
TA X2
· 2024-03-03
លោក Biden ចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ចំណាយរយៈពេលខ្លី ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលដោយផ្នែក
#លោក Joe Biden# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
6039
អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសកាលពីថ្ងៃសុក្រអំពីផែនការសម្រាប់ការទម្លាក់ស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ពីយន្តហោះយោធា ចូលទៅក្នុងតំបន់ហ្កាហ្សា មួយថ្ងៃបន្ទាប់ពីការស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងឈរតម្រង់ជួរស្វែងរកជំនួយ ធ្វើឱ្យមានការយកចិត្តទុកដាក់លើមហន្តរាយមនុស្សធម៌ដែលកំពុងកើតឡើងនៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធដែលមានមនុស្សច្រើន។

លោក Biden និយាយថា ការទម្លាក់ជំនួយពីយន្តហោះ នឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រទេសផ្សេងៗទៀត រួមមាន ហ្ស៊កដានី និងប្រទេសបារាំង បានអនុវត្តការទម្លាក់ជំនួយ ចូលទៅក្នុងហ្កាហ្សារួចហើយ។ យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥៧៦.០០០នាក់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលមួយភាគបួនក្នុងចំណោមប្រជាជននៅក្នុងតំបន់ហ៊ុព័ទ្ធនេះ បានឈានចេញមួយជំហានពីគ្រោះទុរ្ភិក្ស។

អ៊ីស្រាអែល បានដាក់កំហុសការស្លាប់មនុស្សភាគច្រើនទៅលើហ្វូងមនុស្សដែលបានសម្រុកចោមរោមរថយន្តដឹកជំនួយ ដោយនិយាយថាជនរងគ្រោះបានប្រជ្រៀតគ្នា ឬរត់ជាន់គ្នា។ មន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថា ក្រុមទាហាន ក្នុងការឆ្លើយតបមានដែនកំណត់ ក្រោយមកបានបាញ់ទៅលើហ្វូងមនុស្សដែលពួកគេគិតថា បានបង្កការគំរាមកំហែង។
ដោយមនុស្សជាច្រើនទទួលទានចំណីសម្រាប់សត្វពាហៈនៈ និងសូម្បីតែដើមដំបងយក្សដើម្បីរស់ ក្រុមគ្រូពេទ្យសង្គ្រោះបឋម និយាយថា កុមារច្រើននាក់ស្លាប់នៅក្នុងមន្ទីរពេទ្យ ដោយសារតែកង្វះអាហារូបត្ថម្ភ និងកង្វះជាតិទឹក ហើយអង្គការសហប្រជាជាតិ បាននិយាយថា ទីភ្នាក់ងារប្រឈមមុខនឹងឧបសគ្គជាច្រើន ក្នុងការទទួលបានជំនួយ។ លោក David Deptula ឧត្តមសេនីយផ្កាយបីរបស់កងទ័ពអាកាសសហរដ្ឋអាមេរិកចូលនិវត្តន៍ ដែលធ្លាប់បានបញ្ជានៅតំបន់គ្មានការហោះហើរនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ បាននិយាយថា ការទម្លាក់ជំនួយពីយន្តហោះ គឺជាអ្វីដែលយោធាសហរដ្ឋអាមេរិក អាចអនុវត្តដោយប្រសិទ្ធភាព។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (17)
HeAmsolo
· 2024-12-20
😍😍😍
មិត្តកូដ59216102
· 2024-10-03
👍
SophaNet19
· 2024-06-22
👍
Ratanakh53
· 2024-06-10
ok
Seng Bopha
· 2024-06-03
👍
AnaAna
· 2024-05-29
Hi
Seng Sopha
· 2024-05-23
👍
ID015
· 2024-05-22
@លោក Biden ចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ចំណាយរយៈពេលខ្លី ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលដោយផ្នែក
S kungkea
· 2024-05-08
😍😍😍
Sopha Peou
· 2024-05-03
👍
Kert Ey
· 2024-05-02
Ok
កូដណែនាំមិត្ត 64951616
· 2024-03-17
😊😊😊
កូដណែនាំមិត្ត 64951616
· 2024-03-17
😊😊😊
នីតា លេខកូដ63230368
· 2024-03-11
😯😯😯
មិត្ត12938435
· 2024-03-10
❤❤
- 1
- 2
ទៅកាន់