្តពេក និងរំពឹងខ្លាំងពេក។ មូលហេតុចម្បងដែលធ្វើឱ្យមនុស្សស្រជីជួបរឿងខកបំនង និងការឈឺចាបក្នុងរឿងស្នេហា គឺកើតពីមនុស្សស្រីខ្លួនឯងដែលរំពឹងខ្ពស់លើមនុស្សម្នាក់នោះ ជឿជាក់ និងទុកចិត្តគេរហូតដល់លែងខ្វល់ពីអារម្មណ៍របស់ខ្លួនឯង។ មនុស្សស្រីឱ្យតែនាងដាក់ចិត្តស្រឡាញ់នរណាម្នាក់ គឺនាងលះបង់អស់ហើយ គ្មានសល់សូម្បីតែបន្តិចទុកសម្រាប់ខ្លួនឯង ជាក់ស្ដែងគឺនាងរំពឹងទាំងស្រុងទៅលើពាក្យសម្ដី ជាពិសេសគឺ ពាក្យសន្យា ដោយមិនគិតថាវាជាពាក្យពិត ឬក្លែងក្លាយនោះឡើយ។
មនុស្សស្រីដែលតែងតែខូចចិត្ត ឈឺចាប់ ខកបំណងនៅក្នុងរឿងស្នេហា គឺសុទ្ធតែជាមនុស្សល្អៗ ចិត្តល្អក៏ព្រោះតែភាពល្អរបស់នាងនេះហើយ ដែលធ្វើឱ្យនាងមានគំនិតវិជ្ជមាន និងគិតល្អជានិច្ចលើមនុស្សដែលខ្លួនស្រឡាញ់ ទុកចិត្តគេរងូតដល់ភ្លេចមើលថែ និងការពារខ្លួនឯង នាងល្អពេល សុទិដ្ឋិនិយមពេក ទើបវាក្លាយទៅជាការភ្លេចភ្លាំង និងប្រុងប្រយ័ត្នចំពោះទង្វើល្អក្លែងក្លាយ ពាក្យសន្យាដើម្បីធ្វើឱ្យនាងស្ងប់ចិត្តមួយពេលតែប៉ុណ្ណោះ។
មនុស្សស្រីស្ទើរតែទាំងអស់ហើយ ដែលតែងតែរងគ្រោះព្រោះតែពាក្យសម្ដីផ្អែមល្ហែម លួងលោម និងសន្យានេះសន្យានោះ មនុស្សស្រីរងគ្រោះព្រោះតែនាងចិត្តទន់ ចេះតែអត់ឱន លើកលែង អភ័យទោស ព្រោះតែនាងជាមនុស្សល្អបែបហ្នឹងហើយ ទើបធ្វើឱ្យមនុស្សប្រុសដែលមានគំនិតមិនល្អ ឬក៏ចូលក្នុងជីវិតនាងដើម្បីតែលេងសើចមួយពេលនោះ មានឱកាសចូលមកធ្វើបាបចិត្តនាងដូច្នេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

យោបល់ទាំងអស់ (0)