
TA X2
· 2024-04-14
មនុស្សជាច្រើននាក់បានរងរបួស បន្ទាប់ពីមានការវាយប្រហារដោយចាក់នឹងកាំបិត នៅផ្សារទំនើប ក្រុងស៊ីដនី
#ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #អ្នកវាយប្រហារ#
4647
មានរបាយការណ៍ថា មនុស្សជាច្រើននាក់បានរងរបួស ខណៈដែលមួយចំនួនអាចត្រូវបានសម្លាប់ បន្ទាប់ពីបុរសម្នាក់បានប្រើកាំបិតវាយប្រហារមនុស្ស នៅឯមជ្ឈមណ្ឌលលក់ទំនិញ ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

នគរបាលរដ្ឋ New South Wales បានប្រាប់ថា សេវាសង្គ្រោះបន្ទាន់ត្រូវបានហៅតាមទូរសព្ទឲ្យទៅកាន់ផ្សារទំនើប Westfield នៅផ្លូវប្រសព្វ Bondi មុនម៉ោង ៤រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៦:០០ សកល) នាថ្ងៃសៅរ៍ (ទី១៣ ខែមេសា) នេះ។ យោងតាមរបាយការណ៍ក្នុងស្រុក បានឲ្យដឹងថា មនុស្សចំនួន ៨នាក់ ក្នុងនោះរួមទាំងទារិកាទើបបាន ៩ខែ និងម្តាយ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានការវាយប្រហារនោះ។
រូបភាព និងវីដេអូពីខាងក្នុងផ្សារបានបង្ហាញឲ្យឃើញពីអ្នកវាយប្រហារជាបុរសម្នាក់ស្លៀកខោអាវកីឡាកាន់កាំបិតប្រឡាក់ឈាម។ មនុស្សជាច្រើននាក់នៅក្នុងផ្សារទំនើបនោះ បានប្រើដំបងដែកដើម្បីព្យាយាមបញ្ឈប់អ្នកវាយប្រហារនោះ។ វីដេអូក៏បង្ហាញជនរងគ្រោះដេកដួលនៅលើដីផងដែរ ដោយមានអ្នកសង្គ្រោះបន្ទាន់ធ្វើចលនាសង្គ្រោះបថម (CPR) ដល់ជនរងគ្រោះម្នាក់។
របាយការណ៍បឋម និងព័ត៌មានពីកន្លែងកើតហេតុ ឲ្យដឹងថា អ្នកវាយប្រហាររូបនោះ ត្រូវបានបាញ់សម្លាប់ដោយមន្ត្រីនគរបាល។ មជ្ឈមណ្ឌលលក់ទំនិញដ៏ធំទូលាយនេះពោរពេញទៅដោយអ្នកដើរទិញអីវ៉ាន់ នៅពេលមានឧបទ្ទវហេតុកើតឡើង។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា មនុស្សរាប់រយនាក់ត្រូវបានជម្លៀសចេញពីមជ្ឈមណ្ឌលទិញទំនិញនេះ ដោយការបង្ហោះនៅលើបណ្តាញសង្គមជាច្រើនបង្ហាញពីហ្វូងមនុស្សរត់គេចខ្លួន ហើយរថយន្តនគរបាល និងសេវាសង្គ្រោះបន្ទាន់ បានប្រញាប់ប្រញាល់ទៅកាន់តំបន់នោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រសួងការងារ ប្រមូលបានឱកាសការងាររាប់សិនម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ សម្រាប់ប្រជាពលករខ្មែរត្រឡប់ពីថៃ

ឯកឧត្តម ទៀ សីហា ត្រូវបានជនខិលខូចប្រើប្រាស់ឈ្មោះ និងរូបថត បង្កើតគណនីក្លែងក្លាយ

“នាវាផ្ទុកយន្តហោះផលិតពីទឹកកក”បង្ហាញខ្លួននៅក្រុងHarbin

ក្រុមហ៊ុននាំចេញរបស់ឥណ្ឌាត្រៀមខ្លួនសម្រាប់ការវាយប្រហារធំៗ ខណៈពន្ធអាម៉េរិកកើនដល់ ៥០%

យោបល់ទាំងអស់ (9)
MeasRady
· 02-05
បានចូលរួម
bandith jackie
· 01-30
បានចូលរួម
ចូលចិត្តកីឡា
· 01-30
“ បានចូលរួម “
FANCR7
· 01-30
“ បានចូលរួម “
រុស្សី លេខកូនណែនាំ84428906
· 2024-11-24
😥
យួត ថែងហ៊ាង
· 2024-10-04
👍
សុខ គឹមឈួរ
· 2024-07-25
Hi
Seng Bopha
· 2024-05-27
👍
អូនតា លេខកូដ63230368
· 2024-04-26
👍👍👍
- 1
ទៅកាន់