បង្ហោះផ្សាយ

ខ្មែរ

TA X2

· 2024-02-25

លោកស្រី Yulia Navalnaya ទាមទារឲ្យអាជ្ញាធរប្រគល់សពស្វាមី និងហៅជំនឿរបស់លោក Putin ថា «ក្លែងក្លាយ

#ព័ត៌មាន# #Putin# #ព័ត៍មានអន្តរជាតិ#

6308

អ្នកស្រី Yulia Navalnaya ដែលជាភរិយាមេម៉ាយរបស់អតីតមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny នៅថ្ងៃសៅរ៍ (ទី២៤ ខែកុម្ភៈ) នេះ បានទាមទារឲ្យអាជ្ញាធររុស្ស៊ីប្រគល់សពស្វាមីរបស់លោកស្រី ដើម្បីយកទៅបញ្ចុះ ហើយបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ជា «បុគ្គលគ្មានមេត្តា» ដោយសារ «ធ្វើអំពើទារុណ» លើសពរបស់លោក Navalny។

នៅក្នុងវីដេអូរយៈពេល ៦នាទីដែលត្រូវបានបង្ហោះនៅលើឆានែល YouTube លោកស្រី Navalnaya បានចោទប្រកាន់លោក Putin ថា បានខាំងទុកសពស្វាមីរបស់លោកជា «ចំណាប់ខ្មាំង» ហើយបានចោទសួរអំពីជំនឿក្នុងគ្រិស្តសាសនារបស់លោក Putin ម្ដងហើយម្ដងទៀត។

ម្តាយរបស់សពលោក Navalny លោកស្រី Lyudmila កាលពីថ្ងៃសុក្រ (ទី២៣ ខែកុម្ភៈ) បាននិយាយថា អ្នកស៊ើបអង្កេតរុស្ស៊ី បានបដិសេធមិនឲ្យយកសពកូនរបស់គាត់ពីកន្លែងតម្កល់សព នៅទីក្រុងដាច់ស្រយាល Salekhard នៃតំបន់អាក់ទិកនោះទេ លុះត្រាតែលោកស្រីយល់ព្រមបញ្ចុះសព ដោយគ្មានពិធីបុណ្យសពជាសាធារណៈ។

នៅក្នុងវីដេអូនោះ លោកស្រី Yulia Navalnaya ដែលពេញដោយអារម្មណ៍រំជួលចិត្ត បានអះអាងថា លោក Putin ជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ចំពោះកន្លែងលាក់សពរបស់លោក Navalny ហើយថា លោកកំពុង «ធ្វើទារុណកម្ម» លើលោក Navalny ពេលស្លាប់ ដូចពេលលោកនៅមានជីវិត។

លោកស្រី Navalnaya ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ បាននិយាយថា៖ «យើងបានដឹងរួចហើយថា ជំនឿរបស់លោក Putin គឺក្លែងក្លាយ។ ប៉ុន្តែឥឡូវនេះ យើងឃើញកាន់តែច្បាស់ជាងពេលមុន។ គ្មានអ្នកកាន់សាសនាគ្រិស្តពិតប្រាកដណាម្នាក់ អាចធ្វើអ្វីដែលលោក Putin កំពុងធ្វើជាមួយនឹងសពរបស់លោក Alexei បានយ៉ាងដូច្នេះទេ»៕


ប្រភពពី៖ The Moscow Times

អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា

https://www.themoscowtimes.com/2024/02/24/navalnys-widow-says-putin-blocking-body-handover-a84234

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (15)

Khem Sareit 52086075

· 2024-09-08

O

Chanborey Paypal

· 2024-06-24

ok

ID015

· 2024-05-28

@លោកស្រី Yulia Navalnaya ទាមទារឲ្យអាជ្ញាធរប្រគល់សពស្វាមី និងហៅជំនឿរបស់លោក Putin ថា «ក្លែងក្លាយ

098969769

· 2024-04-30

😍😎😍🙏🙏🙏

បង ម៉ាហ្វៀ

· 2024-04-29

😍😍

មិត្ត1000042124

· 2024-04-07

😊😍👍

Seng Bopha

· 2024-04-01

👍

Sopha Peou

· 2024-04-01

👍

សុភានី51709624

· 2024-03-28

😍😍😍😍

arin26

· 2024-03-26

😀

អាតី អូររាំង

· 2024-03-26

😊😊😊

Lyលេខកូដណែនាំ83495092

· 2024-03-18

👍👍👍👍

Lyលេខកូដណែនាំ83495092

· 2024-03-03

👍❤

នីតា លេខកូដ63230368

· 2024-02-29

😯😯😯😯

កូដណែនាំមិត្ត 64951616

· 2024-02-25

😊😊😊

  • 1
ទៅកាន់