
Kimseang
· 2023-12-13
«ល្ខោនអូប៉េរ៉ា Madama Butterfly»ដ៏ល្បីល្បាញ់លើពិភពលោកបានចាប់សម្តែងលើកដំបូងក្នុងប្រទេសកម្ពុជា
#Madama Butterfly# #តន្ត្រី# #ល្ខោនអូប៉េរ៉ា# #តន្ត្រីបរទេស#
5774
ភ្នំពេញ៖ ល្ខោនអូប៉េរ៉ាដ៏ល្បីលើពិភពលោក រឺហៅជាភាសារបរទេសថា Madama Butterfly ត្រូវបានចាក់បញ្ចាំងក្នុងប្រទេសកម្ពុជាជាលើកដំបូងនៅក្នុងសាលមហាស្របកោះពេជ្រកាលពីថ្ងៃទី ១០ ខែធ្នូនេះដែលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងបណ្តាញអគ្គរដ្ឋទូតដែលបានអញ្ចើញចូលរួមទស្សនារួមមានអគ្គរដ្ឋទូតអាម៉េរិក, ជប៉ុន, និងអ៊ីតាលីព្រមទាំងបណ្តាអគ្គរដ្ឋទូតមួយចំនួនទៀតដែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ ល្ខោនអូប៉េរ៉ាដ៏ពិសេសនេះគឺជានិមិត្តរូបដ៏អស្ចារ្យរបស់ប្រទេសអ៊ីតាលី ល្ខោនអូប៉េរ៉ា Madama Butterfly ត្រូវបានចេញសម្តែងលើកដំបូងនៅក្នុងឆ្នាំ ១៩០៤ ក្នុងប្រទេសអ៊ីតាលី។ ការបង្កើតនិងសម្តែងល្ខោនដ៏ពិសេសនេះបានឆ្លុះបញ្ចាំងពីប្រពៃណី វប្បធម៌ ដ៏សំបូរបែបរបស់ប្រជាជនអ៊ីតាលី។
រឿង «Madama Butterfly» បានសណ្តំដួងចិត្តទស្សនិកជនជុំវិញពិភពលោក ជាមួយរឿងនិទានពីយូរមកហើយ អំពីស្នេហាតែម្ខាងដោយសាច់រឿងបានបង្ហាញពីចំណងស្នេហារវាងទាហានជើងទឹកអាម៉េរិកម្នាក់មានឈ្មោះថា Pinkerton បានចាប់ចិត្តស្រលាញ់នារីជនជាតិជប៉ុនម្នាក់មានឈ្មោះថា Cio-Cio San (ឈ្មោះហៅក្រៅថា Butterfly) ហើយស្នេហារវាងអ្នកទាំងពីរដំបូងឡើយគឺពោលពេញទៅដោយភាពសប្បាយរីករាយជាខ្លាំងរហូតដល់អ្នកទាំងពីរបានបន្សល់ទុកចំណងដៃកូនប្រុសដ៏សង្ហារម្នាក់ ច្រើនឆ្នាំកន្លងផុតទៅពេលវេលាបានផ្លាស់ប្តូរចំណងស្នេហាស្អិតរមួតរបស់អ្នកទាំងពីរត្រូវឃ្លាតឆ្ងាយពីគ្នា ដោយលោក Pinkerton ត្រូវបានបង្ខំចិត្តទៅសហរដ្ឋអាម៉េរិកវិញដើម្បីបំពេញការងាររបស់លោក រូបលោកបានសន្យាថានិងត្រឡប់មកជួបនាង Cio-Cio San ម្តងទៀតក៏ប៉ុន្តែពាក្យសន្យារបស់លោកបានត្រឹមតែជាសុបិនអាក្រក់សម្រាប់នាង Cio-Cio San តែប៉ុណ្ណោះ នាងមិនបានឃើញរូបលោកត្រឡប់មកតាមសន្យានោះទេ។
ចាប់តាំងពីស្នាដៃឯករបស់អ៊ីតាលីមួយនេះ ត្រូវបានសម្តែងលើកដំបូងនៅឆ្នាំ១៩០៤ មក ការសម្តែងត្រូវបានរៀបចំនៅទូទាំងពិភពលោកក្នុងទម្រង់ផ្សេងៗគ្នា ដោយសារអ្នកដឹកនាំល្បីៗនានាកម្លាយរឿងនិទានដែលមិនចេះចប់នេះ តាមរបៀបរបស់ខ្លួនរៀងៗខ្លួន។ ហើយទីបំផុតរឿង «Madama Butterfly» បានបើកការសម្តែងយ៉ាងអស្ចារ្យជាលើកដំបូងនៅកម្ពុជា រួមសម្តែងដោយក្រុមសិល្បករខ្មែរ អ៊ីតាលី និងជប៉ុន បង្កើតនូវទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ ដឹកនាំសម្តែងដោយ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍន៉ា មុនីពង្ស និងអ្នកដឹកនាំសម្តែងជនជាតិអ៊ីតាលីមានឈ្មោះថា Maestro Vincenzo Grisostomi Travaglini។
គួរបញ្ជាក់ថាស្រាបៀរលំដាប់អន្តរជាតិ ABC បានសហការជាមួយ និងអ្នករៀបចំល្ខោនរឿង «ម៉ាដាម៉ា បាធឺផ្លាយ» (Madama Butterfly) ដើម្បីនាំល្ខោនអូប៉េរ៉ាដ៏ល្បីពេញពិភពលោកមកសម្តែងក្នុងប្រទេសកម្ពុជាជាលើកដំបូង។ ព្រឹត្តិការណ៍នេះបានប្រែក្លាយជារាត្រីដែលមិនអាចបំភ្លេចបាន អមដោយតន្រ្តី និងសាច់រឿងពោរពេញដោយមនោសញ្ចេតនា ដែលចូលរួមសម្តែង ដោយតារាជាតិ និងអន្តរជាតិជាច្រើនរូប៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដូវបិទនេសាទ ឆ្នាំ២០២៥ ក្នុងខេត្តស្ទឹងត្រែងនឹងចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃ៣០ ខែកញ្ញា

ក្រុមហ៊ុន BYD CAMBODIA បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

កាត់ចិត្ត

Beibei shows you around the Malaysia Pavilion at the China-ASEAN Expo, feeling the lively scene of the 50th anniversary of the establishment of diplomatic ties between China and Malaysia

យោបល់ទាំងអស់ (0)