បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2024-01-27

អស្ចារ្យណាស់! លោក Rain និងកញ្ញា HyunA មកសម្ដែងនៅកម្ពុជាយើង មានសន្ទុះគាំទ្រខ្លាំងលក់សំបុត្រអស់មុនពេលកំណត់

#Rain# #HyunA# #កម្សាន្ត# #តារាអន្តរជាតិ# #DEVELOPING NEWS#

8137

អ្នកគាំទ្រតារា K POP ពិតមានការរំភើបចិត្តជាខ្លាំង ក្រោយបានឃើញតារាចម្រៀងលំដាប់អន្តរជាតិ លោក Rain និងកញ្ញា HyunA បានមកកម្ពុជាយើង ដើម្បីចូលរួមកម្មវិធី GANZBERG Super Idol Concert ជាមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិធំអស្ចារ្យជាងគេ នឹងប្រារព្ធធ្វើឡើងនាថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤។

ដោយវត្តមានរបស់តារាប្រុសស្រីទាំង ២ដួងនេះ គឺមានសន្ទុះការគាំទ្រយ៉ាងខ្លាំងដល់ថ្នាក់លក់សំបុត្រអស់មុនកាលកំណត់ថែមទៀតផង ដោយគ្រប់គ្នារំពឹងទុកថា លោក Rain និងកញ្ញា HyunA នឹងមានអ្វីពិសេសយកមកបង្ហាញ ដូចជាបទចម្រៀងល្បីៗរបស់ខ្លួន ព្រមទាំងក្បាច់រាំដ៏រស់រវើក ធានាថាបានទស្សនាផ្ទាល់បង្កើតភាពសប្បាយរីករាយជាក់ជាមិនខាន។

គួរបញ្ជាក់ផងដែរថា ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិនេះដែល គ្រាន់តែការរៀបចំឆាកយ៉ាងគឺធំសម្បើមល្អឥតខ្ចោះ ប្រកបដោយប្រព័ន្ធសុវត្តិភាពខ្ពស់ស្តង់ដារអន្តរជាតិ មិនត្រឹមតែប៉ុណ្ណោះក៏មានការចូលរួម​ពីតារាល្បីៗនៅក្នុងប្រទេសកម្ពុជាយើងមកសម្ដែងជូនទស្សនាបន្ថែមទៀតផងដែរ៕

សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (10)

Chakwai

· 2024-01-28

Hi

Chhengកូតណែនាំ38157359

· 2024-01-28

🥰🥰

Ya min

· 2024-01-27

🙂👍

YORN SOPHEA

· 2024-01-27

Hello

ជេនដា

· 2024-01-27

I dol😍😍

Layកូតណែនាំមិត្ត79094940

· 2024-01-27

😍

Sopha Peou

· 2024-01-27

👍

រដ្ថា កូដ44434392

· 2024-01-27

👍

BoreyFullHD

· 2024-01-27

hello 🤗

នីតា លេខកូដ63230368

· 2024-01-27

👌👌👌

  • 1
ទៅកាន់