បង្ហោះផ្សាយ

ខ្មែរ

Knongsrok

· 2023-12-15

បានទាំងបាបបានទាំងបុណ្យ! កូនដែលនៅជិតឪពុកម្ដាយបំផុត ក៏ជាកូនដែលគ្រប់គ្នាមើលមកជាកូនមិនល្អ ក៏ព្រោះតែមូលហេតុទាំង ៣ នេះ

#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ឪពុកម្ដាយ#

4009

កូនៗទាំង ៣ នេះហើយ ដែលបានទាំងបុណ្យ បានទាំងបាប ដោយសារតែនៅជិតស្និទ្ធជាមួយនឹងឪពុកម្ដាយបំផុត ហើយគ្រប់គ្នា ក៏មើលមកគាត់ជាកូនមិនល្អផងដែរ តែជាក់ស្ដែង មិនមែនដូចអ្វីដែលគ្រប់គ្នាឃើញនោះឡើយ។

១. កូនៗដែលតែងតែស្រែក រអ៊ូ និងរិះគន់ទម្លាប់នៃការញ៉ាំរបស់ឪពុកម្តាយ

មនុស្សចាស់ជាច្រើន មានទម្លាប់រស់នៅដោយសន្សំសំចៃពេញមួយជីវិតរបស់ពួកគាត់។ សូម្បីតែពេលចាស់ទៅ មានលទ្ធភាព និងទទួលបានប្រាក់ប្រចាំខែពីកូនៗ ក៏ពួកគាត់នៅតែរក្សាទម្លាប់រស់នៅចាស់ដដែល។

នៅពេលនេះ កូនៗនឹងត្អូញត្អែរ និងរិះគន់ឪពុកម្តាយថារិះថាំជ្រុល។ ពេលឪពុកម្តាយឃើញកូនមានអារម្មណ៍មិនល្អ ហើយគិតថាកូនមើលងាយពួកគាត់។ ប៉ុន្តែតាមការពិត កូនៗគិតដល់សុខភាពឪពុកម្តាយ ហើយមិនចង់ឱ្យឪពុកម្តាយហូបអាហារដែលរក្សានៅសល់ ឬហូបចុកមិនល្អនោះឡើយ។ ពួកគេចង់ឱ្យឪពុកម្តាយបញ្ឈប់ទម្លាប់ញ៉ាំអាហារមិនល្អ ព្រោះវាមិនល្អសម្រាប់សុខភាពពួកគាត់ មិនចង់ឱ្យគាត់ហូបចុកមិនគ្រប់គ្រាន់ ព្រោះតែការរិះថាំរបស់ពួកគាត់នោះឡើយ។

២. កូនៗដែលនៅជិតឪពុកម្តាយ ហើយពេលកូនៗនៅឆ្ងាយទៅលេង ច្រើនតែញុះញង់ និងឈ្លោះជាមួយឪពុកម្តាយ

មនុស្សបុរាណបាននិយាយថា "វាមិនខុសទាល់តែសោះនៅពេលពិពណ៌នាអំពីចរិតលក្ខណៈនៃទំនាក់ទំនងនៅក្នុងសង្គម" ។ ជីដូនជីតារបស់យើងជឿថា មនុស្សមានអារម្មណ៍ល្អពេលនៅឆ្ងាយពីគ្នា វាឆ្លុះបញ្ចាំងពីច្បាប់ត្រឹមត្រូវក្នុងជីវិត។ ពេលអ្នកនៅឆ្ងាយ អ្នកកម្របានឃើញមុខគ្នាណាស់ ដូច្នេះអ្នកទុកចិត្តគេ ហើយនឹកគេ។ ប៉ុន្តែនៅពេលដែលអ្នកនៅជិតគ្នាហើយប៉ះទង្គិចគ្នាច្រើន វាងាយបង្កជម្លោះ និងការស្អប់គ្នាទៅវិញទៅមក។

ក្នុងទំនាក់ទំនងរវាងឪពុកម្តាយ និងកូន ឪពុកម្តាយតែងតែប្រកែក និងស្តីបន្ទោសចំពោះកូនដែលនៅក្បែរជាជាងកូនដែលនៅឆ្ងាយ។ ព្រោះអ្នកកាន់តែស្និទ្ធស្នាល ធ្វើអ្វីក៏កាន់តែមើលឃើញកំហុសដែរ។ បើអ្នកនៅឆ្ងាយ ឆ្ងាយពីភ្នែក ក៏មិនឃើញកំហុស ក៏គ្មានការស្ដីបន្ទោសឈ្លោះទាស់គ្នាដែរ។

ជាការពិត កូនៗដែលនៅជិត និងផ្តល់ក្តីស្រលាញ់ដល់ឪពុកម្តាយ តែងតែត្រូវឪពុកម្ដាយស្តីបន្ទោស ដូចពាក្យគេថា កូនដែលនៅជិតឪពុកម្ដាយបំផុត បានទាំងបុណ្យ បានទាំងបាប មានមាត់តូចមាត់ធំ ឈ្លោះប្រកែកគ្នាជាមួយឪពុកម្ដាយតាំងពីព្រឹកដល់យប់ នេះហើយជាមូលហេតុដែលកូនដែលនៅជិតមើលទៅមិនសូវជាល្អ ដូចកូនអកត្តញ្ញូអ៊ីចឹង តែតាមពិត កូនដែលនៅជិតនេះហើយ យកចិត្តទុកដាក់ ក្ដៅត្រជាក់ ខ្វល់ខ្វាយ បារម្ភពីអ្នកមានគុណបំផុត។

៣. កូនៗដែលរអ៊ូ ស្រែកស្ដីបន្ទោសចំពោះទម្លាប់រស់នៅឪពុកម្ដាយ

ក្រៅពីទម្លាប់នៃការញ៉ាំ មនុស្សចាស់ជាច្រើនក៏មានទម្លាប់រស់នៅ និងរបៀបរស់នៅដែលមិនល្អសម្រាប់សុខភាព។ ជាឧទាហរណ៍ ដូចជាជក់បារី និងផឹកស្រាជាប្រចាំ ឬក៏មានមនុស្សចាស់លេបថ្នាំដោយមិនប្រុងប្រយ័ត្ន ហើយពេលមានគេប្រាប់ថាលេបថ្នាំណាក៏ទិញយកទៅប្រើដែរ។ មនុស្សចាស់ខ្លះខ្ជិល ហើយតែងតែនៅតែក្នុងផ្ទះ។

ឃើញទិដ្ឋភាពនោះ កូនៗបារម្ភពីឪពុកម្តាយក៏រអ៊ូរទាំស្រែកឡូឡាដាក់ពួកគាត់។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយជាច្រើនមិនយល់អំពីការព្រួយបារម្ភរបស់កូនៗ ហើយគិតថាកូនៗជាមនុស្សអាក្រក់ ព្រោះតែសម្ដី ការនិយាយស្ដីខ្លាំងៗ មិនពីរោះដាក់ពួកគាត់។

មាតាបិតាគួរចងចាំថា កាលណាកូនមានចិត្តអំណត់កាន់តែច្រើន ពួកគេនឹងយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតតូចៗក្នុងជីវិតរបស់អ្នកកាន់តែខ្លាំង ហើយនិយាយភ្លាមៗនៅពេលដែលពួកគេឃើញមានអ្វីខុស។ ដូច្នេះហើយ ឪពុកម្តាយមិនគួរប្រញាប់ប្រញាល់យល់ច្រលំចំពោះកូនឡើយ ប៉ុន្តែត្រូវព្យាយាមកែប្រែទម្លាប់អាក្រក់ ដើម្បីឱ្យពួកគេមានសុខភាពល្អនៅពេលចាស់ជរា និងរស់នៅជាមួយកូន និងចៅបានយ៉ាងសប្បាយរីករាយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (14)

ហេងដាលីនABA005856219

· 2024-09-23

👍👍

Model Stay 36881108

· 2024-09-13

OK

សែម​ វត្តី​-sem votey

· 2024-09-11

ok

អូនតា លេខកូដ63230368

· 2024-08-04

👍👍👍

Keasonita

· 2024-07-27

ok

Dananbebemo Momo

· 2024-05-31

ok

Seng Bopha

· 2024-05-30

👍

Seng Sopha

· 2024-04-29

👍

Kanhchna Long

· 2024-04-28

💗

ថូរ ប៊ុន

· 2024-04-11

hi

កុលធីតា

· 2024-04-11

😍😍😍😍😍

កូដណែនាំ 23752637

· 2024-04-08

ហាយ

Lyលេខកូដណែនាំ83495092

· 2024-02-22

👍❤

Monykannikaមុន្នីកន្និកា

· 2023-12-15

😍😍😍

  • 1
ទៅកាន់

ការណែនាំពិសេស