
Knongsrok
· 2024-01-07
អ្នកចូលចិត្ត ពាក់ចិញ្ចៀននៅម្រាមដៃមួយណា? ដឹងពីខ្លួនឯង និងមនុស្សជាទីស្រឡាញ់កាន់តែច្បាស់ តាមរយៈការពាក់ចិញ្ចៀន
#ចំណេះដឹង# #ម្រាមដៃ# #ពាក់ចិញ្ចៀន# #ចំណេះដឹងទូទៅ#
6499
តើអ្នកចូលចិត្តពាក់ចិញ្ចៀន នៅម្រាមដៃមួយណា? តើអ្នកដឹងទេថា ការពាក់ចិញ្ចៀននៅលើម្រាមដៃនីមួយៗ ក៏អាចប្រាប់ពីចរិតលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ប៉ុន្តែចង់ដឹងថាវាឆុតប៉ុណ្ណា សូមព្យាយាមអាន និងសង្កេតមើលខ្លួនឯងនិងអ្នកដែលនៅជុំវិញរបស់អ្នក។
១. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមមេដៃ
អ្នកចូលចិត្តពាក់ចិញ្ចៀននៅម្រាមមេដៃ គឺជាមនុស្សម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ប្រកាន់ខ្ជាប់ភាពជាខ្លួនឯង មិនខ្វល់ពីអ្នកដទៃ មិនខ្វល់ពីសង្គម មានភាពប្រាកដប្រជា ចូលចិត្តនិយាយត្រង់ទៅត្រង់មក មិនខ្លាចរអា ហ្មត់ចត់ និងមានការប្រយ័ត្នប្រយែងខ្ពស់ ថែមទាំងពូកែសង្កេតការណ៍ ហើយក៏មិនចេះចុះញ៉មដែរ ។
២. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃចង្អុល
អ្នកចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃចង្អុល ជាមនុស្សដែលចូលប្រកួតប្រជែង នឹងចូលចិត្តអ្វីដែលថ្មីៗ ។ អ្នកក៏ចូលចិត្តសប្បាយ ឈ្លាសវៃ មានមន្តស្នេហ៍ នឹងមានបុគ្គលិកលក្ខណៈពិសេសផ្ទាល់ខ្លួន ។
៣. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃកណ្តាល
អ្នកចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃកណ្តាល ជាមនុស្សចូលចិត្តភាពសាមញ្ញ រីករាយ ភ្លឺថ្លា ពូកែស្រមើលស្រមៃ និងច្នៃប្រឌិត ថែមទាំងមានចរិតស្លូតបូត មើលពិភពលោកក្នុងផ្លូវល្អ ជាមនុស្សពូកែយល់ចិត្តអ្នកដទៃទៀតផង ។
៤. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃនាង
ជាមនុស្សរឹងរូស និងយកតែចិត្តខ្លួនឯងបន្តិច ចូលចិត្តភាពស្មោះសរ ត្រង់ទៅត្រង់ទៅត្រង់មក ក្លាហាន និងអត់ធ្មត់ តែមានអារម្មណ៍ងាយរង្គោះរង្គើ ងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ ។
៥. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមកូនដៃ
ជាមនុស្សដែលមានអារម្មណ៍ទន់ខ្សោយ ពូកែស្រមើស្រមៃ កម្រមាននៅក្នុងពិភពពិតណាស់ តែក៏ពូកែលាក់បាំងអារម្មណ៍ដែរ មិនសូវជាប៉ិន ម្ញ៉ិកម្ញ៉ក់ប៉ុន្មានទេ ៕
ប្រភព៖ Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

យោបល់ទាំងអស់ (13)
មិត្តកូដ59216102
· 2024-10-27
👍
BuyThea
· 2024-10-04
hi
Model Stay 36881108
· 2024-09-13
OK
SophaNet19
· 2024-06-07
👍
Kanika168
· 2024-04-20
hi 👍👍
Kanika168
· 2024-04-20
hi 👍👍
បងយ៉ា ព្រៃវែង40175703
· 2024-04-03
👍👍👍👍
នីតា លេខកូដ63230368
· 2024-02-08
👍👍👍
Aheii
· 2024-02-03
😊😊
ណណណណ
· 2024-01-14
វ៉ាវអស្ចារ្យត្រូវខ្ញុំចូលចិត្តពាក់នៅដៃកណ្ដាល់😍😍
Chhengកូតណែនាំ38157359
· 2024-01-10
ត្រូវនិងញុម100%ម៉ង🥰👍ញុមម្រាមកណ្តាល
MD Jahangir Alam
· 2024-01-08
hello
Naលេខកូដណែនាំ83495092
· 2024-01-07
😍
- 1
ទៅកាន់