
TNAOT News
· 2024-01-25
សម្ពាយជីវិត! តើជីវិតក្មេងស្រីដើរលក់ផ្លែឈើប្រអប់តាមភោជនីយដ្ឋាន ត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះ? គេងមិនគ្រប់គ្រាន់…..មិនមានឱកាសវិវឌ្ឍន៍ផ្នែកខួរក្បាល …
#ស៊ូ-ស៊ូ Fighting# #ជីវិតកម្សត់# #សង្គម# #ព័ត៌មានសង្គម#
8162
នាពេលបច្ចុប្បន្ននេះសន្ទុះនៃប្រកបរបរលក់ផ្លែឈើប្រអប់នៅតាមភោជនីយដ្ឋានហាក់មានការកើនឡើងយ៉ាងខ្លាំង មិនថាក្មេងចាស់ប្រុសស្រីនោះទេ ដោយភាគច្រើនពួកគេជ្រើសរើសរបរនេះ ព្រោះតែបញ្ហាក្រពះនិងស្ថិតក្នុងជីវភាពខ្វះខាតខ្លាំង ត្រូវការរកចំនូលបន្ថែម ហើយខ្លះទៀតជ្រើសរើសមុខរបរបន្ដិចបន្ដួចជាការលក់ផ្លែឈើប្រអប់នេះ ដើម្បីបំពេញនូវតម្រូវការជាក់ស្តែងដែរ! ការពិតដែលមិនអាចប្រកែកបានដូចជាក្មេងស្រីតូចឈ្មោះ លីណា វ័យ១១ឆ្នាំម្នាក់រូបនេះ នៅពេលដែលនាងតូចបានជួបជាមួយនឹងក្រុមការងារសារព័ត៌មាន TNAOT APP ពួកយើងបានឃើញថា នាងតូចពិតជាតស៊ូជាខ្លាំង ដោយដើរលក់ផ្លែឈើប្រអប់មានដូចជា ផ្លែស្វាយ,ក្រូចថ្លុង,ខ្នុរ, នឹងពងក្រួចជាដើម ដោយមួយប្រអប់តម្លៃ៤ពាន់រៀល បើទិញ៣ប្រអប់ គឺបញ្ចុះតម្លៃត្រឹមតែមួយ ១មុឺន ប៉ុណ្ណោះ។ ប្អូនស្រីបានបង្ហើបថាក្នុង៣ប្រអប់នេះចំណេញបានតិចតួចណាស់ ហើយលក់មិនសូវដាច់ទេបងអើយ ព្រោះមានគេលក់ច្រើន ប្អូនត្រូវជិះម៉ូតូដើរលក់ជាមួយម្ដាយស្ទើរគ្រប់ភោជនីយដ្ឋាននៅក្នុងរាជធានីភ្នំពេញ នៅតាមជាយក្រុងក្តីទើបអាចលក់អស់ ប៉ុន្តែទម្រាំតែអស់គឹម៉ោងជាង១យប់ឯនោះបង។
ប្អូនស្រីតូចក្នុងវ័យសិក្សាផង ត្រូវប្រឈមមុខនឹងបញ្ហាគេងមិនបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដើម្បីជួយរកចំនូលបន្ថែមដល់គ្រួសារ ជួយសម្រាលការងារម្ដាយ ព្រោះថាបើម្ដាយជាអ្នកដើរលក់ហើយនោះ គឺលក់មិនសូវជាដាច់ប៉ុន្មានទេ ដោយសារតែគាត់ជាមនុស្សចាស់ ប៉ុន្តែបើក្មេងៗតូចៗដើរលក់វិញអាចមានគេអាណិតជួយទិញបានច្រើន។ ប្អូនស្រីបានបង្ហើបទៀតថា៖ «សព្វថ្ងៃខ្ញុំរៀនថ្នាក់ទី៤ហើយបង ជារៀងរាល់ព្រឹកប្អូនគេងមិនដែលគ្រប់គ្រាន់នោះទេ ព្រោះត្រូវលក់ដល់យប់ៗថ្ងៃខ្លះក៏មិនទៀង ជួនកាលដល់ម៉ោង១២យប់អស់ ពេលខ្លះឈាងដល់ម៉ោង ១យប់ផង ទើបបានត្រលប់ចូលផ្ទះវិញ ហើយត្រូវងើបពីព្រឹកទៅរៀនទៀតគឺអស់កម្លាំងខ្លាំងណាស់ តែទោះយ៉ាងណាក៏ប្អូនមិនបោះបង់ចោលការសិក្សានោះដែរ គឺត្រូវតែតស៊ូមិនចុះចាញ់នោះទេបង»។
អ្នកទាំងអស់សាកស្រម៉ៃមើលថា យើងជាមនុស្សចាស់គេងមិនបានគ្រប់គ្រាន់នៅតែអាចឈឺ ចុះទម្រាំក្មេងតូចម្នាក់នេះ តើគ្នាលំបាកប៉ុណ្ណាទៅ? ម្យ៉ាងការគេងមិនគ្រប់គ្រាន់ក្នុងវ័យកំពុងពេញគេង កំពុងពេញញ៉ាំនេះ ក៏អាចធ្វើឲ្យខួរក្បាលស្ពឹកស្រព់ មិនសូវឆ្លាត និង ងាយឈឺស្កាត់ផងដែរ។ ពីក្រុមការងារ TNAOT គ្មានអ្វីធំដុំជួយប្អូនទេ មានតែជួយជាវផ្លែឈើប្រអប់ខ្លះៗ និង សូមលើកទឹកចិត្តប្អូនតូច និងជូនពរប្អូនស្រីលក់ដាច់ និងកុំភ្លេចព្យាយាមរៀនសូត្រផង ដើម្បីអនាគតខ្លួនឯង នឹងមានការងារល្អមួយដែលអាចជួយជីវភាពគ្រួសារបានល្អប្រសើរជាងនេះ មិនលំបាកបែបនេះទៀតណា ស៊ូ-ស៊ូ and Fighting... ៕
សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វិធីសាស្រ្ត ៨ចំណុច ដើម្បីការកាត់បន្ថយស្រ្តេស

អ្នកនាំពាក្យស្នងការខេត្តសៀមរាប បំភ្លឺជុំវិញករណីឡានអន្តរាគមន៍តម្រួតបទបញ្ជាបើកបំពានភ្លើងស្តុប បុកម៉ូតូយុវជនម្នាក់ស្លាប់

មេបញ្ជាការយោធាថៃតំបន់២ ប្តេជ្ញាថា នឹងបន្តការពារប្រាសាទតាមាន់ធំ នៅខេត្តសុរិន្ទ ដោយប្រើបន្លាលួសព័ទ្ធជុំវិញតំបន់ប្រាសាទ

ត្រឹមរយៈពេល៨ខែ ឆ្នាំ២០២៥ រោងចក្រចំនួន៤២ បានចុះកិច្ចសន្យាបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានសំណល់រាវ

យោបល់ទាំងអស់ (12)
Rathលេខកូដណែនាំ44553047
· 2024-01-27
🥲👍
ឈុន ឡាំងអេង97104497
· 2024-01-26
😍😍😍😍☺
SophaNet19
· 2024-01-26
👍
SophaNet19
· 2024-01-26
👍
មិត្ត1000195884
· 2024-01-25
hi
កូដណែនាំមិត្ត80866810
· 2024-01-25
hi
Kheang Kpc Pozz
· 2024-01-25
😊😊
Seng Bopha
· 2024-01-25
👍
នីតា លេខកូដ63230368
· 2024-01-25
😢😢😢
រត្ន័កូដណែនាំ44130459
· 2024-01-25
👍👍👍👍
លេខកូដណែនាំ 4492946
· 2024-01-25
😁👍
Seng Sopha
· 2024-01-25
👍
- 1
ទៅកាន់